ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិវាទ​រវាង​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ព្រ​លាន​យន្តហោះ នៅ​មិន​ទាន់​មាន​ផ្លែផ្កា​នៅឡើយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ វិវាទ​រវាង​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប និង​ក្រុមហ៊ុន (Vinci) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ព្រ​លាន​យន្តហោះ​ដ៏​ល្បី​របស់​បារាំង នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ខណៈ​ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ក្រោយ​ការ​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ចំពោះ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ វិវាទ​រវាង​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប និង​ក្រុមហ៊ុន (Vinci) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ព្រ​លាន​យន្តហោះ​ដ៏​ល្បី​របស់​បារាំង នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ខណៈ​ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ក្រោយ​ការ​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ចំពោះ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប បាន​នាំ​គ្នា​លើក​បដា​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​ក្រសួង​ការងារ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​បញ្ឈប់​ការងារ​ពួក​គាត់​ចំនួន​១៣១​នាក់ កាលពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ ដែល​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។

លោក រ៉​ន រ៉ា​វ៉ា​ន់ ប្រធាន​សហជីព​កម្មករ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​អន្តរជាតិ និង​បុគ្គលិក​នៅ​មិន​ទាន់​មានការ​ជួប​គ្នា ដើម្បី​ព​ន្លឿ​ន​ដំណោះស្រាយ​ដែល​បាន​ផ្អាក​តាំងពី​ដើមឆ្នាំ​នៅឡើយ បាន​នៅឡើយ​ទេ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ