ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​ពី​សិល្បៈ​យូរ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា ត្រៀម​ចូលរួម​ប្រកួត Miss Universe Cambodia

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​វ័យក្មេង​នាង ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​ត្រៀម​នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី​ដ៏​ធំ Miss Universe Cambodia បន្ទាប់​នាង​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​ត្រៀម​នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី​ដ៏​ធំ Miss Universe Cambodia បន្ទាប់​នាង​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​។ បើ​យោង​តាម​ការ​ប្រកាស​របស់​ផេ​ក Universe Pageant បានអោយ​ដឹង​ថា តើ​អ្នក​ទាំងអស់​គ្នា​មាននៅ​ចាំ​ទេ? អតីត​តារា​សម្ដែង​ស្រី​ដែល​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ឃើញ​គាត់​សម្ដែង​នៅ​ក្នុង​បទ «​ស្រី​ក្បត់ចិត្ត​ហា៑​» របស់​បងប្រុស Keo Veasna ពេល​នេះ​កញ្ញា​បាន​ត្រឡប់​មក​សា​ជា​ថ្មី​ម្ដងទៀត​ហើយ ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា Miss Universe Cambodia 2021​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា​ក៏​ធ្លាប់​ជា​អតីត​បវរ​កញ្ញាឯក​ទេសចរណ៍​ឆ្នាំ​២០០៨ ផង​ដែរ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា អាយុ​២៤​ឆ្នាំ កម្ពស់​1.68m​។ កញ្ញា​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ដែល​កញ្ញា​ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាលា national university of management ផ្នែក business ទៀត​ផង​។

ជា​ការ​កត់សម្គាល់ ការ​វិល​ត្រឡប់​មក​ការ​ប្រកួត​កម្មវិធី​សម្រស់​ដ៏​ធំ​ប្រចាំឆ្នាំ​នា​ពេល​នេះ​របស់ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា ត្រូវ​បាន​គេ​រំពឹង​ថា នាង​នៅ​តែ​អាច​ទទួល​ការ​គាំទ្រ​ច្រើន​ពី​មហាជន ដូច​ទៅ​នឹង​កម្មវិធី​ប្រកួត​ដែល​នាង​ធ្លាប់​ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​មក​។ ហើយ​ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា នឹង​ធ្វើការ​ប្រកួតប្រជែង​លើក​ផ្នែក​សម្រស់ និង​ចំណេះដឹង​ទូទៅ​ជាមួយ​បេ​ក្ខ​នារី​១០​រូប ដែល​សុទ្ធសឹងតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ដូច​គ្នា​។

ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ខាងលើ​នេះ គឺ​ដោយសារ​នាង​ទទួល​បានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​។ នាង​បញ្ជាក់​ថា កន្លង​មក​នាង​បាន​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ គឺ​ដោយសារ​នាង​ជាប់ដៃ​នឹង​ការ​សិក្សា តែ​ពេល​នេះ​នាង​មាន​វេលា​គ្រប់គ្រាន់ និង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ខាងលើ​នេះ​។

យ៉ាងណា បើ​តាម ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា ថា ប្រសិនបើ​នាង​មានឱកាស​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត ហើយ​តំណាង​កម្ពុជា​ទៅ​ចូលរួម​នៅ​លើ​ឆាក​អន្តរជាតិ​នោះ នាង​នឹង​បង្ហាញ​វប្បធម៌ និង​អរិយធម៌​របស់​កម្ពុជា​អោយ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់​។ នាង​ថា នាង​នឹង​ប្រឹងប្រែង​អោយ​អស់​លទ្ធភាព​សម្រាប់​ការ​ប្រកួត​នេះ ប្រសិនបើ​ទស្សនិកជន​នៅ​តែ​បន្ត​គាំទ្រ​ដល់​រូប​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ