ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ហៅកង់បីឱ្យដឹកទៅណាក៏បាន​ លុះដល់កណ្តាលស្ពាន ស្រាប់តែ​មានអាការៈចម្លែកៗផ្អើ.ល

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​មិនដឹងមានវិបត្តិអ្វីនោះទេ ​បាន​ហៅ​ម៉ូតូ​កង់​បីឥណ្ឌា​​ជិះ​តាំងពីម្តុំ​សួនច្បារសណ្ឋាគារសុខា លុះ​

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​មិនដឹងមានវិបត្តិអ្វីនោះទេ ​បាន​ហៅ​ម៉ូតូ​កង់​បីឥណ្ឌា​​ជិះ​តាំងពីម្តុំ​សួនច្បារសណ្ឋាគារសុខា លុះ​មកដល់ពាក់កណ្តាលស្ពានជ្រោយចង្វាថ្មី ក៏​ឱ្យកង់បីឈប់ និងមានអាការៈចម្លែកៗ សង្ស័យនាង​​ប៉.ង​លោ.តទឹក​ ប៉ុន្តែ​​អ្នកបើក​​កង់​បី​មិន​ព្រម​ឈប់​ ក៏​បន្ថែម​ល្បឿន​ដឹក​នារី​រូប​នោះ​ចុះ​មក​ក្រោម​វិញ រួច​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​9​យប់​ថ្ងៃ​ទី​26 ខែកក្កដា ឆ្នាំ​2021 នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វា​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ​រាជធានីភ្នំពេញ ។

នារី​រូប​ស្រស់​​មួយរូប​ខាងលើនោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ពី​បុរស​ជា​អ្នក​​បើកម៉ូតូ​​កង់​បី​​ម្នាក់​ខាងលើ​សុំ​មិន​ប្រាប់​​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គឺ​នារី​រូប​ស្រស់​ខាងលើ បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​​របស់គាត់​​ពី​ម្តុំ​សួនច្បារ​សណ្ឋាគារ​សុខាអោយ​ដឹក​​នាង​ទៅ​ណា​ក៏​បាន លុះ​ពេល​គាត់​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ​ថ្មី ដល់​ពាក់កណ្ដាល​ស្ពាន​ ស្រាប់តែ​នារី​រូប​នោះ បានអោយ​គាត់​ឈប់​ម៉ូតូ​កង់​បី ពេល​គាត់​ឃើញ​នាង​មាន​អាកា​រៈ​ចម្លែកៗ គាត់​ក៏​មិន​ហ៊ាន​ឈប់​ម៉ូតូ​កង់​បី​នោះ​ទេ និង​បានបន្ថែម​ល្បឿន​ម៉ូតូ​កង់​បី​យ៉ាង​លឿន​បត់​ត្រឡ​ប់​ក្រោយ​ចុះមកក្រោម​វិញ គឺ​មក​រក​សមត្ថកិច្ច​អន្ត​គរា​គម​ន៍​ខណ្ឌ​ជ្រោយចង្វារ​ប្រចាំការ​នៅ​គោលដៅ​គល់​ស្ពាន​ជ្រោយចង្វារ ត្រង់ចំណុចរង្វងល់មូលព្រហ្មមុខ៤​​អោយ​ជួយ​អន្តរាគមន៍​ឃាត់​នាង​តែម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេលគាត់​បើកម៉ូតូកង់បី​​មក​ដល់​ចំនុច​គល់​ស្ពាន​ជ្រោយចង្វារ​ត្រង់​រង្វង់​មូល​ព្រហ្ម​មុខ​បួនវិញ នារីរូបនោះ​​ក៏​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ហើយ​ដើរ​សំដៅ​ឡើង​ទៅ​លើ​ស្ពាន​វិញ ដោយ​​សមត្ថកិច្ច​បាន​ត្រឹមតែ​ដើរ​តាម និង​ព្យាយាម​ឃាត់​​នាង​តែ​ប៉ុណ្ណោះ​ រហូត​បង្កការ​ភ្ញាក់ផ្អើល​ដល់​មិត្ត​ភ័ក្ដិ​របស់​នារី​ខាងលើ​ដឹង​ព័​ត៌​មាន ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ហើយឃាត់ និង​ចា.ប់​នាំ​​នាង​ដឹក​តាម​ម៉ូតូ​កង់​បី​​យក​​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ៕