ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​កាលបរិច្ឆេទប្រកួតរបស់​​កីឡាករ​កម្ពុជា នៅ Olympic Games

2 ឆ្នាំ មុន

ជប៉ុន ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​កំពុង​បំពេញ​បេស​កកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក

ជប៉ុន ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​កំពុង​បំពេញ​បេស​កកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​មាន​ជាង​១០០​ប្រទេស​ចូលរួម ​។ ​កីឡាហែលទឹក​ជម្រើស​ជាតិ​កម្ពុជា បាន​ដឹង​កាល​បរិច្ឆេទប្រ​កួត​របស់​ខ្លួន នៅ​ក្នុងព្រឹត្តិ​ការណ៍​កី ឡាអូ​ឡាំ​ពិ​ក​ទី​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​នេះ​រួច​ហើយ ខណៈ​កី​ឡា​អត្ត​ព​ល​កម្ម​ត្រូវ​ប្រ កួត​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា តែ​មិន​ទាន់​ដឹងម៉ោងប្រ​កួត​នោះ​ទេ ។

លោក ញ៉ា​ន សុខ​វិសាល នាយ​រង​បេសកកម្ម បាន​ឲ្យ​ដឹង​ថា កីឡា​ហែល​ទឹក​កម្ពុជា ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​នឹង​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា វិញ នា​វេលា​ម៉ោង​៥​ល្ងាច ​(​ម៉ោង​នៅ​កម្ពុជា​) នៅ​ម​ជ្ឈ​មណ្ឌល​កីឡា​ហែល​ទឹក Tokyo Aquatics Centre ។

ចំពោះ​អត្ត​ព​លិ​ក​កីឡាហែលទឹក​កម្ពុជា​មាន​២​រូប គឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡា​ការិនី ឃឿ​ន ប៊ុ​ន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ហែល​៥០​ម៉ែត្រ សេរី​ដូច​គ្នា ។ សម្រាប់​កីឡាករ ហែម ប៊ុ​ច ត្រូវ​ប្រ​កួត​សេរី​ទី​៤(Heat-4) និង​ខ្សែ​បន្ទាប់​ទី​៦ (Lane-6) ។ រីឯ​កីឡាការិនី ឃឿ​ន ប៊ុ​ន​ពេជ្រ​មរកត ត្រូវ​ប្រកួត​សេរី​ទី​៣ (Heat-3) និង​ខ្សែ​បន្ទាប់​ទី​៥ (Lane-5) ។

នាយ​រង​បេសកកម្ម​ខាងលើ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ គណៈ​កម្ម​ការ នឹង​ធ្វើការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ដែល​អាច​ប្រើ​ថេរវេលា តិច​ជាងគេ​ចំនួន​១៨​នាក់​អោយ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​បន្ដ​ការ​ប្រកួត​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​ប្រជែង​យក​មេដាយ​ ។ ប៉ុន្ដែ​កីឡាករ​-​កីឡាការិនី​កម្ពុជា​លោក​ថា មិន​សូវ​រំពឹង​ក្នុង​ការ​ឈាន​ទៅ​ដណ្ដើម​មេដាយ​នោះ​ទេ ព្រោះនេះ​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់ តែ​អ្វី​ដែល​ជា​ក្ដី​រំពឹង​របស់​អត្ត​ព​លិ​ក​កម្ពុជា គឺ​ប្រឹង​ធ្វើ​អោយ​បាន​ល្អ​ក្នុង​ការ​ប្រកួត​សេរី និង​ត្រូវ​បំបែក​លទ្ធផល​ចាស់​ដែល​ធ្លាប់​ធ្វើ​បាន ។

ដោយឡែក​កីឡាក​អត្តពលកម្ម​កម្ពុជា គឺ​កីឡាករ ប៉ែន សុ​គង់ ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​គ្នា ដើម្បី​ត្រៀម​ការ​ប្រកួត​របស់​ខ្លួន នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ខាង​មុខ ដោយ​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ ។ ចំពោះ​ម៉ោង​ប្រកួត​វិញ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មិន​ទាន់​បញ្ជាក់​ច្បាស់​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ញ៉ា​ន សុខ​វិសាល ។

គួរ​បញ្ជាក់​ថា បេសកកម្ម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅ​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​ជា​នាយ​បេស​កក​​ម្ម​ ហើយ​កម្ពុជា​បាន​ទទួល​សិទ្ធ​អនុ​គ្រោះ​បញ្ជូន​អត្ត​ព​លិ​ក ២​ប្រភេទ​កីឡា​ចូលរួម​ប្រកួត គឺ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​២​រូប និង​កីឡាករ​អត្តពលកម្ម​ម្នាក់ ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នា​ចុង​ស​ប្ដា​ហ៍​ក្រោយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ