ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ចចាមអារ៉ាម​ជុំវិញ​ករណីលោកស្រី ​PARK ​និង​អ្នក​ទទួល​មរតក​សាម​សុង

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP ​ថា មាន​លេច​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី​ PARK GEUN -HYE ​និង​អ្នក​ទទួល​មរតក​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP ​ថា មាន​លេច​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី​ PARK GEUN -HYE ​និង​អ្នក​ទទួល​មរតក​របស់​ក្រុមហ៊ុន​សាម​សុង លោក​ LEE JAE_YONG អាច​ទទួល​បាន ការ​លើកលែងទោស​របស់​ប្រធានាធិបតី ឬ​ទទួល​ការ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​។

ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​បាន​លេចឮ​កាន់តែ​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​នយោបាយ រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​មានការ​អំពាវនាវ​នានា ឲ្យ​លើកលែងទោស ឥស្សរជន​ទាំង​២​រូប​នេះ ដែល​ជាប់​ឃុំឃាំង​ពី​បទ​ពុក​រលួយ​។ តាម​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​ថា អ្នក​ទាំង​២​អាច​ត្រូវ​ដោះ​លែង​នា​ថ្ងៃ​ទី​១៥​ ខែ​សីហា ជា​ថ្ងៃ​ខួប​ដែល​បណ្ដា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​តែង​ប្រើ​ជា​រឿយ​ៗ នូវ​សិទ្ធិ​លើកលែងទោស​​ពិសេស ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​លើក​ស្ទួយ​ឯកភាព​ជាតិ ពិសេស​ពេល​ជិត​ដល់ ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នា​ខែមីនា​។

លោកស្រី ​PARK ​ត្រូវ​ទទួលទោស​រួម​បញ្ចូល​គ្នា ជាប់​ពន្ធនាគារ​២២​ឆ្នាំ​ចាប់តាំងពី​ខែមីនា​ ឆ្នាំ​២០១៧​មក​។ ចំណែក​អនុប្រធាន​របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និក លោ​ក ​LEE JAE_YONG ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ កាលពី​ខែសីហា​ឆ្នាំ​២០១៧​ពី​បទ​សូកប៉ាន់​លោកស្រី​ PARK ​និង​មិត្ត​លោកស្រី ជួយ​ធ្វើ​យ៉ាងណា ឲ្យ​ទទួល​បានការ​គាំទ្រ​របស់​រដ្ឋាភិបាល ចំពោះ​ការ​ផ្ទេរអំណាច​ក្នុង​ក្រុមហ៊ុន​សាម​សុង ពី​ឪពុក​លោក​មក​រូប​លោក​។

លោក​ត្រូវ​បាន​ដោះ​លែង​កាលពី​ឆ្នាំ​២០១៨ ក្រោយ​តុលាការ​ជាន់ខ្ពស់​មួយ កាត់​បន្ថយទោស​លោក​មក​ត្រឹម​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ ជាមួយ​ការ​ព្យួរទោស​៤​ឆ្នាំ​។ ប៉ុន្តែ​រូប​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ជា​ថ្មី ក្រោយ​ពី​ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​បន្ថែម​វិញ ដោយ​តុលាការ​ដដែល​នោះ ក្នុង​សវនាការ​កាត់ទោស​ជា​ថ្មី​៕ ដកស្រង់​ចេញពី វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ