ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំងឺម្តាយ ឌួ​ង ហ្សូ​រី​ដា ទទួល​បាន​ភាព​ប្រសើរដែល​កូន​ៗ​ចង់​ឃើញ

1 ខែ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​របស់​អ្នក​ម្តាយ​ពិធី​ការិនី ឌួ​ង ហ្សូ​រី​ដា ដែល​ឆ្លងកាត់​ការ​ព្យាបាល​ជា​ច្រើន​ឆ្នាំ​ហាក់​ប្រសើរ​ទៅ​មុខ​ល្អ សមតា​មការ​លះបង់​របស់​កូន​ៗ​ដែល​គិតគូ​លើ​ម្តាយ​។ អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ ដែល​មិន​ទទួលយក​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​របស់​អ្នក​ម្តាយ​ពិធី​ការិនី ឌួ​ង ហ្សូ​រី​ដា ដែល​ឆ្លងកាត់​ការ​ព្យាបាល​ជា​ច្រើន​ឆ្នាំ​ហាក់​ប្រសើរ​ទៅ​មុខ​ល្អ សមតា​មការ​លះបង់​របស់​កូន​ៗ​ដែល​គិតគូ​លើ​ម្តាយ​។ អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ ដែល​មិន​ទទួលយក​បុរស​ណា​ជា​គូ​ឡើយ ហើយ​សុខចិត្ត​ចំណាយពេល​ពេញ​មួយ​ជីវិត​ចិញ្ចឹម​កូនស្រី​៣​នាក់​តែឯង រហូត​មានចំណេះ​ចេះ​ដឹង​។ បែប​នេះ​ហើយ កូនស្រី​ទាំង​៣ គោរព​អ្នក​ម្តាយ​ណាស់ ហើយ​បារម្ភ​ពេល​ឈឺ​ម្តង​ៗ​។

សិល្បករ​ជា​ច្រើន​ដែល​ជិតដិត​ជាមួយ ឌួ​ង ហ្សូ​រី​ដា បាន​លើក​សរសើរ​អំពី​ទឹកចិត្ត​កូនច្បង​រូប​នេះ ដែល​ដាក់​ពេលវេលា​ច្រើន​ទ្រទ្រង់​គ្រួសារ ជា​ពិសេស​តាំងពី​ម្តាយ​ឈឺ​នា​វិនាទី​ដំបូង​ៗ​មក ហ្សូ​រី​ដា មិន​បាន​ទោរទន់​បាក់ទឹកចិត្ត​ឡើយ គឺ​ត្រូវ​បន្ថែម​ល្បឿន បង្កើត​មុខរបរ​ថ្មី​ៗ​រក​ប្រាក់​មើលថែ​ម្តាយ​។ ជា​ពិសេស​កូន​ៗ​ទាំង​៣​នាក់ ចែក​កម្លាំង​គ្នា​ខ្លះ​នៅ​លក់​ខ្លះ តាម​ថែទាំ​ម្តាយ​ដល់​ពេទ្យ​ថៃ​ជា​ប្រចាំ​។ ប្រការ​នេះ​ហើយ ទើប​ធ្វើ​អោយ​អ្នក​ម្តាយ​របស់ ហ្សូ​រី​ដា មាន​កម្លាំងចិត្ត​បំផុត​អាច​ប្រឹង​តស៊ូ​យកឈ្នះ​ជំងឺ​បន្តបន្ទាប់​បាន​។

យោង​តាម​ការ​បង្ហោះ​សារ​ពី​ម្តាយ ឌួ​ង ហ្សូ​រី​ដា បាន​សរសេរ​ថា «​ព្រឹក​ថ្ងៃ​ទី​20,7,2021 នាង​ខ្ញុំ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត លោក​ប្រាប់​ថា អ្វី អ្វី​ប្រសើរ​ច្រើន​ចាស អរគុណ​បងប្អូន​ទាំងអស់​ដែល​តែងតែ​ផ្ញើ​សារ​ជូនពរ​ដល់​នាង​ខ្ញុំ​ដ៏​ច្រើន​លើសលប់ ការ​ជូនពរ​របស់​អ្នក​ទាំងអស់​នឹង​ហើយ​ដែល​ធ្វើ​អោយ​នាង​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជិត​ជា​បាន​ទៅ​ស្រុក​យើង​វិញ​ហើយ​ចាស អរគុណ​អ្នក​ទាំងអស់​គ្នា​ណាស់​ចាស​។ សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា បងប្អូន​ហ្វ្រេ​ន​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ណា​ចាស​។ ហើយ​ក៏​ចង់​ប្រាប់ ទ​មុទិតា ស្រី​នី​ត អ្នក​នឹក​ចាស ។ ដំណឹង​ល្អ​មួយទៀត​ថ្ងៃ 24 នាង​បាន​ចាក​វ៉ាក់សាំង​ហើយ នាង​ខ្ញុំ​សប្បាយចិត្ត​ណាស់​បាន​ចាក់​វ៉ា​ក់​សាំ​ខូ​វីត ហើយ​ចាស​»​។

អ្នកស្រី​បន្ត​បង្ហោះ​សារ​ថា «​សប្បាយចិត្ត​ណាស់ ថ្ងៃ​ទី​24,7,2021 ដែល​នាង​ខ្ញុំ​ទទួល​បានការ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​ចាស ។ តើ​អ្នក​ទាំ​អស់​គ្នា​នៅ​ស្រុក​ខ្មែរ​ចាក់​គ្រប់​គ្នា​ហើយ​ឬ​នៅ​ចាស? ព្យាយាម​ចាក់​វ៉ាក់សាំង​នៅ​ខ្មែរ​យើង​អត់​អស់​លុយ​ទេ ណា​អ្នក​ទាំងអស់​គ្នា​ណា​ចាស ។ ជូនពរ​អ្នក​ទាំងអស់​គ្នា​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ នឹង​សូម​រកស៊ី​មានបាន​គ្រប់​ក្រុម​គ្រួសារ​ណា​ចាស​»​។

ចំណែក ឌួ​ង ហ្សូ​រី​ដា ក៏​បាន​តប​សារ​ថា « រួចរាល់​ដុស​ទី​១ ហើយ​ចាស៎ អរគុណ​ខ្លួនឯង ប្អូន​ៗ និង​បុគ្គលិក​ទាំងអស់​ដែល​ប្រឹង Live ទាំង​យប់ និង​ថ្ងៃ ដើម្បី​រក​លុយ​ទប់​នឹង​សភាពការណ៍​ដ៏​តានតឹង​នៃ កូ​វី​ដ ហើយ​មាន​លទ្ធភាព អាច​អោយ​ម្តាយ​បង់លុយ​ថ្លៃ​ចាក់​វាក់​សាំង​នៅ​ប្រទេស​គេ​បាន ម្តាយ​ប្រាប់​ហើយ​ថា នៅ​កម្ពុជា​យើង​ចាក់​វាក់​សាំង Free Free ហើយ​ចាក់​បាន​ស្ទើរ​គ្រប់​គ្នា​ណា​កូន តែ​នៅ​ស្រុក​គេ​ក៏​នឹង​បាន Free ដែរ តែ​ទាល់តែ​ចាំ​យូរ​តិច មិនដឹង​កាល​ទេ ព្រោះ​រក​វាក់​សាំង​ពិបាក តែ​ទោះ​យ៉ាងណា កូន​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន កុំ​ដើរហើរ​ឆ្វេ​ច​ឆ្វាច វាក់​សាំង​ក៏​ជួយ​មិន​បាន​ដែរ មាន​តែ «៣​កុំ ៣​ការពារ​» ទេ​។