ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ អ៊ូច ធា​រិ​ទ្ធ ប្រាប់​ពី​ករណី​ប្អូនស្រី​ត្រូវ​គេ​អា​.រក​នៅកន្លែងព្យាបាលកូវីដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមាន​ហេតុការណ៍​ជនសង្ស័យ​ម្នាក់​បានធ្វើសកម្មភា​ព​អា​.រក​ចង់​សម្លា.ប់ទៅ​លើ​ប្អូន​ស្រី​របស់​កីឡា​ករ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមាន​ហេតុការណ៍​ជនសង្ស័យ​ម្នាក់​បានធ្វើសកម្មភា​ព​អា​.រក​ចង់​សម្លា.ប់ទៅ​លើ​ប្អូន​ស្រី​របស់​កីឡា​ករ អ៊ូច ធា​រិ​ទ្ធិ នៅកន្លែងព្យាបាលកូវីដ កាល​ពី​យប់​ទី​២៤ កក្កដា ឆ្នាំ​២០២១ នៅ​តែ​បង្ក​អោយ​ការ​ភ្ញាក់ផ្អើល​ក្នុង​ស្រទាប់​មហាជន​ ។រហូត​ទល់​ពេល​នេះកីឡាករ អ៊ូច ធា​រិ​ទ្ធិ ដែល​ជា​បងប្រុស​បង្កើត​របស់​​ជន​​រង​គ្រោះ​នៅ​តែ​បន្ត​ច្រានចោល​ថា ជនល្មើស​ដែល​ប៉.ង​អា.រក​​សម្លា.ប់​ប្អូនស្រី​របស់​លោក គឺ​មិនមែន​ជា​គូស្នេហ៍ ឬ​ស្គាល់គ្នា​នោះ​ឡើយ ពោល​គឺ​ជាមនុស្ស​មិន​ដែល​ស្គាល់​គ្នា​​ពីមុន​តែ​ម្ដង​។

កីឡាករ អ៊ូច ធា​រិ​ទ្ធិ ដែល​គេ​ស្គាល់​ថា គឺជា​កូនសិស្ស​របស់ ធី ណា​រិ​ទ្ធិ ប្រចាំ​ក្លិប​អាណាចក្រ​គុន​ខ្មែរ​រូប​នេះ ​បាន​បញ្ជាក់​ថា ជនល្មើស គឺជា​អ្នក​ជំងឺ​ថ្មី ដែល​ទើប​តែ​ចូល​មក​ព្យាបាល ហើយ​មិន​ដឹង​ថា បែក​ថ្នាំ​ ឬ​មាន​បញ្ហា​ខួរក្បាលនោះទេ​ ស្រាប់តែ​ចាប់​ប្អូនស្រី​របស់​លោក​ប៉.ង​អា.រក​សម្លា.ប់​។

កីឡាករ អ៊ូច ធា​រិ​ទ្ធ បាន​ឲ្យ​ដឹង​​បន្ត​​ថា ប្អូន​ស្រី និង​ម្ដាយ​របស់​លោក​ពុំ​ស្គាល់​ជន​ល្មើស និង​មិន​ធ្លាប់​មាន​គំនុំ​អ្វី​ជា​មួយ​ជនល្មើស​ពី​មុន​មក​ទេ​ ។ ជន​ល្មើស និង​ប្អូនស្រី ព្រមទាំង​ម្ដាយ​របស់​លោក​ ទើប​តែ​ចូល​មក​ព្យាបាល​ជំ​ងី​កូដ បាន​២​ថ្ងៃ​តែ​ប៉ុណ្ណោះ​​។

លោក​​បាន​បន្ត​ថា សង្ស័យជនល្មើស​មាន​បញ្ហា​ខួរក្បាល ឬ​បែក​ថ្នាំ ព្រោះ​គ្រាន់​តែ​ជនល្មើស​ឃើញ​មុខ​ប្អូន​ស្រី​របស់​លោកភ្លាម​ ក៏​ស្ទុះ ទៅ​អា​.រក​នាង​​តែ​ម្ដង ដោយ​នាង​ប្រឹង​រើបំរះ​រហូត​រយះដៃ​។ ដោយ​ម្ដាយ​របស់​លោក​ដែល​កើត​ជម្ងឺ​ប្រឹង​ស្ទុះ​ជួយ ហើយ​ក៏​ធ្លាក់​ពី​លើ គ្រែ​ពេទ្យ បណ្ដាល​អោយ​សន្ល.ប់​តែម្តង​ ។

កីឡាករ អ៊ូច ធារិទ្ធ ​បាន​អំពាវនាវ​ដល់សម្ដេច​តេ​ជោ សូម​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោកផង ព្រោះ​ម្ដាយ និង​ប្អូនស្រីរបស់លោក​​កំពុង​កើត​កូ​វី​ដ​បែប​នេះ​ហើយ បែរ​ជា​មាន​ជួប​បញ្ហា​​បែប​​នេះ​ទៀត​។ កីឡាករ​រូប​នេះ​បន្ត​ថា គ្រួសារ​​របស់​លោក​​មិន​សូវ​ជា​មាន​ជីវភាព​ធូរធារ​​នោះ​ទេ​ ហើយ​ស្រាប់តែ​ប្អូនស្រី និង​ម្ដា​យ មក​ជួប​រឿងហេតុ បណ្តាល​ឱ្យ​របួស​ស្នាម​បែប​នេះ​ គឺ​កាន់តែ​ជួប​ការ​លំបាក​ថែមទៀត​ ។

​គួររំលឹក​ថា កាលពី​យប់​​ថ្ងៃទី​​២៤ កក្កដា​ ឆ្នាំ​២០២១ ប្អូន​ស្រី​របស់​កីឡាករ អ៊ូច ធា​រិ​ទ្ធ ឈ្មោះ អ៊ូច រាជ​នី និង​ម្ដាយ បាន​ត្រូវ​ជន​ល្មើស ម្នាក់​អា​.រក​នៅ​កន្លែង​សម្រាក​ព្យាបាល​ជំ​ងី​កូ​វី​ដ​១៩ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​​អូឡាំពិក ​បណ្តាល​ឱ្យ​​នារី​រង​គ្រោះ​រង​របួស​ដៃ​ដេរ​ចំនួន ១០​ថ្នេរ និង​ក​ ដេរ​ចំនួន​៦​ថ្នេរ ចំណែក​ម្ដាយ​សន្លប់ ទើប​ដឹង​ខ្លួន​វិញ​ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ​ ប្រ​សិន​បើ​បង​ប្អូន​ចង់​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារកីឡាករ​ អ៊ូច ធា​រិ​ទ្ធ អាច​ទាក់ទង​ទៅលោកផ្ទាល់​តាម​រយៈទូរស័ព្ទ​លេខ​​ 096 427 741 2 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ