ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! អតីត​ស្ដេច​ប្រដាល់ អេ ភូ​ថង ជិត​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ជម្ងឺ​កូ​វីដ១៩​រុករាន បណ្តាល​ឱ្យធ្ងន់ធ្ងរ ស្របពេល​ស្ថានភាព​របស់​លោក អេ ភូ​ថង ដែល​រួមរឹត​ដោយ​ជម្ងឺ​

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ជម្ងឺ​កូ​វីដ១៩​រុករាន បណ្តាល​ឱ្យធ្ងន់ធ្ងរ ស្របពេល​ស្ថានភាព​របស់​លោក អេ ភូ​ថង ដែល​រួមរឹត​ដោយ​ជម្ងឺ​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​បេះដូង និង​លើស​ជាតិ​ស្ករ​ផង​នោះ ពេល​នេះ​​ស្ថានភាពសុខភាពរបស់​លោក​បាន​​ធូរស្រាលវិលមករក​ភាព​​ប្រក្រតី​ឡើង​វិញ​ហើយ​ ។

បើតាម​​អ្នក​ស្រី សាំង សុ​ម៉ា​លី ជា​ភរិយា​របស់​លោក​អេ ភូថង បាន​​​​ឱ្យ​ដឹង​​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ កក្កដា នេះ ស្ថានភាពសុខភាព​របស់​ស្វាមី​អ្នកស្រី​​ស្ទើរតែ​ដូច​អ្នកជា​ទូទៅហើយ​ ដោយ​លែង​តម្រូវ​អោយ​ដាក់​អុកស៊ីហ្សែន និង​លែង​តម្រូវ​អោយ​សម្រាក​តែ​មួយ​កន្លែង​ដូច​មុន​។ ​ស្វាមីរបស់អ្នកស្រី​​នឹង​ត្រូវគ្រូពេទ្យ​​អនុញ្ញាតអោយ​ចេញ​ទៅ​ផ្ទះវិញ​ ប្រ​សិន​​បើ​ការ​ធ្វើ​សំណាក​ជា​ថ្មី​លែង​វិជ្ជមាន​កូ​វីដ​១៩​​។

​អ្នកស្រី​បាន​​បន្ត​ថា ស្វាមី​របស់​​អ្នកស្រី​មាន​​សុខភាព​ល្អ​ប្រសើរ​ដូច​ដើម​វិញ​ហើយ ​គឺ​សម្រាក​បាន ញាំ​បាន ហើយ​អាច​ក្រោក​ដើរ​បាន និង​ហាត់ប្រាណ​បាន ខណៈ​ដែល​ស្ថានភាព​ជម្ងឺ​ផ្សេង ក៏​ត្រូវ​បាន​ព្យាបាល​ស្ទើរតែ​លែង​ធ្វើទុក្ខ​។ អ្នកស្រី​​ពិតជា​សប្បាយចិត្តណាស់​ ដែលឃើញ​​ស្វាមី​​មានសុខភាពល្អប្រសើរ​​ដូច​ដើម ហើយ​អ្វី​ដែល​អ្នកស្រី​កាន់តែ​សប្បាយចិត្ត គឺ​ទោះជា​អ្នកស្រី​នៅ​កំដរ​ស្វាមី​​រាល់ថ្ងៃ ​ប៉ុន្តែ​អ្នកស្រី​មិនកើត​កូ​វីត​១៩​នោះ​ទេ ដែល​មាន​ន័យ​ថា បើ​ទោះជា​អ្នកស្រី​បាន​ប៉ះពាល់​ផ្ទាល់​រាល់ថ្ងៃ​ ​ប៉ុន្តែ​អ្នកស្រី​នៅ​តែ​មាន​សុខភាព​ល្អ​។

អ្នកស្រី​បន្ត​ថា នៅ​ក្នុង​ពេល​នេះ អ្នកស្រី​មាន​តែ​ការ​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ប៉ុណ្ណោះ ដែល​ខំ​យកចិត្តទុកដាក់​មើលថែ​ប្ដី​អ្នកស្រី តាំងពី​ដំណាក់កាល​ត្រូវ​ដាក់​អុក​ស៊ី​ហ្សែ​ន​​ធំ រហូត​ដល់​ដាក់​ឧបករណ៍​អុកស៊ីហ្សែន​តូច និង​ចុង​ក្រោយ​គឺថា​លែង​ដាក់​តែ​ម្ដង ហើយ​មើលទៅ​គឺ​ដូច​តែ​អ្នកជាធម្មតា​ ​។ តាម​ការ​ប៉ាន់ស្មាន ស្វាមី​របស់​អ្នកស្រី​អាច​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចេញ​ទៅ​ផ្ទះ​នៅ​ដំណាច់ខែ​កក្កដា ឬយ៉ាង​យូ​រ​នៅ​ដើមខែ​​សីហា​ ដោយសារ​តែ​ស្វាមី​របស់​អ្នកស្រី​គឺជា​អស់ហើយ ហើយ​សុខភាព​ជាក់ស្ដែង ក៏​កាន់តែ​រឹង​មាំ​ល្អ​។

អ្នកស្រី​រំលឹក​ថា ក្នុង​ពេលស្ថានភាព​​ស្វាមី​ធ្ងន់ធ្ងរ​ភ្លាម​ៗ ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​យក​ទៅ​ព្យាបាល​ជម្ងឺ​កូ​វីត​១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​កន្លង​ទៅ ស្រប​ពេល​ដែល​ជំងឺ​ចាស់​រើ​ឡើង​ផង​ដែរ​ ។ ក្នុង​ពេល​នោះ លោក អេ ភូ​ថង មាន​អាកា​រៈ​ធ្វើទុក្ខ​នូវ​ជម្ងឺ​ផ្សេង​ៗ តែ​ក្រោយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក៏​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែម​ទៀត ព្រោះ​លោក​ធាត់​ពេក​។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើតេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ ​និង​រក​ឃើញ​​វិជ្ជមាន​កូ​វី​ដ​-១៩ ទើប​សម្រេច​បញ្ជូន​លោក​យក​ទៅ​ព្យាបាល​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​តែ​ម្ដង​។

អ្នកស្រីបានបន្តថា ដោយឡែក​​អ្នក​ស្រី និង​កូន​ៗ គឺ​ធ្វើតេស្ត​ច្រើន​ដង តែ​មិនកើត​អី​ទេ​។ ក្នុង​ថ្ងៃ​ចូល​សម្រាក​ដំបូង លោកអេ ភូថង ​ពិតជា​មាន​បញ្ហា​ពិបាក​ដកដង្ហើម​ខ្លាំង ទើប​តម្រូវ​អោយ​ដាក់​អុកស៊ីហ្សែន ដូចដែល​មានការ​បង្ហោះ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ លោក​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​មានការ​ភ្ញាក់ផ្អើល​ទេ ដ្បិតថា លោក​នៅ​ជំនួយ​ខ្យល់​អុកស៊ីហ្សែន ម៉ាស៊ីន​តូច​២០ ឬ​៣០​ភាគរយ នៅ​ពេល​ធ្វើទុក្ខ​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា លោក​អេ ភូ​ថង គឺ​មិន​ខុស​ពី​​អ្នកកើត​ជំងឺ​កូ​វីដ​​១៩ ហើយ​ក៏​មាន​សុខភាព​ប្រសើរ​ឡើង​នោះ​ទេ ​ដោយ​អ្នកស្រី​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ នៅ​ពេល​ស្វាមី​បាន​ធូរ​ច្រើន​ថ្ងៃ​​កន្លង​មក​ហើយ ប៉ុន្តែ​ទើបតែ​មានការ​បង្ហោះ​ពី​រូបភាព​ធ្ងន់ធ្ងរ​របស់​ប្ដី ដែល​ធ្វើ​អោយ​គ្រួសារ និង​អ្នក​ស្គាល់​រាប់អាន​ខ្លះ​ភ័.យ​ស្លន់ស្លោ​​​កាលពីពេលកន្លង ។ យ៉ាងណាមិញ​ អ្នកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ចាប់អារម្មណ៍ដល់​​ស្វាមី​របស់​អ្នកស្រី​ផង​ដែរ ដោយអ្នកស្រី​​បាន​ចាត់​ទុក​ថា ការ​បង្ហោះ​ចែកចាយ​នោះ គឺជា​កម្លាំងចិត្ត​មួយ​ដ៏​ធំ​។ អ្នកស្រី​ថា មុន​ពេល​ស្វាមី​កើត​កូ​វីត​១៩ លោក​មិន​បាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​សិស្ស​គុន​នោះ​ទេ លើកលែងតែ​ជាមួយ​អ្នកស្រី និង កូន​ៗ ប៉ុន្ដែ​អ្នកស្រី សាំង សុ​ម៉ា​លី និង​កូន​ៗ ទោះជា​បាន​ធ្វើតេស្ដ​ជា​ច្រើន​លើក ច្រើន​សារ ក៏​នៅ​តែ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ពុំ​​មាន​ឆ្លង​ពី​ស្វាមី​អ្នកស្រី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ