ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤នាក់ដើរត្រឡប់ពីថៃ តេស្ត​ឃើញវិជ្ជមាន​កូវីដ​១៩​ទាំង​អស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​​ប្តី​ប្រពន្ធ​២​គូ​បាន​វិល​ត្រឡប់​ពី​ថៃ​ដោយ​ខ្លួនឯង​ តាម​ច្រករបៀង​ចំណុច​ភូមិសាស្ត្រ​មុខ​ស្តា​ហ្គោ​ល​ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែពួកគេត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ ។ នេះ​បើ​តាម​ប្រភព​ឲ្យ​ដឹង​ពី​កម្លាំង​ជួរ​មុខ​ ។ ពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ…

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​​ប្តី​ប្រពន្ធ​២​គូ​បាន​វិល​ត្រឡប់​ពី​ថៃ​ដោយ​ខ្លួនឯង​ តាម​ច្រករបៀង​ចំណុច​ភូមិសាស្ត្រ​មុខ​ស្តា​ហ្គោ​ល​ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែពួកគេត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ ។ នេះ​បើ​តាម​ប្រភព​ឲ្យ​ដឹង​ពី​កម្លាំង​ជួរ​មុខ​ ។

ពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ ​ជា​កម្មករ​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ត្រូវ​បាន​កម្លាំង​ជួរ​មុខ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍​បឹង​សាគូ​ សហ​ការ​ជាមួយ​កម្លាំងយោធា​កងពល​៥១​ ធ្វើការ​ឃាត់​សួរនាំ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា​២០២១ ​ខណៈ​ពួក​គាត់​នាំ​គ្នា​ដើរ​វិល​ត្រឡប់​ពី​ដី​ថៃ​ចូល​មក​កម្ពុជា​ចំណុច​មុខ​ស្តា​ហ្គោ​ល​ ស្ថិតក្នុងភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់​កើត​ហេតុ​។​

ពលរដ្ឋ​ទាំង​៤​នាក់​១​គ្រួសារ ​មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ​និង​១​គ្រួសារ​រស់នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​។​ អនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​ កម្លាំង​ជួរ​មុខ​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ និង​យោធា​បាន​សហ​ការគ្នា​យាម​កាម​ និង​ល្បាត​ទប់ស្កាត់​បាន​រាល់​បទល្មើស ​ពិសេស​ឃាត់​បាន​ពលរដ្ឋ​វិល​ត្រឡប់​ពី​ថៃ​មាន​ផ្ទុក​កូ​វី​ដ​ទាន់​ពេលវេលា​ជា​បន្តបន្ទាប់​។​

ពលរដ្ឋ​ទាំង​២​គ្រួសា​នេះ​ ក្រោយ​សាកសួរ​កម្លាំង​ជួរ​មុខ​បាន​បញ្ជូន​តាម​រថយន្ត​យោធា​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ស្រះ​ត្រា ច​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​ ប្រភព​ថា ​ពលរដ្ឋ​ទាំង​៤​នាក់​ ខាង​ជំនាញ​ធ្វើ​តេ​ស្តិរ​ហ័យ​រក​ឃើញ​មាន​ផ្ទុក​
កូ​វី​ដ​៕​

អត្ថបទសរសេរ ដោយ