ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​សប្ដាហ៍​ទី​បួន​នៃ​ខែកក្កដា កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ជិត ៧​ម៉ឺន​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​សរុប ៦៩,៥៤៩ នាក់ ក្នុងនោះ…

​រាជធានី​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​សរុប ៦៩,៥៤៩ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ៦៨,២៥១ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,២៩៨ នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ​៖ ១៨,៥៣១ នាក់ ខេត្តកំពត​៖ ១២,១៧៣ នាក់ ខេត្ត​ព្រះសីហនុ​៖ ៧,៩៤១ នាក់ ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់ ខេត្តកំពង់ស្ពឺ​៖ ៤,៧៨៨ នាក់ និង​ខេត្ត​កែប​៖ ៤,២៤០ នាក់​។ ចំនួន​នេះ មានការ​កើនឡើង ៩.៥៤% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​ឯកឧត្ដម ថោង ខុន បាន​ពោលថា ការគ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ជា​កត្តា​សំខាន់​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​។ ប៉ុន្តែ​ទោះយ៉ាងណា គណៈ​បញ្ជ​ការឯកភាព​រាជធានី​-​ខេត្ត នៅតែ​បន្ត​ចាត់​វិធាន​ម៉ឺងម៉ាត់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​ភាព​ប្រុងប្រយ័ត្ន ចំពោះ​ចរន្ត​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍​នានា​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ