ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ហាង​ និង​មនុស្ស​៣​នាក់​​ទៀត​ត្រូវ​ឃុំខ្លួន​ពាក់ព័ន្ធ​ការ​ផ្ទុះ​កូ​វី​ដ​នៅ​ស្រុក​ជីក្រែង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី ៤​នាក់ ក្នុង​នោះ​មាន​ទាំង​ថៅកែ​ហាង​ពិភព​ធម្មជាតិ​នៅ​ស្រុក​ជីក្រែង ត្រូវ​បាន​

ខេត្តសៀមរាប ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី ៤​នាក់ ក្នុង​នោះ​មាន​ទាំង​ថៅកែ​ហាង​ពិភព​ធម្មជាតិ​នៅ​ស្រុក​ជីក្រែង ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ពី​បទ មិន​គោរព​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។

បើ​តាម​រដ្ឋបាល​សាលាខេត្ត​សៀមរាប​បានឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ដែល​ត្រូវ​បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​ទាំង​០៤​រូប ដូច​មាន​រាយ​នាម​ខាងក្រោម​៖ ១-​ឈ្មោះ សាន ឆេ​ង​គី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ថៅកែ​ហាង​ពិភព​ធម្មជាតិ​។ ២-​ឈ្មោះ ប្រាក់ សា​រ៉​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ មេកា​ហាង​ពិភព​ធម្មជាតិ​។ ៣-​ឈ្មោះ លាង គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ប្តី​)​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ម្ចាស់​ហាង​សប្បាយ សប្បាយ​។ និង​ទី ៤-​ឈ្មោះ តាំង ម្លិះ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ (​ប្រពន្ធ​) រស់នៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មុខរបរ​ម្ចាស់​ហាង​សប្បាយ សប្បាយ​។

ការ​ចោទប្រកាន់​និង​ឃុំខ្លួន​អ្នក​ទាំង ៤ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានកា​រសើប​អង្កេត​ជុំវិញ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​វី​ដ​-១៩ នៅ​ស្រុក​ជីក្រែង ហើយ​រក​ឃើញ​ថា ទីតាំង​ហាង​ផឹកស៊ី ២ កន្លែង​និង​មនុស្ស ៤ នាក់​ខាងលើ គឺ​ជាប់​ពាក់ព័ន្ធ​ការ​បំពាន​នូវ​បម្រាម​ក​ក្នុង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មានការ​បើកហាង​បន្ត​ជួបជុំ​ផឹកស៊ី ។

ប្រភព​ដដែល​បាន​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ មានការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​មណ្ឌល​កំសាន្ត​មនុស្ស​ពេញវ័យ​ជាដើម​។ ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​ល្មើស​នឹង​វិធានការ​ទប់ស្កាត់ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត​។

រដ្ឋបាល​សាលាខេត្ត​សៀមរាប​បាន​បន្ថែម​ថា «​ក្រោយ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ប្រភព​នៅ​ស្រុក​ជីក្រែង កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​នូវ​មុខសញ្ញា ដែល​ជាដើម​ហេតុ​បង្ក​ឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ រាលដាល​ធ្ងន់ធ្ងរ​ក្នុងស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប ព្រមទាំង​ស្រុក​មួយ​ចំនួន​ទៀត​ផង​ដែរ​» ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន បញ្ជូន​សំណុំរឿង​ចំនួន ២​ករណី ពី​បទ​ចោទ​បើក​កន្លែង​ផឹកស៊ី នៅ​ចំណុច​ហាង​ពិភព​ធម្មជាតិ ស្ថិត​នៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង និង​ហាង សប្បាយ សប្បាយ ស្ថិត​នៅ​ភូមិ​កំពង់​ម្កាក់ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ មក​សាកសួរ​ពី​ដំណើររឿង​នៃ​ការ​លួច​បើក​កន្លែង​ផឹក​ស៉ី​ខាងលើ​។ ក្រោយ​ពី​បាន​សាកសួរ​រួច​មក ជនសង្ស័យ​ទាំង​០៤​នាក់ ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​។

សូម​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​កាត់​ផ្តាច់​ជំងឺ​កូ​វី​ដ​-១៩ ចេញពី​សហគមន៍ ដែល​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​របស់​យើង​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ