ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​វាយប្រហារ​ភាគ​ខាងកើត​ចិន​ ក្រោយ​ទឹកជំនន់​យ៉ាង​អាក្រក់

2 ឆ្នាំ មុន

ភាគ​ខាងកើត​ចិន​កាលពី​ថ្ងៃ​ទី​២៥​កក្កដា​រង​ការ​វាយប្រហារ ដោយ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​IN-FA ខណៈ​អាជ្ញាធរ​បាន​ផ្អាក​ជើងហោះហើរ​នានា នៃ​យន្តហោះ​ទៅ​កាន់​ក្រុង​សៀង​ហៃ​និង​តំបន់ឆ្នេរ​សមុទ្រ​មួយ​ចំនួន

ប្រទេស​ចិន ៖ ភាគ​ខាងកើត​ចិន​កាលពី​ថ្ងៃ​ទី​២៥​កក្កដា​រង​ការ​វាយប្រហារ ដោយ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​IN-FA ខណៈ​អាជ្ញាធរ​បាន​ផ្អាក​ជើងហោះហើរ​នានា នៃ​យន្តហោះ​ទៅ​កាន់​ក្រុង​សៀង​ហៃ​និង​តំបន់ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ភាគ​ខាង​ប្រទេស ព្រមទាំង​បញ្ជា​ឲ្យ​បិទ​បណ្ដា​ហាង​ទំនិញ​និង​មេត្រូ​។

យោង​តាម​មជ្ឈមណ្ឌល​តស៊ូ​ប្រឆាំង​ទឹកជំនន់​ខេត្ត​ថា ព្យុះ​នេះ​បាន​បោកបក់​មក​ដល់​ដែនដី​នៃ​ខេត្ត​ភាគ​ខាងកើត​ហ្សេ​ជាំ​ង នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​កក្កដា ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​៣៨​ម៉ែត្រ​ក្នុង​១​វិនាទី​។ IN-FA​ជា​ព្យុះ​ទី​៦​ប្រចាំឆ្នាំ បាន​បោកបក់​ដំបូង​គេ​លើ​ទីក្រុង​ZHOUSHAN នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។

តាម​ការ​ព្យាករណ៍​ឧតុនិយម​ថា ព្យុះ​នេះ វាយប្រហារ​ជា​លើក​ទី​២ លើ​បណ្ដា​តំបន់ឆ្នេរ​រវាង​ក្រុង​JIAXING និង​ក្រុង​ZHEJIANG​ព្រមទាំង​លើ​ទីក្រុង​គី​ដុ​ង​ខេត្ត​JIANGSU នា​យប់​ថ្ងៃ​ទី​២៥​កក្កដា​។ ព្យុះ​នេះ​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​បណ្ដា​ខេត្ត​នា​ភាគ​ខាងកើត​ចិន​។ វា​បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​រួច​ហើយ ក្នុង​ខេត្ត​ហ្សេ​ជាំ​ង ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បោកបក់​ខ្លាំង​ព្រមទាំង​ទឹកជំនន់​។

ផ្លូវថ្នល់​នានា ត្រូវ​ទឹក​ជន់​លិចព្យុះ​វាយប្រហារ​លើ​ប្រទេស​ចិន ខណៈ​ភាគ​កណ្ដាល​ប្រទេស ត្រូវ​លិចលង់​ដោយ​ទឹកជំនន់​ខ្លាំង​កំពូល កាលពី​ស​ប្ដា​ហ៍​មុន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៥៨​នាក់ បណ្ដាល​ឲ្យ​ដាច់​ភ្លើង​និង​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជាង​១​លាន​នាក់​។ ព្យុះ​នេះ​កំពុង​តែ​បោកបក់​ឆ្ពោះទៅ​ទិស​ខាងជើង តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ខេត្ត​ហ្សេ​ជាំ​ង ដោយ​កាត់​លើ​ក្រុង​សៀង​ហៃ មុន​ពេល​ទៅ​ដល់​ខេត្ត​JIANGSU៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ