បុរសម្នាក់ លួចកាច់សោម៉ូតូអ្នកកាត់ស្មៅ ពេលចាប់បាន ធ្វើជាមនុស្សឡប់សតិ!
- កំពត
កំពត៖ យុវជនម្នាក់ ឈ្មោះ គាំ គីម អាយុ ៣៦ឆ្នាំ មានប្រពន្ធ មានកូន រស់នៅភូមិត្រពាំងដំរី…
កំពត៖ យុវជនម្នាក់ ឈ្មោះ គាំ គីម អាយុ ៣៦ឆ្នាំ មានប្រពន្ធ មានកូន រស់នៅភូមិត្រពាំងដំរី…
កំពត៖ យុវជនម្នាក់ ឈ្មោះ គាំ គីម អាយុ ៣៦ឆ្នាំ មានប្រពន្ធ មានកូន រស់នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសឈ្មោះ គាំ គីម បានមកធ្វើសកម្មភាពលួចកាច់សោម៉ូតូ សង់125 ឆ្នាំ២០១១ កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវគ្រួសក្រហម ត្រង់ចំណុចជិតឡឥដ្ឋ ភូមិដើមពោធិ៍ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ម្ចាស់ម៉ូតូ ឈ្មោះ សួង ធី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច រួមទាំងសាក្សី ជាអ្នកច្រូតស្មៅ និយាយប្រាប់ថា នៅព្រឹក មុនកើតហេតុ ពួកគាត់ជាអ្នកច្រូតស្មៅ អោយគោស៊ី ដោយចាក់ចាក់សោម៉ូតូ នៅលើផ្លូវគ្រួសក្រហម។ ពេលកំពុងច្រូតស្មៅ មានយុវជនម្នាក់ បានមកអង្គុយលើម៉ូតូរបស់ខ្លួន ក្រោយមក យុវជនដដែលនោះ បានចុះពីលើម៉ូតូ ដើរទៅប្រមូលដាងត្នោត ដែលជ្រុះរាយប៉ាយ តាមដងផ្លូវ មកដាក់គរជាគំនរ។ ក្រោយមកទៀត យុវជនរូបនោះ បានមកអង្គុយលើម៉ូតូ ឈ្មោះ សួង ធី ហើយចាប់ធាក់អោយឆេះ និងបណ្ដើរ ទើបអ្នកកាត់ស្មៅ ឃើញ ក៏ឡើងព្រមគ្នា ហើយដេញអោយជននោះ ចុះចេញពីលើម៉តូ តែមិនព្រមចុះទាល់តែវ៉ៃប្រមាណដៃ ទើបជនរូបនោះ បានចុះដើរ ហើយក៏ទាក់ទងអោយនគរបាលឃុំអង្គសូភី មកឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ទោ សេង សុគន្ធ អធិការនគរបាលស្រុកកំពង់ត្រាច ដែលបានចុះមកដល់កន្លែងកើតហេតុ អោយដឹងថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ មិនបានសំរេចនេះ ដំបូងឡើយ ជនសង្ស័យនេះ បានឆ្លើយរវើរវាយពង្វាងដានសមត្ថកិច្ច ដោយធ្វើជាឡប់សតិ តែក្រោយមក ជននេះ បានឆ្លើយ ដោយមិនមានការបង្ខំចិត្តថា ខ្លួនបានមកធ្វើសំណង់ នៅខេត្តកំពត ហើយខ្លួនមានស្រុកកំណើត នៅត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក សេង សុគន្ធ បន្តថា ក្រែងមិនពិតប្រាកដនោះ ខាងសត្ថកិច្ចក៏បានទាក់ទងទៅក្រុមសាច់ញាតិជនសង្ស័យថា ជនដែលឃាត់ខ្លួននេះ មិនមែនជាមនុស្សឡប់សតិទេ។
ទោះជាយ៉ាងណា នគរបាល កំពុងស្រាវជ្រាវ រកគូកន អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាប់យកមកផ្តន្ទាទោស៕
ចែករំលែកព័តមាននេះ