ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារងឥទ្ធិពលព្យុះសេមប៉ាកា និងព្យុះផ្សេងទៀតធ្វើមានភ្លៀងធ្លាក់ច្រើន និងទឹកហក់ឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦​ក​ក្ត​ដា​ឆ្នាំ​២០២១​ថា​នៅ​រយៈ​ពេល​៣​ឬ​៤​ថ្ងៃខាង​មុខ​នេះ​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​សេ​ម​ប៉ា​ការ​ និង​ព្យុះ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។ យោង​តាម​សេចក្តីជូនដំណឹងស្តី​ពីស្ថានភាព​ទឹកទន្លេ​មេគង្គ​របស់​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ដោយ​ក្នុង​រយ​:​ពេល​កន្លង​មក ព្យុះ​ទី ៧ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦​ក​ក្ត​ដា​ឆ្នាំ​២០២១​ថា​នៅ​រយៈ​ពេល​៣​ឬ​៤​ថ្ងៃខាង​មុខ​នេះ​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​សេ​ម​ប៉ា​ការ​ និង​ព្យុះ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។

យោង​តាម​សេចក្តីជូនដំណឹងស្តី​ពីស្ថានភាព​ទឹកទន្លេ​មេគង្គ​របស់​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ដោយ​ក្នុង​រយ​:​ពេល​កន្លង​មក ព្យុះ​ទី ៧ ឈ្មោះ សេ​ម​ប៉ា​កា (CEMPAKA) និង​បណ្តា​ឥទ្ធិពល​នៃ ព្យុះ​ផ្សេង​ៗ​ទៀត និង​ប្រព័ន្ធ​នានាដែល​មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេមេគង្គ បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​បង្គួរទៅ​ច្រើន ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​មាន ៖ ចិន ថៃ និង​ប្រទេស​ឡាវ ព្រមទាំង​តំបន់​ខ្ពង់រាប ភាគ​ឦសាន​ប្រទេស​កម្ពុជា ។

ក្រសួង​ថា​« ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង ហើយនឹង​បន្ត​ឡើង​ក្នុង​រយៈពេល​ពី ៣ ទៅ ៤ ថ្ងៃ​ខាង​មុខ​ទៀត ដែល​អាច​បណ្តាល ឲ្យ​ជន់​លិច​តំបន់​ទំនាប​អប​មាត់​ទន្លេមេគង្គ​លើ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។ តែ​ការ​ហក់​ឡើង​នេះ មិន​ទាន់ ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ​នោះ​ទេ» ។

ក្រសួង​សូម​សាធារណជន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង ទន្លេមេគង្គ និង​តំបន់​ទំនាប​នានា ជ្រាប​ជា​ព័ត៌មាន និង​រួសរាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់​ពេលវេលា និង​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជាយថាហេតុ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ