ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរស​ម្នាក់​ពាក់ព័ន្ធករណីចាប់ស្ត្រីចំណាស់រំលោ.ភ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​៤២​ឆ្នាំ​ម្នាក់ ចាប់​រំ​លោ​.​ភ​ស្ត្រី វ័យ​៥២​ឆ្នាំ ម្នាក់ បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ា​រិ​ន ចាប់​ឃាត់​តាម​ពាក្យបណ្តឹង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចោទប្រកាន់​ពី​បទ​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ កាល​វេលា​ម៉ោង​២៣ ថ្ងៃ​ទី​២១​ខែកក្កដា​នេះ…

ខេត្តសៀមរាប ៖ បុរស​វ័យ​៤២​ឆ្នាំ​ម្នាក់ ចាប់​រំ​លោ​.​ភ​ស្ត្រី វ័យ​៥២​ឆ្នាំ ម្នាក់ បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ា​រិ​ន ចាប់​ឃាត់​តាម​ពាក្យបណ្តឹង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចោទប្រកាន់​ពី​បទ​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ កាល​វេលា​ម៉ោង​២៣ ថ្ងៃ​ទី​២១​ខែកក្កដា​នេះ នៅ​ចំណុច​បន្ទប់ដេក​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អូរ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ហុង បូ​ហេង អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ថា ជនសង្ស័យ​មានឈ្មោះ រ័​ត្ន ជុំ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ។ ចំណែក​ជន​រង អាយុ​៥២ ឆ្នាំ មាន​ទីលំនៅ ស្រុក​វ៉ា​រិ​ន ខេត្ត​សៀម រាប ។

លោក​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ខណៈ​ជន​រង​គ្រោះ កំពុង​ដេក​លង់លក់​តែ​ម្នាក់ឯង​នៅ​ក្នុងផ្ទះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​រុញ​ទ្វារផ្ទះ​ក្រោយ​ជន​រង​គ្រោះ (​ទ្វារ​គ្មាន​គន្លឹះ​) ចូល​ដល់​កន្លែងដេក​របស់​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​យកដៃ​ចាប់​សង្កត់​ទ្រូង ជន​រង​គ្រោះ និង​ដេក​សង្កត់ពីលើ​ពេល​ជន​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ក៏​ស្រែ​កថា ជួយ​ផង​ៗ ស្រាប់តែ​ជនសង្ស័យ​យកដៃ​ទាំង​ពីរ​ច្រ​បាក់​.​ក ជន​រង​គ្រោះ​រហូត​មាន​របួស មុត​រយៈ​ផ្នែក​ករ និង​យកដៃ​ខាងស្តាំ​របស់​ខ្លួន​ទះ​មុខ​ជន​រង​គ្រោះ​ចំនួន​២​ដៃ ហើយ​រំ​លោ​.​ភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។

បន្ទាប់​ធ្វើ​សកម្មភាព​រួច និយាយ​ខ្សឹប​ដាក់​ត្រចៀក​ជន​រង​គ្រោះ​ថា ដេក​ទៅ​កុំ​និយាយ​ប្រាប់​គេ ហើយ​ក្រោក​ដើរ​ចេញ​ត្រឡប់​មក​ផ្ទះ​វិញ ។ តែ​ជន​រង​គ្រោះ ក្រោក​ដើរ​ចេញ​ទៅ​ផ្ទះ​បងស្រី​ជីដូនមួយ និយាយ​ប្រាប់​រឿងរ៉ាវ ហើយ​ត្រូវ​អ្នក​នៅ​ទីនោះ​ជូន​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​សហ​ការណ៍​ជាមួយ​គ​របាល​រដ្ឋបាល​ស្វាយស​ចុះ​ទៅ​កន្លែង​កើតហេតុ នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​អធិការ​ស្រុក ។

ក្រោយ​សួរនាំ រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន សម្រេច​ទៅ​លើ​ស្ត្រីជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការ​ស្រុក​វ៉ា​រី​ន កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕