ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រាប់​ថា វីរុស​កូ​វី​ដ​១៩ អាច​នៅ​រស់នៅ​លើ​អាហារ​កក​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ដំណាក់កាល ដែល​មានការ​ឆ្លង​រាតត្បាត​វីរុស​កូ​វី​ដ​១៩ ក្រសួង​សូម​ប្រកាស​ណែនាំ​ឱ្យ​បងប្អូន​ទាំងអស់​បង្កើន​ការ​ប្រុ​ប្រយ័ត្ន​ខ្ពស់ ជុំវិញ សុខភាព ព្រោះ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ដំណាក់កាល ដែល​មានការ​ឆ្លង​រាតត្បាត​វីរុស​កូ​វី​ដ​១៩ ក្រសួង​សូម​ប្រកាស​ណែនាំ​ឱ្យ​បងប្អូន​ទាំងអស់​បង្កើន​ការ​ប្រុ​ប្រយ័ត្ន​ខ្ពស់ ជុំវិញ សុខភាព ព្រោះ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ចំណីអាហារ​បង្ក​ឡើង​តាម​រយៈ​ការ​ទទួលទាន​ចំណីអាហារ ឬ​ទឹក​កខ្វក់ ដែល​មាន​មេរោគ បាក់តេរី វីរុស​ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី ក្នុង​នោះ​ក៏​អាច​មាន​វីរុស​កូ​វី​ដ​១៩ ផង​ដែរ​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី​ការ​បង្ការ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ចំណីអាហារ និង​ចំណីអាហារ​កក ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ថា «​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ មានការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា មាន​វីរុស​កូ​វី​ដ​១៩ អាច​នៅ​រស់នៅ​លើ​អាហារ​កក​ៗ​ដែរ បើ​ទោះបីជា​វីរុស​កូ​វី​ដ​-១៩ មិន​អាច​បង្កើត​កូនចៅ ក្នុង​ចំណីអាហារ​បាន​ក៏​ដោយ​។ ក្នុង​ន័យ​នេះ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​ថា បុគ្គល​អាច​មិន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ចំណីអាហារ ឬ​ពី​អាហារ​វេច​ខ្ចប់ ប្រសិនបើ​បាន​អនុវត្ត​វិធានការ​អនាម័យ​ចំណីអាហារ ឲ្យ​បាន​ជាប់​ជា​និច្ច​» ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​យើង​ទាំងអស់​គ្នា ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ការពារ​ខ្លួនឯង និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​សង្គម​ជាតិ ដូច្នេះ​ក្រសួង​ណែនាំ​នូវ​វិធានការ​គន្លឹះ ៥ យ៉ាង​សម្រាប់​ធ្វើ​ឱ្យ​ចំណីអាហារ​មាន​សុវត្ថិ​ភាពល្អ ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​គន្លឹះ​សំខាន់​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់​ទាំង ៥ គឺ «​មិន​ត្រូវ​រក្សា​ទុក​អាហារ​ជា​ច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏​ដោយ​» ។ ដូច្នេះ បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់ គឺ​ត្រូវ​ឱ្យ​នៅ​ក្រោម​សីតុណ្ហភាព ៥ អង្សា​សេ និង​បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំ​ដៅ គឺ​ត្រូវ​ឱ្យ​លើស​ពីសី​តុ​ណ្ហ​ភា​ប ៦០ អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ