ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញពលករខ្មែរមកពីថៃ១៦១នាក់ ក្នុងចំណោមជាង៤០០នាក់វិជ្ជមានកូវីដ១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ បាន​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ លើ​ពលករ​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​៤៤៩​នាក់ ក្នុង​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន ១៦១​នាក់ ។ យោង​តាម​របាយការណ៍​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ…

ខេត្តឧត្តរមានជ័យ ៖ មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ បាន​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ លើ​ពលករ​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​៤៤៩​នាក់ ក្នុង​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន ១៦១​នាក់ ។

យោង​តាម​របាយការណ៍​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ របស់​មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ ដែល​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ លើ​ពលករ​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ និង​បញ្ជូន​ពលករ​ចេញពី​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ដោយ​ពិនិត្យ​យក​សំណាក​ពលករ​សរុប​ចំនួន​៤៤៩​នាក់ ស្រី​១៩៧​នាក់ (​អ្នក​ខេត្តឧត្តរមានជ័យ​ចំនួន​សរុប ១៥​នាក់ ស្រី​០៨​នាក់​) ក្នុង​រួម​មាន ៖ -​បញ្ជូន​ពលករ​អវិជ្ជមាន​សរុប ចំនួន​២៨៨ នាក់ ស្រី​១១៥​នាក់ បាន​បញ្ជូន​ទៅ​ខេត្ត​ប៉ៃលិន -​ពលករ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន​១៦១​នាក់ ស្រី​៨២​នាក់ ពី​ច្រក​អូរ​ស្មាច់​បាន​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ថា ពលករ​បញ្ជូន​ចេញពី​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ទៅ​ខេត្ត​គោលដៅ ៖ ពលករ​អវិជ្ជមាន​ត្រូវ​បន្ត​ច​ត្តា​ទ្បី​ស័ក​៧​ថ្ងៃ​. ចំនួន ១៧​នាក់​ពលករ​ជា​សះស្បើយ ចំនួន​១៥​នាក់ ។ ពិនិត្យ​រថយន្ត ១៣៦​គ្រឿង អ្នកបើកបរ​ចំនួន ២៣០​នាក់ (​ច្រក​អូរ​ស្មាច់ និង​ច្រក​ជាំ​)​សំណាក​អ្នកបើកបរ ៩១​នាក់ លទ្ធផល អវិជ្ជមាន​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ