ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ ចៅៗ១០នាក់នឹងទៅចាក់វ៉ាក់សាំង នាថ្ងៃទី១ សីហាខាងមុខ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ថា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ថា ចៅ​ៗ​របស់​សម្ដេច​ជិត​១០​នាក់​ដែល​ដល់​អាយុ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នឹង​ត្រូវ​ចាក់​មុនគេ នា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយ​តប​ក្នុង​ខំ​មិន​ទៅ​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «Vannak Cambodia» នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​ថា​៖ «​ច្បាស់​ណាស់​ចៅ​ខ្ញុំ​ជិត​១០​នាក់ ដែល​ដល់​អាយុ​ចាក់​នឹង​ត្រូវ​ចាក់​មុនគេ នៅ​ព្រឹក​ថ្ងៃ​១ សីហា​ខាង​មុខ​នេះ​» ។

សូម​រំលឹក​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំ នឹង​ចាប់ផ្ដើម នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​សម្ដេច​ក៏​នឹង​ធ្វើ​សន្និសីទកាសែត នៅ​វិមាន​សន្តិភាព ។

សម្ដេច​តេ​ជោ ក៏​បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ក្មេង​អាយុ​១២​ដល់​១៧​ឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​រាជធានី​ភ្នំពេញ​មុនគេ នឹង​បន្ត​ពង្រីក​ទៅ​តាម​បណ្ដា ខេត្ត​-​ក្រុង ។

កាលពី​ពេល​ថ្មី​កន្លង​មកនេះ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​បាន​ត្រៀមខ្លួន​រួច​ហើយ ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ក​ការ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​នោះ​ក៏​មាន​ត្រៀម​វ៉ាក់សាំង​មួយ​ចំនួន ដើម្បី​ចាក់​រួច​ហើយ​ដែរ ៕