ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍ មិនអាច​អារកាត់​បានទេ ទាល់តែ​តុលាការ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ដែល​បើកបរ​ដោយ​នារី​ម្នាក់ បើកបរ​លើផ្លូវ​ឯកទិស ទៅបុក​រថយន្ត​ម៉ាក Mazda មួយគ្រឿង ដែល​ម្ចាស់​ចត​ទុកចោល…

ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ដែល​បើកបរ​ដោយ​នារី​ម្នាក់ បើកបរ​លើផ្លូវ​ឯកទិស ទៅបុក​រថយន្ត​ម៉ាក Mazda មួយគ្រឿង ដែល​ម្ចាស់​ចត​ទុកចោល លើផ្លូវ​មុខ​ហាង​កាត់ដេរ​យីហោ «​មុ​ដេ​ត ម៉ូដ​» បណ្តាលអោយ​កំពិត​ខូច​ឡាន​ទាំង ២​គ្រឿង​។

​ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ លោក​ស័ក្តិ​៣ ជា​នគរបាល​ចរាចរ​ណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ និយាយថា ប៉ូលិស​មិនអាច​កាត់ក្តី​បានទេ​។ ទាល់តែ​តុលាការ​។ ប៉ូលិស​បានត្រឹមតែ​វាស់វែង និង​សម្របសម្រួល​តែប៉ុណ្ណោះ​»​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង ៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ហាង​កាត់ដេរ យីហោ «​មុ​ឌេ​ត ម៉ូដ​» ផ្ទះ​លេខ ១០៣Eo ផ្លូវ​លេខ ១៣៦ ក្នុង​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​។​

​នគរបាល​ចរាចរណ៍​ខណ្ឌដូនពេញ​ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា មិន​ពេល​កើតហេតុ ម្ចាស់​ហាង​កាត់ដេ​យីហោ មុត​ឌេ​ត ម៉ូដ បាន​យក​រថយន្ត​ម៉ាក Mazda ព៌​ណស ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-9720 របស់គាត់ មក​ចត​ទុកចោល​ខាងមុខ​ហាង តាម​បណ្តោយ​ផ្លូវ​លេខ ១៣៦ ដោយ​មុខ​ទៅ​ទិសខាងកើត​។ ក្រោយមក ក៏មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព៌​ណ​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-0135 មួយគ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​លិច ទៅ​កើត គេច​ពី​ម៉ូតូ​មួយគ្រឿង ទៅបុក​រថយន្ត​ម៉ាក Mazda មួយគ្រឿង ដែល​ម្ចាស់​ចត​ទុកចោល​លើផ្លូវ​ខាងមុខ​ហាង កំពិត និង​រង​ការខូចខាត​ទាំង ២​គ្រឿង​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដូនពេញ ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ដោះស្រាយ​គ្នា ដោយ​ភាគី​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ សុំ​ត្រឹម​យកទៅជួយ​ជុល ដោយ​ខ្លួនឯង​។ តែ​ភាគី​ខាង​ម្ចាស់​រថយន្ត​ម៉ាក Mazda មិន​ព្រម និង​ទាមទារ​សំណង​ថ្លៃ​រង​ការខូចខាត និង​និយាយ​ចរចារ​គ្នា ជាង ១​ម៉ោង មិនត្រូវ​គ្នា ក៏​រាយការណ៍​បន្តទៅ​កាន់​ន​គ​របាល​ចរាចរណ៍​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចុះមក​ធ្វើការ​វាស់វែង និង​ដោះស្រាយ​បន្តទៀត​។​

​ក្នុងពេលនោះ ក៏មាន​វត្តមាន​របស់​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ចំនួន ៣​រូប បានមក​ដល់ វាស់វែង​កន្លែងកើតហេតុ​។ ដោយ​លោក​ស័ក្តិ​៣ ម្នាក់ បាន​ឆ្លើយតប មកកាន់​អ្នកកាសែត​ថា «​ប៉ូលិស​មិនអាច​អារកាត់​បានទេ​។ ទាល់តែ​តុលាការ​។ ប៉ូលិស​បានត្រឹមតែ​សម្របសម្រួល វាស់វែង យក​រថយន្ត ទៅ​រក្សាទុក​ប៉ុណ្ណោះ​»​។

​លោក​ប៉ូលិស មិនបាន​បញ្ជាក់ថា ភាគី​រថយន្ត​មួយណា ជា​អ្នក​ខុស ឬ​មួយណា​ត្រូវ​ឡើយ​។​

​ក្រោយពេល​កើតហេតុ ពេលដែល​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ អោយ​ភាគី​ទាំង ២ ដោះស្រាយ​គ្នា អស់​រយៈពេល​ជាង ១​ម៉ោង និយាយ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា ទើប​ប្រគល់អោយ​ខាង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ វាស់វែង និង​បញ្ជូន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ និង​រថយន្ត​ម៉ាក Mazda របស់​ម្ចាស់​ហាង​កាត់ដេរ មុ​ឌែ​ន ម៉ូដ យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ ដោះស្រាយ​គ្នា​បន្តទៀត​៕ ភី ផល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ