ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ប្រុស​ស្រី ៩​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន រួច​ធ្វើ​កិច្ចសន្យា ឱ្យ​ត្រឡប់ ទៅផ្ទះ​វិញ

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ បាន​ចុះបង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ៩​នាក់​។ អ្នក​ទាំងនោះ ល្មើ​សនឹង​វិធានការ​រដ្ឋបាល ក្នុងពេល​មេរោគ​កូ​វីដ​១៩…

​ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ បាន​ចុះបង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ៩​នាក់​។ អ្នក​ទាំងនោះ ល្មើ​សនឹង​វិធានការ​រដ្ឋបាល ក្នុងពេល​មេរោគ​កូ​វីដ​១៩ ផ្ទុះឡើង​។ ហេតុការណ៍​ចុះ​ចាប់​ពួក​ញៀន​ល្បែង​ប្រុស​ស្រី​ទាំង ៩​នាក់​នោះ ធ្វើឡើង នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ និង​១០​នាទី ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង បាន​ប្រាប់ថា ប្រតិបត្តិ​ការបង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់ ចាប់បាន​មនុស្ស ៩​នាក់ ក្នុងនោះ មាន​ស្រី ២​នាក់ រួមមាន ៖ ១.​ឈ្មោះ គិ​ម ស៊ុន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ២.​ឈ្មោះ វ៉ា ង៉ិ​ក ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ៣.​ឈ្មោះ ឈិ​ក គិ​ម ហួន ភេទ​ស្រី អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៤.​ឈ្មោះ សុខ ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ៥.​ឈ្មោះ យាន ចេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៦.​ឈ្មោះ រស់ គីម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ៧.​ឈ្មោះ លឹម សុជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ ៨.​ឈ្មោះ វ៉ាន់ ណា​រ៉េត ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៩.​ឈ្មោះ ជួប វី​រះ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ប្រភព​បាន បញ្ជាក់ថា សមត្ថកិច្ច ក៏​ដកហូត​វត្ថុតាង​បាន រួមមាន​៖ ម៉ូតូ​ចំនួន ០៩​គ្រឿង និង​បៀ ចំនួន ០៣​ហ៊ូ​។

​ក្រុម​ញៀន​ល្បែង​ខុសច្បាប់​នោះ និង​ម៉ូតូ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការនគរបាល​ក្រុង​សៀមរាប បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែងស៊ីសង និង​ធ្វើ​ការអប់រំ ឱ្យ​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ