ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ចូល​វស្សា​សម័យ​វិបត្តិ​កូ​វី​ដ

2 ឆ្នាំ មុន

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ដែល​ជា​គុណប្រយោជន៍​ធំ​នៃ​ព្រះពុទ្ធ​សាសនា ។ សាធុជន​ដែល​ជា​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​ទៀនវស្សា សាដក អង្ករ ភេសជ្ជៈ…

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ដែល​ជា​គុណប្រយោជន៍​ធំ​នៃ​ព្រះពុទ្ធ​សាសនា ។ សាធុជន​ដែល​ជា​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​ទៀនវស្សា សាដក អង្ករ ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេង​ៗ​ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា ។ ទោះជា​យ៉ាងណា​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​កំពុង​រីក​រាលដាល​នៅ​ក្នុង​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ពុទ្ធបរិស័ទ​មានការ​ខ្លាចរអា​មិនសូវ​មាន​អ្នក​ហ៊ាន​ចូល​ទៅ​ធ្វើបុណ្យ​ក្នុង​ទី​អារាម​ឡើយ អ្នកខ្លះ​ចូល​ទៅ​ទុកដាក់​សម្ភារ​តែ​មួយ​ភ្លែត​ក៏​ត្រឡប់​មក​លំនៅ​ឋាន​វិញ​យ៉ាង​លឿន ឯ​អ្នកខ្លះ​ទៀត​ផ្ញើ​ទេយ្យទាន​ជាមួយនឹង​ឧបាសក​ឧបាសិកា ឬ​អាចារ្យ​គណៈកម្មការ​វត្ត​ដើម្បី​នាំ​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​វស្សា នេះ​ក៏​ព្រោះតែ​ឥទ្ធិពល​ដ៏​អាក្រក់​របស់​វី​រូស​កូ​រ៉ូ​ណា ។

ពិធី​ចូល​វស្សា​គឺជា​ពុទ្ធានុញ្ញាត​ឱ្យ​ព្រះសង្ឃ​គង់នៅ​ទីណា​មួយ ឬ​ក្នុង​វត្ត​អារាម​ណាមួយ​ក្នុង​រយៈពេល​៣​ខែ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង និង​មិន​អនុញ្ញាត​ឱ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ​ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើកលែងតែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូច​ជា​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ដោយ​តាំង​ចិត្តនឹង​ត្រលប់​មក​វិញ​ក្នុង​រយៈពេល​៧​ថ្ងៃ ឬ​ត្រលប់​មក​វិញ​ឱ្យទាន់​ក្នុង​ថ្ងៃ​ទី​៧ ។

ចូល​ព្រះ​វស្សា​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១​រោច​ខែ​អាសាធ​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា​គឺ​ថ្ងៃនេះ​តែ​ម្តង​នៅ​តាម​វត្ត​អារាម​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ។ តែ​ពិធី​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​១៥​កើត ខែអាសាឍ ត្រូវ​នឹង​ថ្ងៃ​២៤ ខែកក្កដា ដោយ​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន និង​ចាស់ទុំ​ចំណុះ​ជើងវត្ត​នាំ​យក​ទៀនវស្សា សំពត់ សាដក និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ។ លុះ​ព្រឹក​ឡើងជា​ថ្ងៃ​១​រោច ខែអាសាឍ ដែល​ជា​ថ្ងៃ​ដែល​ព្រះសង្ឃ​ត្រូវ​ចូល​វស្សា ពុទ្ធបរិស័ទ​បាន​នាំ​យក​ម្ហូប អាហារ បង្អែម ប្រគេន​ដល់​ព្រះសង្ឃ​ដែល​ជា​ថ្ងៃ​ត្រូវ​ព្រះសង្ឃ​ចូល​វស្សា ។ នៅ​ក្នុង​កំឡុង​៣​ខែ​នៃ​ការ​គង់​ចាំ​ព្រះ​វស្សា​នេះ បងប្អូន​ដែល​មាន​ទម្លាប់​គោរព​ព្រះពុទ្ធ​សាសនា​ក៏​និយម​បន្ត​ធ្វើ​ម្ហូប នំចំណី និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ​មក​ទំនុកបម្រុង​ដល់​ព្រះសង្ឃ​ជា​បន្តបន្ទាប់​ផង​ដែរ តែ​ការ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ពុទ្ធបរិស័ទ​តិចតួច​បំផុត​ ហើយត្រូវរក្សាគម្លាតដាច់ខាតព្រោះ​ខ្លាច​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រៅពី​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើប្រាស់ និង​ម្ហូបអាហារ សប្បុរសជន​ក៏​បានជា​វទាន​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ផង​ដែរ ព្រោះ​មាន​ជំនឿ​ថា ពន្លឺ​ទៀន​គឺ​ជួយ​បំភ្លឺ​ជីវិត​បច្ចុប្បន្ន និង​អនាគតជាតិ​ឱ្យ​ភ្លឺ​ស្រស់បំព្រង និង​មាន​សេចក្តីសុខ​ចម្រើន​ដោយ​អំពើ​ល្អ សេចក្តី​ល្អ ហើយ​គេ​ត្រូវ​រក្សា​ភ្លើងទៀន​ឱ្យ​ឆេះ​ជាប់​រហូត​គ្រប់​រយៈពេល​បី​ខែ​។ មួយវិញទៀត​នេះ​ជា​ការ​ជួយ​ដល់​វត្ត​អារាម​ក្នុង​ការ​មាន​ទៀន​ប្រើប្រាស់​ដើម្បី​ដុត​បំភ្លឺ​នៅ​ពេល​យប់​ក៏​ដូច​ជា​ព្រះសង្ឃ​ដុត​បំភ្លឺ​រៀនសូត្រ​ពុទ្ធឱវាទ​ផង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ