ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ដល់​វេលា​ដែល​ព្រះសង្ឃ​ចូល​វស្សាល្ងាចនេះ​ហើយ

2 ឆ្នាំ មុន

តាម​ប្រពៃណី​ពុទ្ធសាសនា ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​និមន្ត​ចូល​កាន់​ព្រះ​វស្សា​អស់​ថេរវេលា​៣​ខែ ចាប់តាំងពី​ថ្ងៃ​១​រោច​ខែអាសាឍ​រហូត​ដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ​ជា​កំណត់ ដែល​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ក្នុង​រវាង​៣​ខែ​នេះ​នៅ​គ្រប់​ព្រះ​វិហារ​នៃ​វត្ត​អារាម​ទាំងឡាយ គេ​តែង​រក្សា​ភ្លើងទៀន​វស្សា​ឲ្យ​នៅ​ឆេះ​ជា​និច្ច ។ បរិស័ទ​ទាំងឡាយ​តែង​មាន​ជំនឿ​ថា…

តាម​ប្រពៃណី​ពុទ្ធសាសនា ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​និមន្ត​ចូល​កាន់​ព្រះ​វស្សា​អស់​ថេរវេលា​៣​ខែ ចាប់តាំងពី​ថ្ងៃ​១​រោច​ខែអាសាឍ​រហូត​ដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ​ជា​កំណត់ ដែល​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ក្នុង​រវាង​៣​ខែ​នេះ​នៅ​គ្រប់​ព្រះ​វិហារ​នៃ​វត្ត​អារាម​ទាំងឡាយ គេ​តែង​រក្សា​ភ្លើងទៀន​វស្សា​ឲ្យ​នៅ​ឆេះ​ជា​និច្ច ។

បរិស័ទ​ទាំងឡាយ​តែង​មាន​ជំនឿ​ថា ពន្លឺ​ភ្លើងទៀន​គឺជា​ពន្លឺ​មង្គល​ដ៏​ឧត្តម ជួយ​បំភ្លឺ​ជីវិត​បច្ចុប្បន្ន​រហូត​ដល់​អនាគតជាតិ​ឱ្យ​ភ្លឺ​ត្រចះត្រចង់ ស្រស់បំព្រង និង​មាន​សេចក្តីសុខ​សេចក្តីចម្រើន​រាល់​ៗ​ជាតិ ។ ហេតុ​នោះ​ហើយ​ទើប​គេ​ត្រូវ​រក្សា​ភ្លើងទៀន​ឱ្យ​ឆេះ​ជាប់​រហូត​គ្រប់​បី​ខែ​មិន​ឱ្យ​រលត់​ឡើយ ។ មួយវិញទៀត​ក៏​ជា​ការ​ជួយ​ដល់​វត្ត​អារាម​ក្នុង​ការ​មាន​ទៀន​ប្រើប្រាស់​ដើម្បី​ដុត​បំភ្លឺ​នៅ​ពេល​យប់​ផង​ក៏​ដូច​ជា​ព្រះសង្ឃ​ដុត​បំភ្លឺ​រៀនសូត្រ​ពុទ្ធឱវាទ​ផង​ដែរ ។

ក្នុង​រវាង​បី​ខែ​នៃ​ការ​ចូល​វស្សា​នេះ មិន​អនុញ្ញាត​ឱ្យ​ព្រះសង្ឃ​និមន្ត​ទៅ​ទី​ឆ្ងាយ​ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើកលែងតែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់​ដូច​ជា ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ឬ​ព្រះ​ឧបជ្ឈាយ៍​អាពាធ ឬ​ក៏​ត្រូវ​និមន្ត​ទៅ​សម្តែងធម៌​ដែល​បរិស័ទ​គេ​និមន្ត​ជាដើម ហើយ​មុន​នឹង​ចេញ​ទៅ​ភិក្ខុ​ត្រូវ​ទៅ​ទូល​លោកគ្រូ​ជា​មេវត្ត​សិន​ដោយ​សន្យា​ថា​នឹង​វិល​ចូល​វត្ត​វិញ​ឲ្យ​បាន​មុន​អរុណរះ​ក្នុង​ថ្ងៃ​ទី​៧ ហើយ​ពេល​ត្រលប់​ចូល​ទី​អារាម​វិញ​ភ្លាម​ត្រូវ​ចូល​ទៅ​បង្ហាញខ្លួន​ដល់​លោកគ្រូ​មេវត្ត​ជា​ដំណឹង​ផង ។

សូម​ខេ​មរ​ពុទ្ធមាមកជន​គ្រប់​រូប​ប្រតិបត្តិ​កាយ​ចិត្ត​ឲ្យ​ស្ថិត​នៅ​តែ​ក្នុង​សេចក្តី​ល្អ​តាម​គន្លង​សាសនា ស្ដាប់បង្គាប់​គ្រូ​បា​អាចារ្យ មេ​កើយ លះបង់​ល្បែង​ពា​លា និង​ចៀសវាង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ។ តាំងចិត្ត​ជ្រះថ្លា​រក្សាសីល​ប្រាំ ចាំ​សីល​៨​ឱ្យ​បានជា​និច្ច នោះ​សុខសួស្តី សិរី​មង្គល​នឹង​កើត​មាន​ដល់​ខ្លួន​លោក​អ្នក ក្រុម​គ្រួសារ ក៏​ដូច​សង្គម​ជាតិ​បរិបូណ៌​ដោយ​សុខ​សន្តិភាព ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ