ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូត រោង មមី វក រកា ង៉ូវហេងខ្លាំសំណាងល្អហូរលាភជ័យបីខែ

1 ខែ មុន

ទេវតា​ចារ​ថា​មហា​ឆ្នាំ​ទាំង​៥​ង៉ូ​វ​ហេង​ល្អ​មាន​លា​ផ​មាន​លុយ​មាសប្រាក់​ហូរ​ចូល​ច្រើន​ណាស់​ក្នុង​រង្វង់​បី​ខែ​នេះ កំពូល​ឆ្នាំ​សំណាង​ទាំង​៥ ជូត រោង មមី វក រកា ត្រូវ​ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា នៅ​រង្វង់​បី​ខែ​នៃ​រដូវ​ចូល​វស្សា​នេះ​មាន​ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ សម្បូរ​លុយ​ចាយ…

ទេវតា​ចារ​ថា​មហា​ឆ្នាំ​ទាំង​៥​ង៉ូ​វ​ហេង​ល្អ​មាន​លា​ផ​មាន​លុយ​មាសប្រាក់​ហូរ​ចូល​ច្រើន​ណាស់​ក្នុង​រង្វង់​បី​ខែ​នេះ កំពូល​ឆ្នាំ​សំណាង​ទាំង​៥ ជូត រោង មមី វក រកា ត្រូវ​ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា នៅ​រង្វង់​បី​ខែ​នៃ​រដូវ​ចូល​វស្សា​នេះ​មាន​ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ សម្បូរ​លុយ​ចាយ មាន​លាភ មាន​លុយ មាស ប្រាក់​ចាំង​ចូល​ក្នុង​ជីវិត និង​បាន​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​មក​ផ្ទួន​ៗ ។ សូម​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំជូត រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​លាភ​សំណាង​៥៥៥​នៅ​រង្វង់​បី​ខែ​ក្នុង​វស្សា​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរោង រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេខ​សំណាង​១៩៩​នៅ​រង្វង់​បី​ខែ​ក្នុង​រដូវវស្សា​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ក្រហម លេខ​ហេង​៣៧៩​នៅ​រង្វង់​បី​ខែ​ក្នុង​វស្សា​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការងារ​ទាំងឡាយ ពណ៌​នាំ​លាភ ទឹកក្រូច លេខ​លាភ​១៦៨​នៅ​រង្វង់​បី​ខែ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំរកា ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​ជ័យ​២៥៨​នៅ​រង្វង់​បី​ខែ​នេះ​លោក​អ្នកធ្វើការ​ងារ​អ្វី​ក៏​ជោគជ័យ បាន​ផល​ផ្លែផ្កា​មហាប្រសើរ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​មាសប្រាក់​ច្រើន​ៗ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ៕ សាន សារិន