ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរាយ​ផ្ទួនៗ! ​ស្លា.ប់​យ៉ាងតិច​១៥០​នាក់​ ​​ជម្លៀស​​ចេញ​ជិត​១៥ម៉ឺន​នាក់

2 ឆ្នាំ មុន

ពួក​អុ្ន​ក​ជួយ​សង្គ្រោះ បាន​ពុះពារ​តាម​រុករក បណ្ដា​អ្នក​អាច​នៅ​រស់រាន​មានជីវិត កាត់​ភក់ និង​បំណែក​នានា ដែល​មាន​កម្រាស់​ដល់​ត្រឹម​ជង្គង់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត អម​ជាមួយ​នឹង​

ប្រទេស​ឥណ្ឌា ៖ កាលពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដា ឆ្នាំ​២០២១ ពួក​អុ្ន​ក​ជួយ​សង្គ្រោះ បាន​ពុះពារ​តាម​រុករក បណ្ដា​អ្នក​អាច​នៅ​រស់រាន​មានជីវិត កាត់​ភក់ និង​បំណែក​នានា ដែល​មាន​កម្រាស់​ដល់​ត្រឹម​ជង្គង់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត អម​ជាមួយ​នឹង​ការ​បាក់​ដី​ ការ​ហូរ​ភក់​ និង​ទឹក​ជន់​លិច ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១៥០​នាក់​នៅ​ភាគ​ខាងលិច​ឥណ្ឌា​។

ប្រជាជន​ជិត​១៥០.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​មនុស្ស​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន ក្នុង​តំបន់​ជុំវិញ ក្រុង​បុ​ម​បៃ ជាទី​ក្រុង​​ហិរញ្ញវត្ថុ​របស់​ប្រទេស ​និង​ជា​រដ្ឋធានី នៃ​រដ្ឋ​មហា​រា​ស្ត្រា​ដែល​អ្នក​ស្លា.ប់​ស្ទើរ​ទាំងអស់​រក​ឃើញ​នៅ​ទីនោះ​។ ក្នុង​មូលដ្ឋាន​តូច​មួយ ស្ថិត​នៅ​ចង្កេះ​កូនភ្នំ​ TALI ​ភាគ​ខាងត្បូង​ក្រុង​បុ​ម​បៃ ​ដែល​មាន​ប្រជាជន​២០​លាន​នាក់ មាន​តែ​សំណង់​បេតុង​ទេ ដែល​នៅ​គង់វង្ស​មិនរ​លំបាក់ ក្រោយ​ពី​ការ​ហូរ​ភក់​យ៉ាង​ត្របាញ់ ដែល​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី បាន​បំផ្លាញ​កាលពី​ថ្ងៃ​ទី​២២​កក្កដា នូវផ្ទះ​ជា​ច្រើន​សិប​​ខ្នង​។ ចំណែក​សាក្សី​ទាំងឡាយ​រៀបរាប់​ប្រាប់ ​AFP ​ថា អី្វ​ៗ​កើត​មាន​រហ័ស​ណាស់ អ្វី​ៗ​ក្នុងភូមិ​ត្រូវរ​លំបាក់​ខ្ទេចខ្ទីរ​។

បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​សាកល្បង​អស់​ពេល​ច្រើន​ម៉ោង កាយ​រក​បណ្ដា​អ្នក​អាច​នៅ​រស់រាន​មានជីវិត ប៉ុន្តែ​រក​ឃើញ​តែ​បណ្ដា​សាកស.ព​អ្នក​ស្លា.ប់​។ ទឹក​ជន់​លិច​មិន​អាច​ឲ្យ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ ចូល​ទៅ​បាន​តាម​ផ្លូវថ្នល់​ក្នុង​ទីក្រុង​ម៉ា​ហា​ដ ដែល​នៅ​ទីនោះ​ប្រជាជន​ត្រូវ​នាំ​គ្នា​ឡើង​ទៅ​ជាន់​លើ​ឬ​ទៅ​លើដំបូល ដើម្បី​ឲ្យ​បាន​រួចខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ