ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច មមែ ថោះ មមី ៣​ឆ្នាំ​ទៀត​នឹងក្លាយជាសេដ្ឋី​លុយហើយ

2 ឆ្នាំ មុន

កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ អ្នក​កើត​ឆ្នាំ​ទាំង​៤​ដួងតារា​រាសី​ហក់​ខ្ពស់​ត្រដឹម ង៉ូ​វ​ហេង​ល្អ​ជួប​មហា​សំណាង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្តម មាន​ប្រាក់​ទិញ​ឡាន វីឡា​មហា​ជោគ​នៃ​ជីវិត ។ ឆ្នាំច ស្តេច​ហោរ​បាន​ទស្សន៍​ទាយ​ថា មិនយូរ​ទេ​ត្រឹមតែ​បី​ឆ្នាំ​ទៀត…

កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ អ្នក​កើត​ឆ្នាំ​ទាំង​៤​ដួងតារា​រាសី​ហក់​ខ្ពស់​ត្រដឹម ង៉ូ​វ​ហេង​ល្អ​ជួប​មហា​សំណាង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្តម មាន​ប្រាក់​ទិញ​ឡាន វីឡា​មហា​ជោគ​នៃ​ជីវិត ។

ឆ្នាំច ស្តេច​ហោរ​បាន​ទស្សន៍​ទាយ​ថា មិនយូរ​ទេ​ត្រឹមតែ​បី​ឆ្នាំ​ទៀត អ្នក​ដែល​កើត​ឆ្នាំច នឹង​មានការ​ផ្លាស់​ប្តូរ​ខ្សែជីវិត​ហើយ អ្វី​ៗ​ប្រែជា​ល្អ​ទាំងអស់ ព្រោះថា​ពួក​គេ​តែងតែ​ខិតខំ​ធ្វើការ​អស់ពី​កម្លាំងកាយ​ចិត្ត ហើយ​ផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងនោះ​នឹង​តបស្នង​មក​វិញ​យ៉ាង​ល្អ​ប្រសើរ ។ គ្រូ​ហោរ​និយាយ​ថា ក្នុងអំឡុងពេល​នោះ ចាប់តាំងពី​អាជីព អាជីវកម្ម​ការងារ​របស់​អ្នក​សុទ្ធតែ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ មាន​លាភ​មាន​លុយ​ទិញ​ផ្ទះ ទិញ​ឡាន មានទ្រព្យ​សម្បត្តិ​សម្បូរហូរហៀរ និង​សល់​លុយ​វាល់​លាន​ទៀត​ផង ។

ឆ្នាំមមែ កំពូល​ហោរ​ប្រាប់​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ អ្នក​កើត​ក្នុង​ឆ្នាំមមែ​នឹង​ទទួល​ជោគជ័យ​លើ​គ្រប់​វិស័យ មិន​ត្រឹមតែ​មាន​ភាព​លេចធ្លោ​ក្នុង​អាជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មនុស្ស​ដែល​គេ​ទទួលស្គាល់​ថា​ជា​អ្នកមាន​សំណាងល្អ​ទៀត​ផង ។ ស្តេច​ហោរ​បាន​និយាយ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​កើត​ឆ្នាំមមែ បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន ដែល​មនុស្ស​មួយ​ចំនួន​ស្ទើរតែ​ចុះចាញ់​ទៅ​ហើយ ប៉ុន្តែ​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ អ្វី​ៗ​ទាំងអស់​នឹង​ផ្លាស់​ប្តូរ​មក​ជា​ល្អ​វិញ ។ ជា​ពិសេស​នៅ​ក្នុង​អាជីព​ការងារ​នឹង​មាន​ភាព​រលូន ហើយ​រាល់​គម្រោង​របស់​ពួក​គេ​នឹង​អាច​សម្រេច​បាន​ជោគជ័យ​ដូច​បំណង ។ មិនតែប៉ុណ្ណោះ ពួក​គេ​នឹង​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ ទិញ​ឡាន​ថ្មី​បាន​ទៀត​ផង និង​សល់​ប្រាក់​វាល់​លាន​តម្កល់​ទុក​ក្នុង​ជីវិត ។

ឆ្នាំថោះ ហោរាសាស្ត្រ​បាន​និយាយ​ថា បី​ឆ្នាំ​ខាង​មុខ​នេះ អ្នក​ដែល​កើត​ឆ្នាំថោះ​នឹង​មានការ​ផ្លាស់​ប្តូរ​ខ្សែជីវិត​អ្វី​ៗ​ប្រែជា​ល្អ​ទាំងអស់ ព្រោះថា​ពួក​គេ​តែងតែ​ខិតខំ​ធ្វើការ​អស់ពី​កម្លាំងកាយ​ចិត្ត ហើយ​វា​ក៏​នឹង​តបស្នង​មក​វិញ​យ៉ាង​ល្អ​ប្រសើរ ។ គ្រូ​ហោរ​និយាយ​ថា ក្នុងអំឡុងពេល​នោះ ចាប់តាំងពី​អាជីព អាជីវកម្ម និង​សំណាង​របស់​អ្នក​កើត​ឆ្នាំថោះ​សុទ្ធតែ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​មាន​លាភ​មាន​លុយ​សម្បូរហូរហៀរ ស្រោចស្រព​ជីវិត ។

ឆ្នាំមមី គ្រូ​ហោរ​និយាយ​ថា ក្នុង​រយៈពេល បី​ឆ្នាំ​ខាង​មុខ អ្នក​កើត​ឆ្នាំមមី​នឹង​ត្រូវ​បាន​ថែរក្សា​យ៉ាង​កក់ក្តៅ​ពី​ទេវតា​ទ្រព្យ ។ អ្នក​កើត​ឆ្នាំមមី​នឹង​មានការ​ផ្លាស់​ប្តូរ​ខ្សែជីវិត​យ៉ាង​ល្អ​ប្រសើរ ហើយ​រាល់​ការ​លំបាក​ទាំងអស់​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​រលូន ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ការងារ​ទាំងអស់​ដំណើរការ​ទៅ​ដោយ​ល្អ​ប្រពៃ ដែល​នាំ​ឲ្យ​លុយ​ក្នុង​ឃ្លាំង​កើនឡើង​កាន់តែ​ច្រើន ។ រយៈពេល​បី​ឆ្នាំ​ទៀត អ្នក​កើត​ឆ្នាំមមីនឹង​មានឱកាស​ល្អ​មក​ដល់ ជា​ពេលវេលា​ដែល​អ្នក​កើត​ឆ្នាំមមី​អាច​រក​ប្រាក់​បាន​យ៉ាង​ងាយស្រួល កសាង​ជីវិត​ពោរពេញ​ដោយ​ទ្រព្យសម្បត្តិ រហូត​អាច​ទិញ​ផ្ទះ ទិញ​ឡាន​បាន​យ៉ាង​ហ៊ឺហា ជីវិត​ស៊ី​វិ​ល័យ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ