ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ត្រូ​ពិ​ក​កំពុង​គំរា.មកំហែង​ដល់​ការ​ប្រកួតកីឡា​អូ​ឡាំ​​ពិ​កទីក្រុង​​តូ​ក្យូ

2 ឆ្នាំ មុន

ជប៉ុន ៖ ព្យុះ​ត្រូ​ពិ​ក​នៅ​ឯ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន នៅ​តែ​ជា​ការ​គំរា.មកំហែង​ដ៏​ធំ​ដល់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​

ជប៉ុន ៖ ព្យុះ​ត្រូ​ពិ​ក​នៅ​ឯ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន នៅ​តែ​ជា​ការ​គំរា.មកំហែង​ដ៏​ធំ​ដល់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នៅ​ថ្ងៃ​អង្គារ​នេះ​។ បើ​ទោះបីជា​វា​មិន​បាន​ធ្វើ​ឱ្យ​ទីក្រុង​ម្ចាស់ផ្ទះ​មាន​ខ្យល់ និង​ភ្លៀង​ខ្លាំង​ដូច​ការ​ព្រួយបារម្ភ​ដំបូង​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Japan Times នៅ​ថ្ងៃនេះ​។

ខ្យល់ និង​ភ្លៀង​បាន​បក់​បោក​លើ​ឆ្នេរសមុទ្រ​ទីក្រុង​តូ​ក្យូ ដោយ​បាន​ពន្យា​រ​ពេល​ការ​ចាប់ផ្តើម​កីឡា​ទ្រី​យ៉ា​ត្លុង​ផ្នែក​នារី​។ ហើយ​ព្យុះ​ត្រូពិច​ដែល​មានឈ្មោះ​ថា Nepartak អាច​គំរាមកំហែង​ដល់​ការ​ប្រកួត​មេដាយ​២​វិញ្ញាសា​ទៀត សម្រាប់​កីឡា Softball​។ ហើយ​វា​ក៏​អាច​បន្ត​ប៉ះពាល់​ដល់​កីឡា​ក្រៅ​សាល​ផ្សេង​ទៀត​ផង​ដែរ​។ ខណៈ​ព្យុះ​នេះ បាន​បង្អាក់​កាលវិភាគ​ប្រកួត​កីឡា​ចែវ​ទូក​, បាញ់​ធ្នូ​, ព្រឹត្តិការណ៍​រុករក និង​កីឡា​ទ្រី​យ៉ា​ត្លុង​ផ្នែក​បុរស​រូ​ច​ទៅ​ហើយ កាលពី​ថ្ងៃ​២៦ ខែកក្កដា​។

បញ្ហា​អាកាសធាតុ​ក្តៅ​សើម និង​មិន​ស្ថិតស្ថេរ​របស់​ជប៉ុន បាន​ក្លាយជា​ក្តី​បារម្ភ​ឥត​ឈប់​ឈរ​មួយទៀត​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក ដែល​ធ្វើ​ពិធី​បើក​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា​។ បន្ទាប់​ពី​ក្តី​បារម្ភ​ដ៏​បំផុត ដែល​កើតឡើង​ដោយ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​។

ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​បាន​និយាយ​ថា ទីក្រុង​តូ​ក្យូ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ទទួល​រង​ទឹកភ្លៀង៣១.៥​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល ២៤​ម៉ោង​។ ខណៈ​ព្យុះ​ត្រូពិច Nepartak ត្រូវ​បាន​អ្នកជំនាញ​ព្យាករណ៍​ថា នឹង​ធ្វើ​ឱ្យ​មានការ​បាក់​ដី​នៅ​តំបន់ Tohoku នៅ​ព្រឹកស្អែក​។

កងកម្លាំង​ស្វ័យការពារ​បាន​និយាយ​ថា ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍ និង​ត្រៀម​ដាក់​ពង្រាយ​កងទ័ព​ការពារ​គ្រោះ​មហន្តរាយ​របស់​ខ្លួន ប្រសិនបើ​ចាំបាច់​។ ស្រប​ពេល​ដែល​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​តូ​ក្យូ អាជ្ញាធរ​បាន​ព្រមាន​អ្នកស្រុក​ឱ្យ​ត្រៀម​សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ បន្ទាប់​ពី​មាន​មនុស្ស​ចំនួន​២១​នាក់​បាន​ស្លា.ប់​រួច​មក​ហើយ នៅ​ក្នុង​ហេតុការណ៍​បាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង កាលពីដើម​ខែកក្កដា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ