ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ​ប៉ះពាល់​ដល់​បរិស្ថាន​រដ្ឋ​នោះ​ផ្ទាល់

2 ឆ្នាំ មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​បំផ្លាញ​រួច​ហើយ​ព្រៃឈើ​ទំហំ ស្មើនឹង​ទីក្រុង​ស៊ី​កា​ហ្គោ​នោះ​ពិតជា គ្រោះ​មហន្តរាយ​មួយ ដែល​ពេល​នេះ​ប្រែក្លាយ ទៅ​ជា​ការ​បំផ្លាញ

សហរដ្ឋអាមេរិក ៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​បំផ្លាញ​រួច​ហើយ​ព្រៃឈើ​ទំហំ ស្មើនឹង​ទីក្រុង​ស៊ី​កា​ហ្គោ​នោះ​ពិតជា គ្រោះ​មហន្តរាយ​មួយ ដែល​ពេល​នេះ​ប្រែក្លាយ ទៅ​ជា​ការ​បំផ្លាញ​បរិ​កាស​របស់​រដ្ឋ​នោះ​ផ្ទាល់ ខណៈ​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​ខិតខំ​តតាំង​កាន់តែ​លំបាក​នា​ថ្ងៃ​ទី​២៦​កក្កដា​។

អ្នក​ពន្លត់ភ្លើង​ដល់​ទៅ​៥.៤០០​នាក់​ត្រូវ​បាន​កេណ្ឌ​ប្រមូល ប្រឈម​មុខ​នឹង​អណ្ដាតភ្លើង​នៅ​តំបន់​ឆេះ​ព្រៃ​DIXIE FIRE នា​ភាគ​ខាងជើង​កាលី​ហ្វ័​រ​នី​ញ៉ា​។ ភ្លើង​ឆេះ​ព្រៃ​ដែល​កាន់តែ​រីក​ធំ ពី​ពាក់កណ្ដាល​ខែកក្កដា​មក ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​និង​ខ្យល់​ខ្លាំង​។

DIXIE FIRE ភ្លើង​ដែល​ឆេះ​ព្រៃ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​បង្កើត​រួច​ហើយ​នូវ​ពពក​ផ្សែង ហៅ​ពពក​PYROCUMULUS​ដែល​អាច​បង្ក​ឲ្យ​មាន​រន្ទះ ខ្យល់​បោកបក់​ខ្លាំង​និង​នាំ​ឲ្យ​មានការ​វិល​ត្រឡប់​វិញ​នៃ​ភ្លើង​ឆេះ​ព្រៃ​។

អ្នក​ជំនាញការ​ខាង​ឧតុនិយម​អា​មេ​រិ​កមួយ​រូប លោកស្រី JULIA RUTHFORD បាន​ប្រកាស​អាសន្ន​ថា ថ្ងៃស្អែក​នឹង​អាច​កាន់តែ​លំបាក​បំផុត ប្រសិនបើ​ពពក​ទាំងនោះ ឡើង​កាន់តែ​ខ្ពស់​អាច​បង្កើត​ជា​រន្ទះ​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ នៅ​កន្លែង​ចាស់​ឬ​នៅ​កន្លែង​ថ្មី​ៗ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ