ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​ច្រើន​មិន​ធ្លាប់​មាន ចាប់​តាំងពី​ចុង​ខែមករា​មក

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៧៦​ករណី កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា កន្លង​ទៅ​។ ដែល​ជា​តួលេខ​ខ្ពស់​

ចិន ៖ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៧៦​ករណី កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា កន្លង​ទៅ​។ ដែល​ជា​តួលេខ​ខ្ពស់​បំផុត ចាប់តាំងពី​ចុង​ខែមករា ឆ្នាំ​២០២១ ចំ​ពេល​មានការ​កើនឡើង​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ភាគ​ខាងកើត​ទីក្រុង Nanjing ខេត្ត Jiangsu​។

គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ឆ្លង​ក្នុង​សហ​គមន៍​​មាន​ចំនួន​៤០​ករណី​ថ្មី​។ របាយការណ៍​បាន​បន្ត​ថា ករណី​ក្នុង​សហគមន៍​ចំនួន​៣៥​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ភាគ​ខាងកើត​ខេត្ត Jiangsu និង​១​ករណី​នៅ​ភាគ​ឦសាន​ខេត្ត Liaoning​។

ដោយឡែក​ករណី​មិន​ចេញ​រោគ​សញ្ញា ដែល​ប្រទេស​ចិន​មិន​បាន​ចាត់​ថ្នាក់​ជា​ករណី​ផ្លូវការ ត្រូវ​បាន​រក​ឃើញ​កើនឡើង​ដល់​២៤​ករណី បើ​ធៀប​តួលេខ​ចាស់​មាន​ត្រឹម​១៧​ករណី​ក្នុង​មួយ​ថ្ងៃ​។ ហើយ​ក្នុង​ចំណោម​ករណី​មិន​ចេញ​រោគ​សញ្ញា​នេះ មាន​៤​ករណី​នៅ​ក្នុង​សហ​គមន៍​ចេញពី​ខេត្ត Jiangsu, Guangdong, Anhui និង​ខេត្ត Sichuan​។

យោង​តាម​កាសែត​ចិន China Daily បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទីក្រុង Nanjing កំពុង​ក្លាយជា​តំបន់​មាន​កម្រិត​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ ខណៈ​ពេល​ដែល​នៅ​ឯ​តំបន់​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​កម្រិត​មធ្យម​នៅឡើយ​។

សូម​បញ្ជាក់​ជូន​ថា សរុប​ករណី​ឆ្លង​កូ​វី​ដ​១៩ នៅ​ចិនដីគោក​មាន​ចំនួន​៩២,៦០៥​ករណី​។ ហើយ​ចំនួន​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ៤,៦៣៦​នាក់​៕ (​ដកស្រង់​ចេញពី Straits Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ