ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជ្រុយ​មនុស្ស​ស្រី​ត្រង់​ណា​ដែល​មាន​អានុភាព​ទាក់ទាញប្រុស​ៗ ?

2 ឆ្នាំ មុន

យោង​តាម​តម្រា​សាស្ត្រ​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ប្រជ្រុយ​មិនមែន​គ្រាន់តែ​ជា​ស្នាម​ក្រឡៅ​ដ៏​ស្រស់​ស្អាត​មួយ​បែប​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​ប្រជ្រុយ​ក៏​អាច​បញ្ជាក់​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគជតា​វាសនា​និង​លាភ​សំណាង​របស់​មនុស្ស​ស្រី​យ៉ាង​ពិតប្រាកដ ។ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​ស្ថិត​នៅ​ត្រង់​៧​ចំណុច​ខាងក្រោម​នេះ​ដែល​តម្រា​ចារ​ថា​ជា​ស្ត្រី​មាន​លក្ខណៈ​ពិសេស​ទាក់ទាញ​អារម្មណ៍​បុរស​ៗ​ផង និង​ជា​អ្នកមាន​ជោគវាសនា​លាភ​សំណាងល្អ​ប្រពៃ​ផង​៖ ១-​នារី​មាន​ប្រជ្រុយ​ស្ថិត​នៅ​លើ​បបូរមាត់ ត្រង់​ចំណុច​នេះ​ជា​ជំពូក​មនុស្ស​ស្រី​លេចធ្លោ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង…

យោង​តាម​តម្រា​សាស្ត្រ​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ប្រជ្រុយ​មិនមែន​គ្រាន់តែ​ជា​ស្នាម​ក្រឡៅ​ដ៏​ស្រស់​ស្អាត​មួយ​បែប​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​ប្រជ្រុយ​ក៏​អាច​បញ្ជាក់​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគជតា​វាសនា​និង​លាភ​សំណាង​របស់​មនុស្ស​ស្រី​យ៉ាង​ពិតប្រាកដ ។ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​ស្ថិត​នៅ​ត្រង់​៧​ចំណុច​ខាងក្រោម​នេះ​ដែល​តម្រា​ចារ​ថា​ជា​ស្ត្រី​មាន​លក្ខណៈ​ពិសេស​ទាក់ទាញ​អារម្មណ៍​បុរស​ៗ​ផង និង​ជា​អ្នកមាន​ជោគវាសនា​លាភ​សំណាងល្អ​ប្រពៃ​ផង​៖

១-​នារី​មាន​ប្រជ្រុយ​ស្ថិត​នៅ​លើ​បបូរមាត់ ត្រង់​ចំណុច​នេះ​ជា​ជំពូក​មនុស្ស​ស្រី​លេចធ្លោ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ដោយសារ​តែ​អានុភាព​ដ៏​ស្រស់​ស្អាត​នៃ​ប្រជ្រុយ​នោះ ។ មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ពិសេស​បែប​នេះ​កម្រ​នឹង​មាន​ណាស់ អាច​ចាត់​ថា ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​មានសំណាង​ល្អ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន ។

២- មនុស្ស​ស្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ថ្ងាស​គឺជា​នារី​ដែល​មាន​ភាព​ទាក់ទាញ​បំផុត និង​ទៅ​ថ្ងៃ​អនាគត​ជា​ស្ត្រី​ដែល​មានសំណាង​ច្រើន ភប់ប្រសព្វ​តែ​សុភមង្គល ។

៣- នារី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ក្តោងច្រមុះ​ត្រូវ​បាន​ទេវតា​ចារ​ថា បន្ទាប់​ពី​មាន​ស្វាមី​សម​ដូច​បំណង​ហើយ នាង​នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​ច្រើន លើក​កិត្តិយស​កេរ្តិ៍ឈ្មោះ​ខ្ពង់​ត្រដែតត្រដឹម​ក្នុង​មង្គល​ជីវិត ។

៤-​បើ​មនុស្ស​ស្រី​ណា​មាន​ប្រជ្រុយ​នៅ​នឹង​គល់​សុដន់ នារី​នោះ​ទៅ​ថ្ងៃ​អនាគត​គឺជា​មនុស្ស​ដែល​មានជោគ​ជីវិត​សប្បាយ​រីករាយ រស់នៅ​ដោយ​សិរី​សួស្តី​ស្រណុក​សុខ​ស្រួល ហើយ​ប្រជ្រុយ​នេះ​ក៏​នឹង​លើករាសី​នាង​ឱ្យ​មាន​ឥទ្ធិពល​ទាក់ទាញ​បុរស​ៗ​យ៉ាង​ខ្លាំងក្លា ដែល​អ្នកស្រុក​ហៅ​ថា​ជា​ស្រី​ឆ្វាក់​ប្រុស ពោល​គឺ​ទៅ​ដល់​ទីណា​តែង​មាន​បុរស​ៗ​តាម​ស្រលាញ់​ដល់ទី​នោះ​ដោយសារ​តែ​ភាព​ទាក់ទាញ​នៃ​ស្នាម​ក្រឡៅ​នោះ​ឯង ។

៥-​ប្រជ្រុយ​នៅ​ត្រង់​បំពង់ក នារី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​បំពង់ក​អាច​បង្ហាញ​បាន​ថា​ជានា​រី​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ ឆ្វាក់​ចិត្ត​បុរស​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង និង​ជា​មនុស្ស​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ជ្រើសរើស​គូជីវិត​ដ៏​ភ្លឺស្វាង​ក្នុង​ជីវិត​របស់​ខ្លួន​ផង​ដែរ ។

៦- បើ​ស្ត្រី​ណា​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​ផែន​ថ្ពាល់​អាច​បញ្ជាក់​បាន​ថា នាង​ពិតជា​មាន​ភាព​ទាក់ទាញ​ប្រុស​ៗ​ខ្លាំង និង​ជា​មនុស្ស​ស្រី​ដែល​មានសំណាង​តាំងពី​កំណើត​រហូត​ដល់​អនាគត ។

៧-​ប្រជ្រុយ​ត្រង់​ចង្កា នារី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចង្កា ពេល​មាន​ប្តី មានកូន​ទៅ កូន​និង​ស្វាមី​ហ្នឹងឯង​ជា​អ្នក​នាំ​លាភ​នាំ​សំណាង​នាំ​សុភមង្គល​ចូល​មក​ក្នុង​ជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ