ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់ឧក្រិដ្ឋជន​៥​នាក់​,គ្រឿងញៀ.ន​ជាង​១៥៦​គីឡូ​ក្រាម ​ករណី​កែ​ច្នៃ រក្សា​ទុក និងជួញដូរ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

កាលពី​វេលា​ម៉ោង​១០និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៨ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ វ៉ា​ន់ កុសល និង លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​.​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែ​ច្នៃ រក្សា​ទុក ដឹក​ជញ្ជូន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៨០​ផ្លូវ​M៣ បូ​រី​ប៉េង​ហូត​(​បឹង​ស្នោ​)​សង្កាត់​និរោធ​និ៍​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លទ្ធផល​ឃាត់ខ្លួន​ឧក្រឹដ្ឋ​ជន​ចំនួន​៥​នាក់៖
១.​ឈ្មោះ ហម សា​វុ​ធ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ ខ្មែរ ។
២.​ឈ្មោះ ឡេ វ៉ា​ន់​ឌឿ​ត (LE VAN DUOT) ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ វៀត ណា​ម​។​៣.​ឈ្មោះ ង្វៀ​ន ថា​ន់​គឿ​ង (NGUYEN THANH CUONG ) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ វៀត ណា​ម ។
៤.​ឈ្មោះ ឡេ កឹ​ម​ហ្វុ​ក (LE CAM PHUNG ) ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ វៀត ណា​ម ។
៥.​ឈ្មោះ ហ្វ​ង័ ង៉ុ​ក​ហាន​(HOANGNGOC HAN ) ភេទ​ស្រី អាយុ ២៥
ឆ្នាំ ជនជាតិ វៀត ណា​ម ។

សមត្ត​កិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
១.​សារធាតុ​ញៀន​ប្រភេទ​អុ​ិ​ច​ស្តា​សុ​ី (MDMA)​ទម្ងន់​សុទ្ធ ១០១ គីឡូ និង​៩៨២.០៤​ក្រាម​។
២.​សារធាតុ​ញៀន​ប្រភេទ​.​កា​ទី​ណូ​ន (CATHINONE)​ទម្ងន់​សុទ្ធ ៣៩​គីឡូ​និង​៨៥៤​ក្រាម ។
៣.​សារធាតុ​ញៀន​ប្រភេទ​.​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១៤ គីឡូ និង​៤៥០.៧៦​ក្រាម ។
៤.​សារធាតុ​ញៀន​ប្រភេទ​.​កេ​តា​មីន​(KETANINE)​ទម្ងន់
សុទ្ធ​១១២.៨១​ក្រាម ។
៥.​សារធាតុ​រាវ​ប្រភេទ អា​សេ​តូន មាន​ទម្ងន់​សុទ្ធ ៦​គីឡូ និង​៦៦៨.
២៥​ក្រាម ។

មធ្យោបាយ​បំរើក្នុង​ការ​កែ​ច្នៃសារធាតុ​ញៀន​រួម​មាន៖
១.​ទូរស័ព្ទ​ដៃ​ចំនួន៤​គ្រឿង
២.​ម៉ា​សុ​ី​ន​សម្រាប់​ស​ម្ងួ​ត​សារធាតុ​ញៀន​ចំនួន​២​គ្រឿង ។
៣.​ម៉ា​សុ​ី​ន​សម្រាប់​ក្រឡុក​សារធាតុ​ញៀន ចំនួន​០៦​គ្រឿង ។
៤.​ពុម្ព​សម្រាប់​វាយ​គ្រាប់​សារធាតុ​ញៀន​មួយ​ចំនួន​ធំ ។
៥.​ម៉ា​សុ​ី​ន​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​០១​គ្រឿង ។
៦.​ម៉ា​សុ​ី​ន​រាប់​គ្រាប់​សារធាតុ​ញៀន​០១​គ្រឿង
៧.​ម៉ា​សុ​ី​ន​សម្រាប់​អ៊ុត​ថង់​ផ្លា​ស្ទិ​ក​ចំនួន​០៣​គ្រឿង ។
៨.​ម៉ា​សុ​ី​ន​សម្រាប់​កិន និង​ក្រឡុក​សារធាតុ​ញៀន​ចំនួន​០២​គ្រឿង​។
៩.​ថង់​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​មួយ​ចំនួន​ធំ ។
១០.​ជញ្ជីង​សម្រាប់​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០៣​គ្រឿង ។
១១.​ម៉ា​សុ​ី​ន​សម្រាប់​វាយ​គ្រាប​សារធាតុ​ញៀន​០១​គ្រឿង ។
១២.​ម៉ា​សុ​ី​ន​ម៉ាក HARISON ចំនួន​០១​គ្រឿង ។
១៣.​រាន​សម្រាប់​ប​ញ្ឍ​រ ស​ម្ងួ​ត​សារធាតុ​ញៀន​ចំនួន​០១​ឈុត ។
១៤-​ចានដែក​សម្រាប់​ដាក់​ម្សៅ​សារធាតុ​ញៀន​ចំនួន​៩ ។
១៥.​កញ្ច្រែង​សម្រាប់​រែង​សារធាតុ​ញៀន​ចំនួន​០១ ។

ក្រោយ​ឃាត់ខ្លួន​ឧក្រឹដ្ឋ​៥ នាក់​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ