ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ដុំ​ពកលើ​សត្វ​គោ​កំពុង​រីក​រាលដាល​នៅ​ខេត្តស្ទឹង​ត្រែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​រយៈពេល​ថ្មី​ៗ​កន្លង​មកនេះ ​មាន​ករណី​ជំងឺ​ម្យ៉ាង​បាន​កើត​លើ​សត្វ​គោ​នោះ ​គឺ​ជំងឺ​ដុំ​ពក​លើ​ស្បែកសត្វ​​គោ ហើយ​

ខេត្តស្ទឹងត្រែង​ ៖ ​រយៈពេល​ថ្មី​ៗ​កន្លង​មកនេះ ​មាន​ករណី​ជំងឺ​ម្យ៉ាង​បាន​កើត​លើ​សត្វ​គោ​នោះ ​គឺ​ជំងឺ​ដុំ​ពក​លើ​ស្បែកសត្វ​​គោ ហើយ​បច្ចុប្បន្ន​ជំងឺ​នេះ​បាន​រីក​រាលដាល​ជា​បន្តបន្ទាប់​មក​ដល់​ខេត្តស្ទឹងត្រែង និង​​ធ្វើ​អោយ​ប្រជា​កសិករ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។ ​

នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ងិ​ន អាន អនុប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ក្នុង​គ្រា​ដែល​លោក​ចុះ​ទៅ​ចាក់​ថ្នាំ​សត្វ​គោ​នៅ​ភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថា​ឡាបរ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

លោក ងិ​ន អាន បន្ត​ថា ​ជំងឺ​ប្រភេទ​នេះ​ហៅថា ​ជំងឺ​ដុំ​ពក​លើ​ស្បែក​ឬ​ហៅ​ជា​ភាសា​អង់គ្លេស Lumpy Skin Disease(LSD)​។​ ជំងឺ​ប្រភេទ​នេះ​នៅ​ពុំ​ទាន់​មាន​ថ្នាំ​សំរាប់​ព្យាបាល​នៅ​ឡើ​យ​ទេ តែ​អាច​​ប្រើ​​ថ្នាំ​ផ្សេង​ៗ​ទៀត​ជំនួស​បាន​ ។ ​លោក​បន្ថែម​ថា​ ជំងឺ​ប្រភេទ​នេះ មានការ​វិវត្តន៍​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត​បាន​តាម​រយ​:សត្វល្អិត​ទិច​ឬ​ខាំ​ពី​សត្វ​ដែល​កំពុង​ឈឺ រួច​វា​ទៅ​ទិច ឬ​ខាំ​លើ​សត្វ​ផ្សេង​ដែល​គ្មាន​ជំងឺ​។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ចាក់​បង្ការ​ការពារ​ជំងឺ​ខាងលើនេះ​ លោក​ថា ថ្នាំ​ដែល​ត្រូវ​យក​មក​ប្រើ​មាន​ដូច​ជា​ថ្នាំ អ៊ី​វ៉ូ​ម៉ិច​(​ការពារ​ពេល​ពងបែក ដែល​នាំ​ឲ្យ​មាន​ដង្កូវ​ចោះ​) ថ្នាំ​អាណា​សាំង​-C (​បញ្ចុះ​កំ​ដៅ​) ថ្នាំ​ដិ​ច​សា​សូន (​ប្រឆាំង​ការ​រលាក​) និង​ថ្នាំ​អា​ម៉ុ​ក​ស៊ី​លី​ន (​ថ្នាំ​ផ្សះ​)​។

លោក​បាន​បញ្ជាក់​ទៀត​ថា ប្រភេទ​ជំងឺ​នេះ​វា​មិន​អាច​ឆ្លង​មក​មនុស្ស​បាន​ទេ​។ កត្តា​សំខាន់​កសិករ​ដែល​ចិញ្ចឹម​គោ ត្រូវ​រក្សា​កន្លែង​សម្រាប់​សត្វ​គោ​រស់នៅ​ឲ្យ​ស្អាត​ជា​និច្ច កុំ​ឲ្យ​មាន​ភក់ជ្រាំ ទឹក​ដក់ ដី​សើ​ម​ក្នុង​ក្រោលគោ ត្រូវ​ងួ​ត​ទឹក​ដុះ​សំអាត ដុត​ភ្នក់​ភ្លើ​ង ឬ​ដាក់​មុង​ជាដើម​។

ជាមួយ​ការ​ព្យាបាល​​ជំងឺ​ខាងលើនេះ​ លោក ងិ​ន អាន បាន​បន្ត​ថា ជំងឺ​ប្រភេទ​នេះ​យើ​ង​អាច​ព្យាបាល​បានជា​សះ​ស្បើ​យ ក្នុង​រយ​:​ពេល​ចន្លោះ​ពី​៣​ទៅ៥​ថ្ងៃ អាស្រ័យ​លើ​​គោ​ឈឺ​ធ្ងន់​ឬ​ស្រាល​។ តែ​សត្វ​គោ​ក៏​អាច​ងាប់​បាន​ផង​ដែរ ប្រ​សិន​បើយើ​ង​ព្យាបាល​វា​យឺត​ពេល​។

លោក​ក៏​បាន​សំណូមពរ​ដល់​កសិករ​ថា បើ​សត្វ​គោ ក្របី មាន​ជំងឺ​ឈឺ​ ឬ​ងា.ប់​ត្រូវ​យក​វា​ទៅ​ជីកដី​កប់​ចោល​ភ្លាម កុំ​ទុក​យូរ ហើ​យ​ សូម​កុំ​យក​សាច់សត្វគោ​​ទៅ​បរិភោគ ឬ​លក់​លើ​ទីផ្សារ​ឲ្យ​សោះ ព្រោះ​សាច់សត្វ​គោ​ដែលកើតជំងឺ​ប្រភេទ​នេះ អាច​បង្ក​ជា​មេរោគ​ឆ្លង​ទៅ​មនុស្ស​ដែល​បាន​​បរិភោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ