ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព្វ​សត្វ​ទាំងអស់​មិន​ទៀងទាត់​ទេ

1 ខែ មុន

អនិច្ចារ ! សព្វ​សត្វ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​រមែង​មិន​ទៀងទាត់​ឡើយ តែង​ប្រែប្រួល ឥត​ឈប់​ឈរ សត្វ​ខ្លះ​ប្រែប្រួល​ភ្លាម​ៗ ខ្លះ​រាង​យូរ​បន្តិច​ទើប​ប្រែប្រួល គឺ​មិន​មាន​សត្វ​ណា​គេច​រួច​ចៀស​ផុត​អំពី​ការ​ប្រែប្រួល​បាន​ឡើយ ។ កើត…

អនិច្ចារ ! សព្វ​សត្វ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​រមែង​មិន​ទៀងទាត់​ឡើយ តែង​ប្រែប្រួល ឥត​ឈប់​ឈរ សត្វ​ខ្លះ​ប្រែប្រួល​ភ្លាម​ៗ ខ្លះ​រាង​យូរ​បន្តិច​ទើប​ប្រែប្រួល គឺ​មិន​មាន​សត្វ​ណា​គេច​រួច​ចៀស​ផុត​អំពី​ការ​ប្រែប្រួល​បាន​ឡើយ ។

កើត ចាស់ ឈឺ ស្លា​.​ប់ ជា​ច្បាប់ធម្មជាតិ មិន​មាន​បុគ្គល​ណា​ម្នាក់ សត្វលោក​ណាមួយ​គេច​ផុត​បាន​ទេ ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​យុត្តិធម៌​មួយ​នេះ ។

កាល​នៅ​វ័យក្មេង ធ្លាប់តែ​មាន​កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ស្មារតី​ចាំ​ជាក់ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ចាស់​ពេល​ណា​បែរជា​ប្រែ​ទៅ​ជា​ខ្សោយ គឺ​ខ្សោយ​វិ​វ​ឌ្ឍ​ទៅ​តាម​វ័យ ។ មនុស្ស​ធ្លាប់តែ​រស់នៅ​ជាមួយនឹង​គ្នា​ដោយ​ភាព​សុខសាន្ត សុភមង្គល ត្រជាក់ត្រជំ​សុខដុមរមនា ប៉ុន្តែ​នៅ​ទីបំផុត បែរជា​ត្រូវ​ព្រាត់ប្រាស និរាស​ចាក​គ្នា នេះ​ជា​ច្បាប់ធម្មជាតិ ។

ឱ​ហ្ន ! អ្វី​ៗ​សព្វ​យ៉ាង​ក្នុង​លោកសន្និវាស​នេះ​ពិតជា​គួរ​ឱ្យ​សង្វេគ តក់ស្លុត រន្ធត់​ចិត្ត​ពេក​ក្រៃ មិន​មាន​អ្វី​ទៀត​ទាត់​ស្ថិតស្ថេរ​ចេរកាល​បាន​ទេ មាន​តែ​កម្ម​ជា​កុសល អកុសល​នេះឯង​ជា​របស់​ទៀង ៕ សាន សារិន