ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​មិនមែន​មាន​ន័យ​ថា​អន់​នោះ​ទេ

2 ឆ្នាំ មុន

ព្រះពុទ្ធ ព្រះអង្គមិនដែលមានចិត្តចង់ឈ្នះអ្នកណាទេ​ សូម្បីតែពួកមារមកផ្ចាញ់យ៉ាងណានោះ​ ក៏ព្រះអង្គមិនរវល់នឹង​តបតវិញឡើយដោយគង់នៅដ៏ត្រជាក់ចិត្ត ហើយព្រះអង្គតែងតែផ្សាយមេត្តាធម៌ដល់សត្វទាំងឡាយថែមទៀត ព្រោះយល់ថា ប្រយោជន៍អ្វីនឹងការចង់ឈ្នះចាញ់នោះ អ្នកចាញ់រមែងដេកកើតទុក្ខ ចំណែកអ្នកឈ្នះនឹងជាប់ដោ​យ​ពៀរវេរា ។…

ព្រះពុទ្ធ ព្រះអង្គមិនដែលមានចិត្តចង់ឈ្នះអ្នកណាទេ​ សូម្បីតែពួកមារមកផ្ចាញ់យ៉ាងណានោះ​ ក៏ព្រះអង្គមិនរវល់នឹង​តបតវិញឡើយដោយគង់នៅដ៏ត្រជាក់ចិត្ត ហើយព្រះអង្គតែងតែផ្សាយមេត្តាធម៌ដល់សត្វទាំងឡាយថែមទៀត ព្រោះយល់ថា ប្រយោជន៍អ្វីនឹងការចង់ឈ្នះចាញ់នោះ អ្នកចាញ់រមែងដេកកើតទុក្ខ ចំណែកអ្នកឈ្នះនឹងជាប់ដោ​យ​ពៀរវេរា ។

សមដូចពុទ្ធ​គាថា​នៅ​ក្នុង​គម្ពីរ​ធម្មបទ​បាន​ពោល​ថា អ្នក​ចាញ់​រមែង​ដេក​កើតទុក្ខ ឯ​អ្នក​ឈ្នះ​នឹង​ត្រូវ​ជាប់​ដោយ​ពៀរ​ព្រោះ​ថ្ងៃ​ណាមួយ​នឹង​ត្រូវ​គេ​យកឈ្នះ​វិញ​មិន​ខាន ដូច្នេះ​ការ​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ទើប​ជីវិត​បាន​សុខ​រួច​ចាក​ទុក្ខ​និង​ពៀរ​ទាំងឡាយ មិនមែន​ចុះចាញ់​ប្រៀប​គេ​ហើយ​អន់​នោះ​ទេ ។

ដោយហេតុ​ថា ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ វា​ជា​គន្លង​ដ៏​ត្រឹមត្រូវ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ចង់​ឈ្នះ​ដោយ​អាង​ហេតុ អាង​ផល​យ៉ាងនេះ យ៉ាងនោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដីសុខ​ក្នុង​ជីវិត​ទៅ​វិញ​ក៏​មិន​ប្រសើរ​ដែរ ព្រោះ​ហេតុផល​នៃ​ការ​ចង់​ឈ្នះ​នោះ​ត្រូវ​តស៊ូ​ជាមួយនឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទាមទារ​រក​ឲ្យ​ខ្លួនឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ។

ដូច្នេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹងឯង ដើម្បី​បន្ទន់ចិត្ត បន្សាប​មានះ បន្ថែមមេត្តាចិត្តទើប​មាន​សេ​ច​ក្ដីសុខ​ក្នុង​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​ចិត្តរឹង​ត្អឹង​ក្នុង​ខ្លួនឯង​ផង​ដែល​ជា​ជម្នះ​គ្មាន​ថ្ងៃ​ចាញ់​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ