ខេត្តតាកែវ ៖ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តបានប្រាប់កោះសន្តិភាពយើងដឹងថា រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកក្ដដានេះធ្វើតេស្ត សំណាកក្រុមអាជីវករលក់ដូរក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារអង្គតាសោម រកឃើញវិជ្ជមានកូវីដ ៨៩នាក់ ។
ចំពោះការធ្វើតេស្តយកសំណាកសរុបចំនួន ៦៤១នាក់ លទ្ធផលរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ស្រី ៥៤នាក់ និងបានកំពុងដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា និងវិទ្យា ល័យអង្គរកា ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាអនុវត្តឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តផែនការការពារ៣កុំ ៣ការពារ របស់សម្តេចតេជោ អោយបានល្អ គឺខ្លួនយើងក្រុមគ្រួសារយើង និងសង្គមជាតិយើងគ្មានជំងឺកូវីដ១៩ មិនតែប៉ុណ្ណោះបងប្អូនទាំងបើដឹងថា ខ្លួនជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីធ្វើតេស្ត យកសំណាកនៅលើកទីពីរទៀតតាមការណាត់របស់ ក្រុមគ្រូពេទ្យជំនាញយើង ៕
ចែករំលែកព័តមាននេះ