ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​នូវ​ធម៌​៨​យ៉ាង​នឹង​នាំ​កំណើត​ទៅ​កាន់​អបាយភូមិ

1 ខែ មុន

នៅ​ក្នុង​អកុសលមូល​ព្រះ​អដ្ឋកថាចារ្យ​បាន​ពន្យល់​ថា បុគ្គល​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​មោហៈ ឬ​មោហ​បុគ្គល​រមែង​កាន់​យក​នូវ​កំណើត​ជា​សត្វ​តិរច្ឆាន ឬ​ទៅ​ក្នុង​អបាយភូមិ​ដទៃ​ទៀត​បន្ទាប់​ពី​បែកធ្លាយ​រូប​កាយ​នេះ​ទៅ ព្រោះតែ​គេ​មិនដឹង​នូវ​ធម៌​៨​យ៉ាង​គឺៈ ១-​សេចក្ដី​មិនដឹង​ក្នុង​ទុក្ខសច្ច​: ២-​សេចក្ដី​មិនដឹង​ក្នុង​សមុទយសច្ច​: ៣-​សេចក្ដី​មិនដឹង​ក្នុង​ទុក្ខនិរោធសច្ច​: ៤-​សេចក្ដី​មិនដឹង​ក្នុង​មគ្គ​សច្ច​:​ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ដល់ទី​រំលត់ទុក្ខ​១២​កង ៥-​សេចក្ដី​មិនដឹង​ក្នុង​ខន្ធ​ធាតុ​ដែល​ជា​អតីត…

នៅ​ក្នុង​អកុសលមូល​ព្រះ​អដ្ឋកថាចារ្យ​បាន​ពន្យល់​ថា បុគ្គល​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​មោហៈ ឬ​មោហ​បុគ្គល​រមែង​កាន់​យក​នូវ​កំណើត​ជា​សត្វ​តិរច្ឆាន ឬ​ទៅ​ក្នុង​អបាយភូមិ​ដទៃ​ទៀត​បន្ទាប់​ពី​បែកធ្លាយ​រូប​កាយ​នេះ​ទៅ ព្រោះតែ​គេ​មិនដឹង​នូវ​ធម៌​៨​យ៉ាង​គឺៈ

១-​សេចក្ដី​មិនដឹង​ក្នុង​ទុក្ខសច្ច​: ២-​សេចក្ដី​មិនដឹង​ក្នុង​សមុទយសច្ច​: ៣-​សេចក្ដី​មិនដឹង​ក្នុង​ទុក្ខនិរោធសច្ច​: ៤-​សេចក្ដី​មិនដឹង​ក្នុង​មគ្គ​សច្ច​:​ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ដល់ទី​រំលត់ទុក្ខ​១២​កង ៥-​សេចក្ដី​មិនដឹង​ក្នុង​ខន្ធ​ធាតុ​ដែល​ជា​អតីត ៦-​សេចក្ដី​មិនដឹង​ក្នុង​ខន្ធ​ធាតុ​ដែល​ជា​អនាគត ៧-​សេចក្ដី​មិនដឹង​ក្នុង​ខន្ធ​ធាតុ​ដែល​ជា​អតីត​និង​អនាគត និង​៨-​សេចក្ដី​មិនដឹង​ក្នុង​ធម៌​ទាំងឡាយ​ដែល​អាស្រ័យ​គ្នា​កើត​ឡើងជា​បច្ច័យ ។

ជន​ណា​មិនដឹង​នូវ​ទាំង​ប្រាំបី​ប្រការ​ដូច​ពោល​មកនេះ បុគ្គល​នោះ​នឹង​បាន​ទៅ​កាន់​អបាយភូមិ​បន្ទាប់​ពី​ធ្វើ​កាល​កិរិ​យា​ទៅ ។ ដើម្បី​រួច​ផុត​អំពី​ពួក​មនុស្ស​មោហៈ បុគ្គល​គប្បី​ប្រឹងប្រែង​រៀនសូត្រ យក​អង្គ​ទាំង​បួន​គឺ ស្តាប់​, គិត​, សួរ​, សរសេរ​ទុក ជា​ធំ​ក្នុង​ការ​ស្វែងរក​ចំណេះវិជ្ជា ៕ សាន សារិន