ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លា​ពពក​ដែល​ទើបសង្គ្រោះ​ពី​អន្ទាក់​ក្នុង​ខេត្ត​កំពតបាន​​ងាប់​​​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ស​ប្តា​ហ៍​មុន ខ្លាពពក​មួយក្បាល ​ត្រូវ​បាន​ដោះ​ចេញពី​អន្ទាក់នៅ​ក្នុងស្រុក​ទឹកឈូ ហើយ​ក្រោយមក​បាន​ទៅ​ដល់​ដៃ​ប៉ូ​លិសមូលដ្ឋាន ពុំ​ដឹង​ជា​សត្វ​ខ្លា​ពពក​នេះ ​ត្រូវ​បាន​ជាប់អន្ទាក់​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ ។ បន្ទាប់​មក…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ស​ប្តា​ហ៍​មុន ខ្លាពពក​មួយក្បាល ​ត្រូវ​បាន​ដោះ​ចេញពី​អន្ទាក់នៅ​ក្នុងស្រុក​ទឹកឈូ ហើយ​ក្រោយមក​បាន​ទៅ​ដល់​ដៃ​ប៉ូ​លិសមូលដ្ឋាន ពុំ​ដឹង​ជា​សត្វ​ខ្លា​ពពក​នេះ ​ត្រូវ​បាន​ជាប់អន្ទាក់​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ ។ បន្ទាប់​មក អ្នក​ចាប់​បានចងជើង ក្បាល​ និង​ថ្គាម​របស់​វា​អស់​រយៈពេល​ពីរ​ថ្ងៃ មុន​ពេល​ប៉ូ​លិសមូលដ្ឋាន​បាន​ទទួល​ដំណឹង​អំពី​សត្វ​នេះ និងចុះអន្តរាគមន៍ ។ មក​ដល់​ពេល​នោះ ខ្លា​ពពក​ទំនងជា​មិន​បាន​ស៊ី​អាហារ ឬ​ផឹកទឹក អស់​រយៈពេល​មួ​យស​ប្តា​ហ៍ ឬ​យូរ ជាង​នេះ​ផង នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ទទួល​បាន​ដំណឹង​អំពី​ខ្លា​ពពក​នេះ ហើយ​ក៏​បានចុះ​ទៅ​ជួយ ។

លោក និក ម៉ាក នាយក​កម្មវិធី​សង្គ្រោះ​ និង​ថែទាំ​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បរិយាយ​អំពី ស្ថានភាព​មិនល្អ​របស់​សត្វ​ខ្លា​ពពក​នេះ ដែល​ជា​សត្វ​ឈ្មោល នៅ​ក្មេង​នៅឡើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា«​សត្វ​ខ្លា​ពពក​នេះ​ខ្សោយ​ខ្លាំង ហើយ ផ្អើល​ខ្លាំង»។ សត្វ​នេះ​ខ្សោយ មាន​របួស និង​ខ្សោះ​ជាតិ​ទឹក ដោយសារ​មិន​បាន​ទទួល​ចំណីអាហារ និង ទឹក អស់ រយៈពេល​យ៉ាង​យូរ​។ ខ្លា​ពពក​មួយ​ក្បាល​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដែល​នៅ​ទីនោះ ខ្លា​ពពក​នេះ​បាន​ទទួល​ការ​ថែ ទាំ ពី គ្រូពេទ្យ​ជំនាញ​ផ្នែក​បសុព្យាបាល ។ ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ តែ​គួរ​អនិច្ចា សត្វ​ខ្លា​ពពក បាន​បាត់បង់​ជីវិត ពីរ​ថ្ងៃ​ក្រោយមក​។

លោក និក ម៉ាក បាន​មាន​ប្រសាសន៍​ថា «​រាល់​សត្វ​ដែល​ជាប់អន្ទាក់ ត្រូវការ​ការ​ព្យាបាល​បន្ទាន់» ​។ ខណៈពេលដែលមានការ ខិតខំប្រឹងប្រែង​ដើម្បី​ជួយ​សង្គ្រោះ​ខ្លា​ពពក​នេះ​ឲ្យ​បន្ត​រស់រាន​មានជីវិត ស្ថានភាព​ខ្សោយ​របស់​សត្វ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា ការ​សង្គ្រោះ​គឺមិនអាចទៅរួច​ឡើយ ។ ការងាប់​របស់​ខ្លា​ពពក​នេះ គឺជា​ការ​បាត់បង់​ប្រភេទ​សត្វ​ដែល​កំពុង​មាន​ចំនួន​ធ្លាក់​ចុះ​នៅ​ទូ​ទាំង​សកល ។

ខ្លា​ពពក​គឺជា​ប្រភេទ​សត្វ​ឆ្មាព្រៃ​ដ៏​កម្រ​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី រាប់​ចាប់តាំងពី​ប្រទេស​នេ​ប៉ា​ល់រ​ហូត ដល់ ប្រទេសម៉ា​ឡេ​ស៊ី​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​ពី​សហភាព​អន្តរជាតិ​នៃ​ការ​អភិរក្ស​ធម្មជាតិ​ស្ទើរតែ​មួយ​ភាគ​បី​នៃ​ខ្លា ពពក ត្រូវ​បាន​បាត់បង់​ទូ​ទាំង​សកលលោក ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១៤ ។ តួលេខ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​នេះ ភាគច្រើន គឺ បណ្តាល មក​ពី​ការ​បរបាញ់​។

នៅ​ប្រទេស​កម្ពុជា មាន​សត្វ​ខ្លា​ពពក​តិចតួច​ណាស់ ​ដែល​នៅ​បន្ត​មានជីវិត​។ យោង​តាម​ច្បាប់​កម្ពុជា សត្វ​នេះ​ជា ប្រភេទ សត្វ កំពុង​រង​គ្រោះ ហើយ​ការ​បរបាញ់​ប្រភេទ​សត្វ​នេះ​គឺ​ខុសច្បាប់​។ ការ​ស្លាប់​របស់​ខ្លា​ពពក​មួយ​ក្បាល​នេះ ក៏​ជា​ការ​ក្រើនរំលឹក​មួយ​ផង​ដែរ​អំពី​ការ​គំរាមកំហែង​នៃ​អន្ទាក់​។ នៅ ក្នុង វី ដេ​អូ​នា​ពេល​ថ្មី​ៗ​នេះ លោក ម៉ាក បាន​បរិយាយ​អំពី​ការ​ស្លាប់​របស់​សត្វ​នេះ​ថា “​គឺ​ដោយសារ តែ​អន្ទាក់ ដែល​ត្រូវ​បាន​ដាក់ ពង្រាយ ពាស ពេញ ព្រៃ​ក្នុង​ប្រទេស​កម្ពុជា​” ។

មិនមែន​តែ​ខ្លា​ពពក​មួយ​ប្រភេទ​ទេ​ដែល​ប្រឈម​នឹង​ផលវិបាក​ដ៏​អាក្រក់​នៃ​អន្ទាក់ ។ កាលពី​ខែ​មុន អ្នក​ឡើង ភ្នំ បាន រាយការណ៍​អំ ពី​សត្វ​ខ្ទីង​មួយ​ក្បាល​ដែល​រង​របួស​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មក​កាន់​អង្គការ សម្ព័ន្ធ មិត្ត សត្វ ព្រៃ ។ សត្វ​ខ្ទីង​នោះ​បាន​បាត់បង់​ផ្នែក​មួយ​នៃ​ជើង​ម្ខាង​ដោយសារ​អន្ទាក់ ហើយ​ក៏​បានងាប់​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក ដោយ​បាន​ដេក​ដួល​ទៅ​លើ​ដី គ្មាន​កម្លាំងកំហែង នៅ​លើ​ភ្នំ​។ គឺ​ដូច​គ្នា​នឹង​ខ្លា​ពពក​នេះ​ដែរ មិន​ថា​ការ​ខិតខំ ប្រឹង ប្រែង ជួយ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ជា​ការ​ហួសពេល​ទៅ​ហើយ ក្នុង​ការ​ជួយ​សង្គ្រោះ​សត្វ​ខ្ទីង​នោះ ។

ការ​ងាប់ទាំងនេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​។ លោក ម៉ាក បាន​មាន​ប្រសាសន៍​ថា “​សត្វ​ដែល​ជាប់ ក្នុង​អន្ទាក់ ភាគច្រើនងាប់​ដោយសារ​ការ​រង​របួស​”​។ លោក​បាន​បន្ថែម​ទៀត​ថា «​សត្វ​ទាំងនោះ​ងាប់ដោយ​យឺត​ៗ និង​ឈឺចាប់​បំផុត ដោយសារ​ការ​ជាប់​ក្នុង អន្ទាក់ ឬ​ដោយសារ​ភាព​ពឺត​ផ្សារ​ដោយ​មុខរបួស» ។

លោក ម៉ាក បាន​មាន​ប្រសាសន៍​ថា«អន្ទាក់​គឺជា​ការ​គំរាមកំហែង​ដល់​សត្វព្រៃ​ទាំងអស់ ពីព្រោះ​អន្ទាក់​អាច សម្លាប់ សត្វ​ទាំងនោះ​ដោយ​មិន​រើសមុខ រួម​ទាំង​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ផង​ដែរ​”​។ នៅ​ប្រទេស​កម្ពុជា អន្ទាក់​ចាប់​យក​សត្វ​ជា​ច្រើន​រួម​ទាំង​ប្រភេទ​សត្វ​ដែល​ទទួល​រង​ការ​គំរាមកំហែង​ដូច​ជា​ខ្លា​ពពក​នេះ​ជាដើម ។ គឺជា​ការ​ហួសពេល​ទៅ​ហើយ​សម្រាប់​សត្វ​មួយ​ចំនួន​នៅ​កម្ពុជា ។ អន្ទាក់​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​បាត់បង់ សត្វព្រៃ​ជា​ច្រើន រួម​ទាំង​សត្វ​ខ្លាធំ​ផង​ដែរ ។ នៅ​ក្នុង​ព្រៃ នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ ខ្លា​ពពក​ត្រូវ​បាន​គេ គិត​ថា​ជា​សត្វ​ឆ្មា ព្រៃ​ដែល នៅ សេស សល់​ច្រើន​ជាងគេ ។ ប៉ុន្តែ​សត្វ​ទាំងនោះ​អាច​ជា​ប្រភេទ សត្វ​បន្ទាប់ ដែល នឹង​ត្រូវ​បាត់ បង់​។ លោក ម៉ា​កបាន​បន្ត​ថា ប្រសិនបើ​កម្រិត នៃ​ការ​ដាក់​អន្ទាក់ នា​ពេល បច្ចុប្បន្ន នៅ​តែ បន្ត កើត​មាន គឺជា​ឱកាស ដ៏​តិច តួច​ណាស់ សម្រាប់ សត្វ ព្រៃ បន្ត​នៅ​សេសសល់»។

អត្ថបទសរសេរ ដោយ