ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ប្រទេស​កំពុង​ប្រដេញ​មេដាយមាស​ខ្លាំង នៅ​ព្រឹត្តិ​ការណ៍​​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ

1 ខែ មុន

ជប៉ុន ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០២១ ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​ចាយ​មេដាយ​ចំនួន​១០៧

ជប៉ុន ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០២១ ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​ចាយ​មេដាយ​ចំនួន​១០៧ ដើម្បី​បំពាក់​ជូន​អត្ត​ពលិកម​ក​ពី​ប្រទេស​ចំនួន​៤២​។ ដោយ​ក្នុង​នោះ ប្រទេស​ចិន និង​ម្ចាស់ផ្ទះ​ជប៉ុន រួម​ទាំង​សហរដ្ឋអាមេរិក កំពុង​ប្រដេញ​ចំនួន​មេដាយមាស​ជាមួយ​គ្នា​។

ចិន​នៅ​តែ​បន្ត​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្នុង​នាម​ជា​ប្រទេស​ទទួល​បាន​មេដាយ​ច្រើន​ជាងគេ​សរុប​ចំនួន​១៣​មេដាយ​។ ដោយនៅ​ក្នុង​នោះ មាស​៦ ប្រាក់​២ និង​សំ​រិ​ទ្ធ​៥​។ ម្ចាស់ផ្ទះ​ជប៉ុន​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​មេដាយ​ចំនួន​៦ មាស​៥ និង​ប្រាក់​១​។ សហរដ្ឋអាមេរិក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​មេដាយ​ចំនួន​១១ មាស​៤ ប្រាក់​៣ និង​សំ​រិ​ទ្ធ​៤​។

ក្រឡេក​មក​មើល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ ដែល​រកបាន​មេដាយ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែកក្កដា នេះ​។

ថៃ ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន​ទទួល​មេដាយមាស គឺ​នៅ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ផ្នែក​នារី​វិញ្ញាសា​ទម្ងន់ ៤៩​គីឡូក្រាម​។ រកបាន​ដោយ​កីឡាការិនី Panipak Wongpattanakit កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា កន្លង​ទៅ​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ទទួល​បាន​មេដាយ​ចំនួន​២ ប្រាក់​១ និង​សំ​រិ​ទ្ធ​១​។ មេដាយ​ប្រាក់​បាន​លើ​ប្រភេទ​កីឡា​លើក​ទម្ងន់​វិញ្ញាសា​បុរស​ទម្ងន់ ៦១​គីឡូក្រាម រកបាន​ដោយ​កីឡាករ Eko Yuli Irawan លើក​បាន​ទម្ងន់ ១៦៥​គីឡូក្រាម​។ ខណៈ​ដែល​មេដាយ​សំ​រិ​ទ្ធ​បាន​លើ​ប្រភេទ​កីឡា​លើក​ទម្ងន់​វិញ្ញាសា​នារី​ទម្ងន់ ៤៩​គីឡូក្រាម រកបាន​ដោយ​កីឡាករ Windy Cantika Aisah លើក​បាន​ទម្ងន់ ១១០​គីឡូក្រាម​៕ (​ប្រភព​ពី Olympics)

ដើម្បី​ទស្សនាការ​ប្រែប្រួល​នៃ​ចំនួន​មេដាយ​ទាំងអស់ សូម​ចុច​ត្រង់នេះ ៖ https://olympics.com/tokyo-2020/olympic-games/en/results/all-sports/medal-standings.htm

កីឡាការិនី​ថៃ Panipak Wongpattanakit
កីឡាករ​ឥណ្ឌូ​ណេ​ស៊ី Eko Yuli Irawan
កីឡាការិនី​ឥណ្ឌូ​ណេ​ស៊ី Windy Cantika Aisah