ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ជំរុញ UNESCO កុំ​ដាក់​ឧទ្យាន​ជាតិ​ថៃ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

2 ឆ្នាំ មុន

ថៃ ៖ អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UN) បាន​ជំរុញ​អង្គការ​យូ​ណេ​ស្កូ (UNESCO) មិន​ត្រូវ​ដាក់​បញ្ចូល​ឧទ្យាន​ជាតិ

ថៃ ៖ អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UN) បាន​ជំរុញ​អង្គការ​យូ​ណេ​ស្កូ (UNESCO) មិន​ត្រូវ​ដាក់​បញ្ចូល​ឧទ្យាន​ជាតិ Kaeng Krachan របស់​ប្រទេស​ថៃ ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ភូមា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឡើយ​។ បន្ទាប់​ពី​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ចាប់ខ្លួន និង​បណ្តេញ​ចេញពី​ទឹកដី​ប្រពៃណី​របស់​ពួក​គេ​។

អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នេះ​គឺជា​ករណី​កត់សម្គាល់​ដ៏​សំខាន់​មួយ​។ ហើយ​អាច​ជះ​ឥទ្ធិពល​លើ​គោលនយោបាយ​ស្តី​ពី សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​គោរព​នៅ​ក្នុង​តំបន់​ការពារ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី​»​។

អ្នកជំនាញ​រក​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​កា​រ៉ែ​ន ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ដែល​គ្របដណ្តប់​លើ​ផ្នែក​ខ្លះ​នៃ​ខេត្ត Phetchaburi និង​ខេត្ត Prachuap Khiri Khan នៅ​តែ​បន្ត​ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ ហើយ​ផ្ទះ​ពួក​គេ​ត្រូវ​បាន​ដុត​បំផ្លាញ​ផង​ដែរ​។ បណ្តឹងឧទ្ធរណ៍​របស់​អ្នកជំនាញ​ឯករាជ្យ​ធ្វើ​ឡើង​មុន ដំណើរការ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ ដោយ​គណៈកម្មាធិការ​យូ​ណេ​ស្កូ​។

ក្រោយ​រដ្ឋាភិបាល​ថៃ​បាន​ស្នើ​ដើម្បី​ដាក់​បញ្ចូល​ឧទ្យាន​ជាតិ Kaeng Krachan ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​លើក​ទី ៣ ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​។

សេចក្តីថ្លែងការណ៍​អ្នកជំនាញ​អង្គការសហប្រជាជាតិ​បន្ត​ទៀត​ថា ជនជាតិ​ដើម​ភាគតិច​កា​រ៉ែ​ន​ជាង​៨០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ក្នុងឆ្នាំនេះ​។ ដោយ​២៨​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទឹកដី​របស់​ពួក​គេ​នៅ​ក្នុង​ឧទ្យាន​នោះ រួម​ទាំង​កុមារ​ផង​ដែរ​។ ខណៈ​មិន​ទាន់​មានការ​ពិគ្រោះ​យោបល់​ណាមួយ ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ​កា​រ៉ែ​ន ចូលរួម​ក្នុង​ដំណើរការ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ​នៅឡើយ​ទេ​។

លើស​ពី​នេះ​ទៅ​ទៀត សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN) បាន​និយាយ​ថា យូ​ណេ​ស្កូ​គួរតែ​បញ្ឈប់​ការ​ដាក់​ឧទ្យាន​នេះ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ ហើយ​រដ្ឋាភិបាល​ថៃ​គួរ​បង្ហាញ​ថា មានការ​គាំទ្រ​ចំពោះ​ផែនការ​សម្រាប់​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ទាំងអស់ ដោយ​ផ្តល់​សន្តិសុខ​, សិទ្ធិ​កាន់កាប់​ដីធ្លី និង​ជីវភាព​៕ (​ដកស្រង់​ចេញពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ