ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​ក្នុង​វត្ត​ដំបូក​ខ្ពស់ រក​ឃើញ​វិជ្ជមាន​ចំនួន​​៣​អង្គ/​នាក់ ខណៈ​វត្ត​ត្រូវ​បិទ​ខ្ទប់​

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះសង្ឃ​ចំនួន​២​អង្គ និង​គ្រូបង្រៀន​ម្នាក់ ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​ដំបូង​ខ្ពស់ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ត្រូវ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​ឆ្លងកាត់​ការ​តេស្ត​សំណាក

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​ចំនួន​២​អង្គ និង​គ្រូបង្រៀន​ម្នាក់ ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​ដំបូក​ខ្ពស់ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ត្រូវ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ-​១៩ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​ឆ្លងកាត់​ការ​តេស្ត​សំណាក​លើក​ទី​១ ដោយ​ការ​ចុះ​យក​សំណាក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នៅ​ក្នុង​បរិវេណ​វត្ត​ផ្ទាល់​តែ​ម្តង ។

លោក​ឌុ​ច សុ​ធុន នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃខែ​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ធ្វើ​សំណាក​លើ​ព្រះសង្ឃ តា​អាចារ្យ យាយជី តាជី និង​អ្នក​រស់នៅ​ក្នុង​វត្ត​ទាំងអស់​សរុប​៨៦​អង្គ​/​នាក់ ក្នុង​នោះ​មាន​ស្រី​១៧​នាក់ ។ ហើយ​ជា​លទ្ធផល​នៃ​ការ​តេស្ត​បញ្ជាក់​ថា មាន​វិជ្ជមាន​៣​អង្គ​/​នាក់ ។

ក្រោយ​លទ្ធផល​វិជ្ជមាន​ហើយ​នោះ ព្រះសង្ឃ និង​គ្រូបង្រៀន​៣​អង្គ​/​នាក់ ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល ។ ដោយឡែក​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​ដែល​ឆ្លងកាត់​ការ​តេស្ត​សំណាក​ទាំងអស់ គឺ​ត្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វត្ត​ទាំងអស់ ខណៈ​វត្ត​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន ។

លោកនាយ​រង​ប៉ុស្តិ៍ បន្ត​ថា នៅ​ក្នុង​កំឡុង​ការ​ចុះ​យក​សំណាក​នេះ មនុស្ស​៣​នាក់​ជា​អ្នក​រស់នៅ​ក្នុង​វត្ត មិន​បាន​ធ្វើ​សំណាក​ឡើយ ដោយ​ក្នុង​នោះ​២​នាក់ មានការ​រវល់​នៅ​ខាងក្រៅ​មិន​បាន​មក និង​ម្នាក់​ទៀត វ័យ​ជាង​៤០​ឆ្នាំ ពុំ​ព្រម​ធ្វើ​សំណាក​សោះ បើ​ទោះបីជា​មានការ​និយាយ​ពន្យល់​ណែនាំ​យ៉ាងណា​ពី​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ក៏​ដោយ ។

ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ពុំ​អាច​ធ្វើ​អ្វី​ចំពោះ​ទ​ង្វើ​រឹង​រុះ​របស់​គេ​បាន​ឡើយ ព្រោះ​នៅ​ក្នុង​ទី​វត្ត​អារាម ដូច្នោះ​ហើយ សមត្ថកិច្ច​បាន​ស្នើ​ដល់​ព្រះ​ចៅអធិការ​វត្ត សូម​ធ្វើការ​បណ្តេញ​បុគ្គល​ច​រិ​ក​បែប​នេះ​ចេញពី​ក្នុង​វត្ត ដើម្បី​កុំអោយ​រស់នៅ​បន្ត​ទៀត​តែ​ម្តង​ទៅ ព្រោះ​មនុស្ស​ប្រភេទ​នេះ បើ​ទុក​អោយ​បន្ត​រស់នៅ​នាំ​តែ​យក​សេចក្តី​អន្តរាយ​ដល់​គេឯង និង​ព្រះសង្ឃ​ក្នុង​វត្ត​តែ​ប៉ុណ្ណោះ បើ​គ្រាន់តែ​រឿង​យក​សំណាក​ដើម្បី​ល្អ​ទាំងអស់​គ្នា​សោះ មិន​ព្រម​ចូលរួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ផង​នោះ ។

នាយ​រង​ប៉ុស្តិ៍​ដដែល​បញ្ជាក់​ថា មុន​ឈាន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ចុះ​ទៅ​ធ្វើ​សំណាក​ដល់​ក្នុង​វត្ត គឺ​ដំបូង​ឡើយ មាន​ព្រះសង្ឃ​១​អង្គ​មាន​អាកា​រៈ​សុខភាព​មិន​ស្រួល ដោយ​សង្ស័យ​ថា ខ្លួន​អាច​កើត​ជំងឺ​កូ​វី​ដ​១៩ ក៏​បាន​ទៅ​ធ្វើ​សំណាក​នៅ​កន្លែង​យក​សំណាក​ដែល​អាជ្ញាធរ​បាន​កំណត់ ។

ក្រោយ​ការ​តេស្ត​សំណាក​ហើយ​នោះ លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ បន្ទាប់​ពី​ដឹង​លទ្ធផល​ហើយ​នោះ ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​ទៅ​យក​សំណាក​លើ​ព្រះសង្ឃ និង​អ្នក​ពាក់ព័ន្ធ​រស់នៅ​ក្នុង​វត្ត​ទាំងអស់​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ