ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថៃ ថ្ងៃនេះ អ្នក​ឆ្លង​កូ​វី​ដ​-១៩​បន្ថែម​ថ្មី ១៥,៣៧៦​ករណី

2 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ កក្កដា ២០២១​នេះ​ថា ប្រទេស​ថៃ បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន…

ទីក្រុង​បាងកក ៖ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ កក្កដា ២០២១​នេះ​ថា ប្រទេស​ថៃ បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន ១៥,៣៧៦​នាក់ និង​អ្នក​ស្លាប់​ថ្មី ចំនួន ៨៧​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង ។

ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ មាន​ចំនួន ១.០៤១​នាក់ ជា​អ្នកទោស​ពន្ធនាគារ ។ នៅ​ថ្ងៃនេះ​ដែរ មាន​អ្នកជំងឺ​កូ​វី​ដ ចំនួន ៦,៧៨២​នាក់ បានជា​សះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា​នេះ ប្រទេស​ថៃ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៥១២.៦៧៨​ករណី អ្នកជា​សះស្បើយ​សរុប​ចំនួន ៣៤១,៤៧៥​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប ៤,១៤៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ