ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ ៧ យ៉ាង ដើម្បីឱ្យកូនៗអ្នកធ្វើកិច្ចការផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើការធ្វើឱ្យកូនរបស់អ្នកធ្វើលំហាត់របស់ពួកគេ គឺជាការតស៊ូដ៏លំបាកមែនដែរ ឬទេ ? នៅក្នុងអត្ថបទនេះ យើងនឹងពន្យល់នូវវិធីសាស្រ្ត ៧ យ៉ាងដើម្បីឱ្យកូនៗរបស់អ្នកធ្វើកិច្ចការផ្ទះដោយមិនត្អូញត្អែរ…

រាជធានីភ្នំពេញ ៖ តើការធ្វើឱ្យកូនរបស់អ្នកធ្វើលំហាត់របស់ពួកគេ គឺជាការតស៊ូដ៏លំបាកមែនដែរ ឬទេ ? នៅក្នុងអត្ថបទនេះ យើងនឹងពន្យល់នូវវិធីសាស្រ្ត ៧ យ៉ាងដើម្បីឱ្យកូនៗរបស់អ្នកធ្វើកិច្ចការផ្ទះដោយមិនត្អូញត្អែរ និងគ្មានការរអ៊ូរទាំពីអ្នក ៖

. ធ្វើឱ្យច្បាស់ថា វាជាកិច្ចការផ្ទះរបស់ពួកគេ មិនមែនជារបស់អ្នកទេ ៖ ឪពុកម្តាយជាច្រើនហាក់ដូចជាយកចិត្តទុកដាក់ចំពោះកិច្ចការផ្ទះរបស់កូនៗជាងកូនៗរបស់ពួកគេទៅទៀត ដែលវាហាក់ដូចជាការទទួលខុសត្រូវរបស់ឪពុកម្តាយទៅវិញ ។ ប៉ុន្តែរឿងនេះមិនគួរកើតឡើងទេ ។ សូមធ្វើឱ្យច្បាស់ថា វាជាកិច្ចការផ្ទះរបស់កូន មិនមែនជារបស់អ្នកទេ ។

២. កុំបង្ខំពួកគេឱ្យធ្វើកិច្ចការផ្ទះ ៖ ប្រសិនបើអ្នកគំរាមកំហែង ឬបំភិតបំភ័យពួកគេ ទំនាក់ទំនងរវាងអ្នកទាំងពីរអាចនឹងមានបញ្ហា ហើយកូនអ្នកអាចនឹងមានអត្តចរិតជាមនុស្សផ្សេង ។

៣. ពិភាក្សាអំពីការរំពឹងទុក និងផលវិបាកជាមួយពួកគេ ៖ សូមធ្វើដូចនេះ នៅពេលចាប់ផ្តើមការសិក្សា ឬការប្រឡងឆមាស ។ កុំគ្រាន់តែដាក់ការរំពឹងទុករបស់អ្នក ។ ផ្ទុយទៅវិញត្រូវពិភាក្សាដោយស្ងប់ស្ងាត់ជាមួយកូនៗរបស់អ្នក ដែលនេះនឹងផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃភាពជាម្ចាស់លើការងារផ្ទះ និងការអប់រំរបស់ពួកគេ ។

៤. កុំតាមគ្រប់គ្រងកូនពេក ៖ អ្នកអាចគិតថា កូនរបស់អ្នកនឹងបញ្ចប់កិច្ចការផ្ទះរបស់ពួកគេ ដរាបណាមានការគ្រប់គ្រង ឬតាមដានរបស់អ្នកប៉ុណ្ណោះ ។ប៉ុន្តែវាអាចទៅរួចសម្រាប់ពួកគេក្នុងការទទួលយកភាពជាម្ចាស់ពេញលេញនៃការងាររបស់ពួកគេ ហើយអ្នកមិនចាំបាច់ត្រួតពិនិត្យពួកគេគ្រប់ពេលវេលាទាល់តែសោះ ។

. ទទួលស្គាល់អាកប្បកិរិយាល្អរបស់ពួកគេ ៖ នេះជាច្បាប់មួយដែលអនុវត្តបានចំពោះកុមារទាំងអស់ ។ប្រសិនបើអ្នកទទួលស្គាល់អាកប្បកិរិយាល្អរបស់កូនអ្នក ពួកគេនឹងបង្ហាញអាកប្បកិរិយាល្អញឹកញាប់ ។ ប៉ុន្តែប្រសិនបើអ្នកខឹងពួកគេអំពីអាកប្បកិរិយាអាក្រក់ ពួកគេនឹងបង្ហាញឥរិយាបទអាក្រក់នោះកាន់តែច្រើននាពេលអនាគត ។យ៉ាងណាមិញ តើអ្នកធ្លាប់ធ្វើឱ្យកូនៗរបស់អ្នកផ្លាស់ប្តូរទម្លាប់អាក្រក់របស់ពួកគេដោយជោគជ័យដែរ ឬទេ ?

. ធ្វើការងាររបស់អ្នកក្នុងពេលតែមួយជាមួយពួកគេ ៖ បង្ហាញកូនៗរបស់អ្នកថា អ្នកឧស្សាហ៍ព្យាយាមធ្វើ «កិច្ចការផ្ទះ ឬការងារ» របស់អ្នកដែរ ។នៅពេលដែលពួកគេកំពុងបំពេញការងាររបស់ពួកគេ អ្នកអាចរៀបចំផែនការថវិកាគ្រួសារ ឬបង់វិក័យប័ត្រនានា ។ ម៉្យាងទៀតអ្នកអាចអានសៀវភៅ សិក្សាតាមអ៊ិនធើណេត ឬរៀនជំនាញថ្មីៗ ។ដោយប្រើយុទ្ធសាស្រ្តនេះ កូនៗរបស់អ្នកនឹងឃើញថា កិច្ចការផ្ទះមានសារៈសំខាន់ ទោះបីជាមនុស្សធំក៏ដោយ ។ ហើយអ្នកទាំងអស់គ្នានឹងកាន់តែសប្បាយរីករាយនៅពេលដែលក្រុមគ្រួសារទាំងមូលធ្វើកិច្ចការផ្ទះជាមួយគ្នា ។

សរុបសេចក្តី កិច្ចការផ្ទះ គឺសំខាន់ណាស់សម្រាប់កូនរបស់អ្នក ។ ប៉ុន្តែមានរឿងជាច្រើនទៀតដែលសំខាន់ជាងនេះទៅទៀត គឺទំនួលខុសត្រូវ ការតស៊ូ ការប្តេជ្ញាចិត្ត ការចង់ដឹងចង់ឃើញ និងការស្រឡាញ់ការសិក្សា ។ កិច្ចការផ្ទះគ្រាន់តែជាឧបករណ៍ដើម្បីសម្រេចគោលដៅធំៗទាំងនេះ ។ នៅពេលដែលអ្នកយកគន្លឹះទាំង ៧ ទៅអនុវត្តជាក់ស្តែងពេលវេលាធ្វើការនឹងកាន់តែរីករាយសម្រាប់អ្នក និងកូនៗរបស់អ្នក ហើយទំនាក់ទំនងឪពុកម្តាយ និងកូនរបស់អ្នកនឹងប្រសើរឡើងផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។