ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយបារម្ភ ! អត្រាអ្នកឆ្លងកូវីដនាំចូលជាង ៤០០នាក់ ខណៈអ្នកឆ្លងក្នុងសហគមន៍ ជាង៣០០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រលក​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នាំ​ចូល​ពី​ខាងក្រៅ​មាន​ចំនួន​ច្រើន​ជាង​ឆ្លង​ក្នុង​សហគមន៍ ខណៈ​អ្នក​ស្លា​.​ប់​២២​នាក់​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០២១ ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ រលក​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នាំ​ចូល​ពី​ខាងក្រៅ​មាន​ចំនួន​ច្រើន​ជាង​ឆ្លង​ក្នុង​សហគមន៍ ខណៈ​អ្នក​ស្លា​.​ប់​២២​នាក់​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០២១ ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៧៧៨ នាក់​ទៀត ជា​សះស្បើយ ៦៨៦​នាក់ និង​ស្លា​.​ប់​ថ្មី ២២​នាក់ ។

ក្រសួង​ថា ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​សហគមន៍​មាន ៣០៣​នាក់ ចំណែក​អ្នក​ឆ្លង​ជា​អ្នកដំណើរ​ពី​បរទេស​មាន​រហូត​ដល់ ៤៧៥ នាក់ ។

ក្រសួង​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ​មាន​អ្នក​ឆ្លង​សរុប​៧៣,៧០១​នាក់ អ្នកជា​សះស្បើយ​៦៥,៩៥០​នាក់ និង​អ្នក​ស្លា​.​ប់​១,៣០៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ