ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​មពលថា៖​ មិនទាន់​អាច​ឃាត់​ខ្លួន​​​គេ​​បាន​​ឡើយ តែ​​អាច​ពិន័យ​ជា​លើក​ទី​មួយ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ករណីចាប់ខ្លួន​មនុស្ស​៦​នាក់ ក្រោយ​បង្ក្រាប​ទីតាំង​រុករ​រ៉ែ​ខុសច្បាប់មួយកន្លែង ត្រូវបានលោក​នូ សុ​វ​ណ្ណា​រ៉ា ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​មពល​បានឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ហ្រេ្គ​ន​ដា ខេ​ម​បូ​ឌា អុ​ី​ន​ធើ​ណេ​សិន ណ​ល…

ខេត្តស្ទឹងត្រែង៖ ករណីចាប់ខ្លួន​មនុស្ស​៦​នាក់ ក្រោយ​បង្ក្រាប​ទីតាំង​រុករ​រ៉ែ​ខុសច្បាប់មួយកន្លែង ត្រូវបានលោក​នូ សុ​វ​ណ្ណា​រ៉ា ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​មពល​បានឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ហ្រេ្គ​ន​ដា ខេ​ម​បូ​ឌា អុ​ី​ន​ធើ​ណេ​សិន ណ​ល ស្ទីល ឯ​.​ក បាន​សុំ​ច្បាប់​រួច​ហើយ តែ​មិន​ទាន់​ធ្លាក់​ច្បាប់​នៅឡើយ ​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​ធ្លាក់​ច្បាប់​មក​ តែ​ក្រុមហ៊ុន​បាន​​ដឹក​​គ្រឿង​សម្ភារ​ចូល​ទៅ​មុន ​ដើម្បី​រង់ចាំ​ច្បាប់​ ។​

លោក​ថា​ យោង​ច្បាប់​រ៉ែ​ថាមពល ​គឺ​មិនទាន់​អាច​ឃាត់ខ្លួន​​គេ​បាន​ឡើយ ​ប្រ​សិន​គេ​ខុស​ គឺ​យើង​អាច​ពិន័យ​ជា​លើក​ទី​មួយ ហើយ​ប្រសិនបើ​គាត់​មិន​ស្ដាប់​យើង​អាច​ពិន័យ​ជា​លើក​ទី២ ​តែ​ធ្ងន់​ជាង​មុន ក្នុង​ករណី​គាត់​មិន​ស្ដាប់​នៅ​លើក​ទី៣ យើង​ហ្នឹង​រឹបអូស​សម្ភារៈ​តែ​ម្ដង​។ លោក​បន្ត​ថា ​ក្រោយ​ពី​ចេញ​ច្បាប់​រួចហើយ​នោះ​ យើង​នឹង​ពិនិត្យ​បន្ថែម​ទៀត​ថា ​តើ​ច្បាប់​នោះ​ជា​ច្បាប់​ស្រាវជ្រាវ​
ឬ​ជា​ច្បាប់​ធ្វើ​អាជីវកម្ម ស្ថិត​ក្នុង​ករណី​នេះ​ពិនិត្យ​ជាក់ស្ដែង​ល្មើស​ក្នុង​ច្បាប់​ស្រាវជ្រាវ​នឹង​ត្រូវ​ពិន័យ​ក្នុង​មួយ​ថ្ងៃមួយ​លាន​រៀល​។

លោកមិ​ញ សុ​ី​ចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​ខេត្ត​ស្ទឹងត្រែង​លោក​ថា​ លោក​មិន​បានដឹង​ទេ​ព្រោះ​មិន
មែន​ជា​ដែន​សមត្ថកិច្ច​របស់​លោក គឺ​ឱ្យសួរ​ទៅប្រធាន​​រ៉ែ​ ។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ លោកស្រេង ជា​ហេង បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា ​លោក​ទើប​មក​ពី​មូលដ្ឋាន​លោក​ពុំ​បានដឹង​ពី​បញ្ហា​នេះ​ទេ​ ហើយក៏ពុំ​មាន​ឯកសារ​អ្វី​ដែរ ។ ​ពាក់ព័ន្ធ​ករណី​នេះ​លោក​ប្រាប់​ថា​ នឹង​សួរនាំ​ទៅ​មន្ត្រី​របស់លោក​ ។

សូមរំលឹកថា ព្រះរាជអាជ្ញា​រង​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​ខុសច្បាប់ និង​រឹបអូស​វត្ថុ​តាង​បម្រើ​អោយ​បទល្មើស​នៅ​នឹង​កន្លែង​រួម​មាន ម៉ាស៊ីន និង​ឧបករណ៍​ខួង​ដី​រក​រ៉ែ​ថ្ម ម៉ា​ប ស្ថិត​នៅ​ភូមិ​អន្លុង​ស្វាយ ឃុំ​អូរ​រី ស្រុក​ថាឡា​បរិ​វ៉ា​ត់​។

តាម​ប្រភព​ព័ត៌មាន​បានដឹង​ថា មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​កង​រាជ​អាវុធ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ដាក់​ម៉ាស៊ីន​ខួង​រ៉ែ​ថ្ម​។ លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក​ថា យើង​ពុំ​ទាន់​អាច​សន្និដ្ឋាន​ថា ករណី​យ៉ាងណា​នៅឡើយ​ទេ? រង់ចាំ​របាយការណ៍ និង​ការ​សាកសួរ​ជន​ពាក់ព័ន្ធ​សិន​។

មន្ត្រីជាន់ខ្ពស់​សាលា​ខេត្តស្ទឹងត្រែង​ម្នាក់ ក៏​បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា ករណី​ខាងលើ​នេះ មានការ​ពាក់ព័ន្ធ​ដល់​មន្ទីរ​ចំនួន​០៣ ក្នុង​នោះ​មាន​មន្ទីរ​រ៉ែ​ថាមពល មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​។​ចំណែក​លោក ភិន ភាត អាយុ​៣៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ក្បែ​ទីតាំង​ខាងលើ ក៏​បាន​និយាយ​ថា ចំណុច​ទីតាំង​គេ​ខួង​រ៉ែ​នេះ ជា​ស្រះ​ត្រពាំង​របស់​រដ្ឋ ហើយ​សហគមន៍​ជា​អ្នកគ្រប់គ្រង​ដើម្បី​ប្រើ​ទឹក​និង​រក​ត្រី​ជា​អាហា​។

លោក​បន្ត​ថា នៅ​កំឡុង​ខែមីនា ឆ្នាំ​២០២១ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង​បាន​ចេញ​-​ចូល ហើយ​ដាក់​គ្រឿង​ម៉ាស៊ីន​ខួង​ដី​ប៉ះពាល់​ដល់​ដំណាំ ពួក​គាត់​ក៏​បាន​ដេញ​ទៅ​ហើយ​មក​វិញ​ៗ រហូត​ពួក​គេ​ថា បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ ទើប​ពួក​យើង​លែង​ហ៊ាន​ដេញ​។​

ទាក់ទិន​នឹង​ការ​ដាក់​ម៉ាស៊ីន​ខួង​ដី​រុករក​រ៉ែ​ខាងលើ​នោះ ក៏​មានការ​ដឹង​លឺ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មួយ​ចំនួន​ដែរ ដូច​ជា​ប្រធាន អនុប្រធាន​ការិយាល័យ​មន្ទីរ​រ៉ែ​ថាមពល មន្ត្រី​ធនធាន​រ៉ែ មន្ត្រី​រ៉ែ​ថាមពល តំណាង​ក្រុមហ៊ុន​រ៉ែ សមាជិក ក្រុមប្រឹក្សា ជំ​បន់​ទៅ​២ មេ​ភូមិ និង​អ្នក​ទទួល​បន្ទុក​ស្ត្រី​កុមារ​។ ស្តី​ពី​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​សិក្សា​ខួង​រក​បរិមាណ​ថ្មកំបោរ គ្រោង​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​អណ្តូងរ៉ែ​បើក​ការដ្ឋាន​វាយ​ថ្ម សម្រាប់​ធ្វើ​អាជីវកម្ម​ថ្ម​អារ​នៅ​តំបន់​ភូមិ​អូរ​រី ឃុំអូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង របស់​ក្រុមហ៊ុន ហ្រេ្គ​ន​ដា ខេ​ម​បូ​ឌា អ៊ី​ន​ធើ​ណេ​សិន ណ​ល ស្ទីល ឯ​.​ក ។

អត្ថបទសរសេរ ដោយ