ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កាំបិត​ភ្ជង់​ប្លន់​គេ២​លើក​ផ្ទួនៗ​​ ខណៈ​ម្នាក់ៗ​ទើប​ចេញ​ពី​គុក​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង​៖ អតីត​ទណ្ឌិត​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលស្រាវជ្រាវ​ឃាត់ខ្លួន​ជា​ថ្មី ជា​បន្ត​បន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ក្រោយ​ពី​សង្ស័យ​ថា ជន​ទាំង​០២​នាក់​នេះ ​ប្រើ​កាំបិត«​ប្លន់​»អ្នកដំណើរ​ចំនួន​០២​ករណី​ផ្ទូ​ន​ៗនៅ​ក្នុង​ក្រុង​បាត់ដំបង និងស្រុក​សង្កែ​។…

ខេត្ត​បាត់ដំបង​៖ អតីត​ទណ្ឌិត​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលស្រាវជ្រាវ​ឃាត់ខ្លួន​ជា​ថ្មី ជា​បន្ត​បន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ក្រោយ​ពី​សង្ស័យ​ថា ជន​ទាំង​០២​នាក់​នេះ ​ប្រើ​កាំបិត«​ប្លន់​»អ្នកដំណើរ​ចំនួន​០២​ករណី​
ផ្ទូ​ន​ៗនៅ​ក្នុង​ក្រុង​បាត់ដំបង និងស្រុក​សង្កែ​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​ទាំង​០២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ឡា​ច ងួ​ន​យី អាយុ​២២​ឆ្នាំ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង ម្នាក់​ទៀត​ឈ្មោះ សា​រ៉​ម លី ហៅ ជី​ន អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ លោក​បាន​បញ្ជាក់​ថា ជន​ទាំង​០២​នាក់​នេះ មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ពី​ដោយសារ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ហើយ​ក៏​ទើប​ចេញពី​គុក​ដូច​គ្នា​ដែរ​។ បើ​តាម​ព្រឹត្តិ​ហេតុ​របស់​ការិយាល័យ​ជំនាញ អតីត​ទណ្ឌិត​ទាំង​០២​នាក់​នេះ បាន​ធ្វើ​សកម្មភាព​«​ប្លន់​»​ចំនួន​០២​លើក​ផ្ទូ​ន​ៗទៅ​លើ​អ្នកដំណើរ​។

ករណី​ទី​១-គឺឈ្មោះឡា​ច ងួ​ន​យី បាន​ធ្វើ​សកម្មភាព​ម្នាក់ឯង ដោយ​ប្រើ​កាំ​បិទ​ភ្ជង់​ជន​រង​គ្រោះ​ឈ្មោះ ឃុ​យ ចាន់​ដា​រ៉ាវ​ត្តិ ប្រុស​អាយុ​២៥​ឆ្នាំ (​ភេទ​ទី​៣) កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ កក្កដា ត្រង់​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​។ ជាមួយនឹង​ការ​ធ្វើ​សកម្មភាព ជន​នេះ​បាន​«​ប្លន់​»​យក​ម៉ូតូ​០១​គ្រឿង និង ទូរស័ព្ទ​ដៃ​០១​គ្រឿង​ពី​ជន​រង​គ្រោះ រួច​គេចខ្លួន​បាត់​។ ករណី​ទី​២-គឺ​ជន​ដៃដល់​ឈ្មោះ ឡា​ច ងួ​ន​យី នេះ​បាន​ចូលរួម​ជាមួយ​ឈ្មោះ សា​រ៉​ម លី ហៅ ជី​ន ចេញ​ធ្វើ​សកម្ មភាព​ប្រើ​កាំបិត​ភ្ជង់​«​ប្លន់​»​ជា​លើក​ទី​២ ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ព្រួញ សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កក្កដា នៅ​ចំណុច​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយ​ប្លន់​យក​បាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ពី​ជន​រង​គ្រោះ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​នេះ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដកហូត​វត្ថុ​តាង​ពី​ជន​ដៃដល់​រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ឃ្លី​ក​ព​ណ៏​ក្រហម របស់​ជន​រង​គ្រោះ ទូរស័ព្ទ​ម៉ាក​HUAWEI ១​គ្រឿង​របស់​ជន​រង​គ្រោះ ដំបង​ដែក​០១​ដើម កាំបិត​កែ​ច្នៃ​០១​ដើម ប្រាក់​ដុល្លា​ក្លែងក្លាយ​មួយ​ចំនួន រួម​ទាំង​ឧ​បករ​ណ៏​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ជន​ដៃដល់​ទាំង​០២​នាក់​នេះ ម្នាក់​ធ្លាប់​ជាប់គុក​ដោយសារ​ប្រព្រឹត្ត​អំពើ​ចោរកម្ម និង ម្នាក់​ទៀត​ជាប់គុក​ដោយសារ​ចាយប្រាក់​ដុល្លា​ក្លែងក្លាយ ឥឡូវ​ពួក​គេ​ជាប់គុក​ដោយសារ​ប្រព្រឹត្ត​បទល្មើស​ដដែល​ទៀត​។

គួ​ររំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ អំពើ​ចោរកម្ម​ស្ទើរ​គ្រប់​រូបភាព ហាក់​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង តែ​ប្រៀប​ដូច​ជា​«​ព្យុះ​ក្នុង​ក្អម​» ពីព្រោះ​ត្រូវ​បាន​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ខ្លះ បាន​ព្យាយាម​បិទបាំង​បទល្មើស​មិន​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​ឡើយ​។ បើ​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បទល្មើស​មួយ​ចំនួន​ត្រូវ​មន្ត្រី​មូលដ្ឋាន​ឃុំ​ឃិ​ត​គ្នា​បិត​បាំង​ស្ងាត់ឈឹងមិន​រាយ​ការ​ណ៍​ទេ​។ លុះដល់​កម្លាំង​ស្នងការ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​សួរនាំ​ជនសង្ស័យ​ទើប​បែកធ្លាយ​រឿង​។ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​គ្មាន​របាយ​ការ​ណ៍ព្រឹត្តិ​ហេតុអំពី​បទ​ល្មើស​ដែល​កើតឡើង​នៅ​មូលដ្ឋាន​របស់​ខ្លួន​ទេ​។

ករណី​បែប​នេះ​ កំពុង​កើត​មាន​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក និងក្រុង​។ មួយ​រយៈ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះ​ទប់ស្កាត់ និង បង្ក្រាប​រាល់​បទល្មើស​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្តទាំង​ការ​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ជាមួយនឹង​មេរោគ​ឆ្លង ​«​កូ​រ៉ូ​ណា​» ខណៈ​កម្លាំង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ងាប់​ដៃ​ដើ​ង​ស្ដូក​៕

អត្ថបទសរសេរ ដោយ