ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ! ផ្សារកណ្តាលនឹងបើកដំណើរការវិញនាថ្ងៃស្អែក តែមានលក្ខខណ្ឌមួយចំនួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជ្ញាធរសាលារាជធានីភ្នំពេញបានសម្រេចនិងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ផ្សារកណ្តាល ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែកក្កដា តទៅបន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង…



រាជធានីភ្នំពេញ ៖ អាជ្ញាធរសាលារាជធានីភ្នំពេញបានសម្រេចនិងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ផ្សារកណ្តាល ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែកក្កដា តទៅបន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង ។ នេះបើយោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋ​បាលរាជធានីភ្នំពេញ​​ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ និងចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

នៅក្នុងសេចក្តីជូនដំណឹង ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានឱ្យ​ថា​ ត្រូវ​បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោ៖ ផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង ។ ​

យ៉ាងណាមិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាល ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖

១- អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ។

២- យកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។


៣- ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។

ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោ៖ គណៈកម្មការផ្សារ ត្រូវសហការជាមួយ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២00.000៛ ដល់ ១.000.000៛ ស្របតាមប្រការ ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែល ប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ