ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល បាក់កម្លាំងជាងលុយអឺរ៉ូ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៨០៧ រៀល ហើយលក់ចេញរហូតដល់ ៤៨៥៥ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៧៩៣ រៀល និងលក់ចេញតែ ៤៨៤១ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសផ្សេងៗទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល និង ១ យន់ចិន ទិញចូល ៦២៨ រៀល លក់ចេញ ៦៣៤ រៀល ។

ថ្ងៃនេះដែរ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩១ រៀល លក់ចេញ ៣៧២៨ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៣ រៀល លក់ចេញ ៣៥៧ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៩៩ រៀល លក់ចេញ ៣០២៩ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕