ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​៖​ ការ​ចាក់​វ៉ាក់សាំង​កុមារ​និង​យុវជន​ចប់​​នឹង​​ឈាន​ដល់​បើក​សាលា​​​​វិញ​ជា​​ជំហាន​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា​ នៅ​ពេល​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វី​ដ​១៩​ជូន​កុមារ និង​យុវជនចប់​នៅ​ពេល​ខាង​មុខ​នេះ​អាច​នឹង​ឈាន​ដល់បើក​ដំណើរការ​សាលា​រៀនឡើង​វិញ​ជា​ជំហាន​ៗ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ ហ៊ុន…


​រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា​ នៅ​ពេល​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វី​ដ​១៩​ជូន​កុមារ និង​យុវជនចប់​នៅ​ពេល​ខាង​មុខ​នេះ​អាច​នឹង​ឈាន​ដល់បើក​ដំណើរការ​សាលា​រៀនឡើង​វិញ​ជា​ជំហាន​ៗ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។
ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បានកំណត់​ចាប់ពី​ខែសីហា​ខាង​មុខ​នេះ​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ​ជូន​កុមា​ចាប់ពី​អាយុ​១២​ឆ្នាំ​ ដល់​អាយុ​១៧​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។


លោក​រស់ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ និង​កីឡា​ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា ​ឆ្នាំ​២០២១​ថា ​ក្រសួង​អប់រំយុវ​ជន និង​កីឡា សូម​គោរព​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះសម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បានសម្រេច​ដ៏​ខ្ពង់ខ្ពស់ ឲ្យ​មាន​យុទ្ធនាការ​ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ដល់​កុមារ និង​យុវវ័យ​អាយុ​ពី១២​ឆ្នាំ ដល់១៧​ឆ្នាំ ដែល​មាន​ចំនួន​សរុប​ប្រមាណ២​លាន​នាក់​។

លោក​បញ្ជាក់​ថា​៖ «​ការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​នេះ នឹង​បង្កើន​ឱកាស​កាន់តែ​ច្រើន​ថែម​ទៀត​ដល់​ការ​ត្រៀម​បើក​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ឡើង​វិញ​ជា​ជំហាន​ៗ នៅ​ពេល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ រួចរាល់​នា​ពេល​ខាង​មុខ​»​។ ចំពោះករណី​ការ​បិទ​សាលារៀន​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩​កុំ​ពុង​វាយ​លុប​នៅ​ក្នុង​ប្រទេស​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​លើក​ឡើង​ថាមុន​​និង​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​បន្ត​ផ្តល់​ប្រ​យោ​ជ​ន៏​ដល់​សិស្ស​-​និស្សិត​ក្នុង​ការ​បំពេញ​គោល​បំណ​ង​នៃ​ការ​សិក្សា និង​ស្វ័​យ​សិក្សា​គ្រប់​កម្រិត​។

លោក​បញ្ជាក់​ថា​៖«ចំពោះ​វត្តមាន​កូ​វី​ដ​-១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន ផលិត​នូវ​យន្តការ​រៀន​ពី​ចម្ងាយ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ​ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​។ ថ្នាក់ដឹកនាំ​ក្រសួង និង​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ បាន​ប្រឹងប្រែង​យ៉ាង​ស្រួច​ស្រាវបំផុត​ ដើម្បី​បំពេញតម្រូវការ​សិក្សា​ឲ្យ​សិស្ស​-​និស្សិត​បាន​បន្ត​រៀន​សូត្រ​តាម​រយៈយន្តការ​សិក្សា​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​ផ្តល់​សុវត្ថិភាព​សុខ​ភាព​ដល់​អ្នក​សិក្សា​»​។

លោក​ថា ​ជា​រួមចំពោះ​មុខ​នេះ​សាលារៀន​បង្រៀន​តាម​បែប​ចម្រុះ​គឺ​១-បង្រៀន​តាម ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដូច​ជាតា​មការ​ប្រើប្រាស់​វី​ដេ​អូ​, ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​។​២-ការ ប ង្រៀ​ន​ដោយ​ប្រើ​ឯកសារ​ដូច​ជា​សន្លឹក​កិច្ចការ​ចំពោះ​សិស្ស​គ្មាន​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ។​៣-ការ​បង្រៀន​តាម​វិទ្យុ និង​ទូរទស្សន៍​, ។​៤-ការ​រៀន​តាម​បណ្ដុំ​តូច​ៗ​ដែល​សាលា​ត្រូវ​ពិ​និ ត្យ​លទ្ធភាព​ជាក់ស្តែង​។

ជាមួយ​គ្នា​នោះ​ដែរ ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង កីឡា​សូម​ស្វាគមន៍ និង​ថ្លែង អំណរ​គុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន ជា​ពិសេស​មាតាបិតា សិស្ស​-​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូលរួម​ចំ​ណែក​លើកកម្ពស់​គុ ណ​ភាព​អប់រំ​សម្រាប់​អ្នក​សិក្សា មុន​និង​ក្នុង​បរិបទ​កូ​វី​ដ​-១៩​។

សូម​ជម្រាប​ថា ​ទោះបីជា​ក្រសួង​បាន​ខិតខំ​ក្នុង​ការ​ធ្វើ​យ៉ាងណា ​ឲ្យ​សិស្ស​បាន​សិក្សា​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩​កំពុង​រាតត្បាត​ដោយ​បើក​ឲ្យ​រៀង​នា​អន​ឡាញ​និង​តាម​វី​ឌី​អូ​ជាដើម​ក្តី គេ​សង្កេត​ឃើញ​អត្រា​សិស្ស​ដែល​ចង់​រៀន​តាម​កម្មវិធី​របស់​ក្រសួង​ដាក់​ចេញ​នោះ​មិនសូវ​មាន​នោះ​ទេ​ ។ ពិសេស​នោះ​ នៅ​តាម​តំបន់​ជនបទ​ពួក​គេ​មិន​ចង់​រៀន​នោះ​ទេ ដោយ​ខ្លះ​ដោយ សារ ជីវភាព​ឈាន​ទៅ​ដល់​ចូល​បំរើ​ការងារ​រោងចក្រ​នៅ​ជិត​ផ្ទះ​របស់​ខ្លូ​ន​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​កាល​ពេល​ថ្មី​ៗ​នេះ​បាន​ថ្លែង​កំណត់​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងជូន​ក្មេង​អាយុ​១២-១៧​ឆ្នាំ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ តទៅ ដោយ​ចាប់ ពី​រាជធានី​ភ្នំពេញ​មុនគេ ទើប​ចាប់​តាម​បណ្ដា​រាជធានី​-​ខេត្ត​។ សម្ដេច​តេ​ជោ​នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្មេង ដែល​មាន​អាយុ​១២-១៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

សម្ដេច​តេ​ជោ បន្ដ​ថា សម្តេច នឹង​នាំ​យក​ចៅ​ៗ​របស់​សម្តេច​ទាំងអស់​ ដែល​មាន​អាយុ​១២-១៧​ឆ្នាំ ទៅ​ទទួល​វ៉ាក់សាំង នៅ​បើក​យុទ្ធ នា​ការ​ចាក់​វ៉ាក់សាំង តែ​ម្ដង ក្រៅពី​ចៅ​របស់​សម្ដេច ក៏​នៅ​មាន​ចៅ​ៗ របស់​ថ្នាក់​ដឹ ក​នាំ​សំខាន់​ៗ ជា​ច្រើន​ទៀតផង​ដែរ​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​មាតាបិតា​សូម​ត្រៀម​នាំ​កូន ចៅ​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ កូ​វី​ដ​១៩​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ