ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​សំណង់​​សង់​លើ​ដី​រដ្ឋ គឺត្រូវ​ទុកជា​សម្បត្តិ​រដ្ឋ​ ​ពុំ​អាចមានការ​ដោះ​ដូរ​​ជា​​ដាច់​ខាត

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តមឧ​បក​នាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​អះអាង​ថា បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​សាងសង់​លំនៅ​ដ្ឋា​ន​លើ​ដី​រដ្ឋ ហើយ​ស្ថិត​ក្នុង​គម្រោង​អភិ​វ​ឌ្ឍន៍​របស់​ខេត្ត ត្រូវ​ចាត់ទុកជា​សម្បត្តិ​រដ្ឋ ពុំ​មាន​សំណង​ក្នុង​ការ​ដោះ​ដូរ​ឡើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តមឧ​បក​នាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​អះអាង​ថា បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​សាងសង់​លំនៅ​ដ្ឋា​ន​លើ​ដី​រដ្ឋ ហើយ​ស្ថិត​ក្នុង​គម្រោង​អភិ​វ​ឌ្ឍន៍​របស់​ខេត្ត ត្រូវ​ចាត់ទុកជា​សម្បត្តិ​រដ្ឋ ពុំ​មាន​សំណង​ក្នុង​ការ​ដោះ​ដូរ​ឡើយ ។ នេះ​បើ​យោង​តាម​ប្រសា​ស​ន៍​របស់​ឯកឧត្តម នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស​មិ​ទ្ឋ​ផលនា​នា​កំពុង​ស្ថាបនា​ក្នុង​ខេត្ត និងទីតាំង​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មីមួយ​ខ្សែរ​ទៀត និងអាង​ប្រ​ព្រឹត្ត​កម្ម​ទី​៣​របស់​ខេត្ត​ព្រះ​សីហ​នុ​។

ថ្លែង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស​មិ​ទ្ឋ​ផលនានា និង​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មីមួយ​ខ្សែរ​ទៀត និងអាង​ប្រ​ព្រិ​ត្ត​កម្ម​ទី​៣ របស់​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា ឯកឧត្តម ឧ​បក​នាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ជំរុញ​អោយ​រដ្ឋបាល​ខេត្ត​ខិតខំ​បន្ត​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ន៏​នូវ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋនានា ដោយ​ផ្តោត​ទៅ​លើ​គុណភាព​ជា​ចម្បង ដើម្បី​សាកស​ម្យ​ជាទី​ក្រុង​ពហុ​បំណង​ដ៏​ទំនើប ព្រោះ​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​មួយ​នៃ​ភាគ​នារ​តី​នៃ​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​៣ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​នូវ​កំណើនសេដ្ឋកិច្ច វិនិយោគ និង​ទេសចរណ៍​នា​ពេល​អនាគត​។

ដោយឡែក​ ចំពោះប្រជាពលរដ្ឋ ដែល​បាន​សាងសង់​លើ​ចំណី​អូរ ព្រែក របស់​រដ្ឋ ហើយ​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ គឺ​ពុំ​អាច​ផ្តល់​សំណង​ជា​ដាច់ខាត ព្រោះ​រដ្ឋ​ពុំ​មាន​ល​ទ្ឋ​ភាព​ក្នុង​ការ​ផ្តល់​សំណង​នោះ​ទេ គឺ​មាន​តែ​ថវិការ​អភិវឌ្ឍ​ន៍​គម្រោង​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​នោះ គណ​:​ប្រតិភូ​អន្តរៈក្រសួង​បាន​អញ្ជើញ​ទៅ​ពិនិត្យ​រង្វង់​មូល​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ ស្ថិត​នៅ​រង្វង់​មូល​រាម និង​រង្វង់​ព្រះថោង​នាងនាគ នៅ​ក្នុងស្រុក​ព្រៃ​នប់ រួច​បន្ត​ពិនិត្យ​គម្រោង​សាងសង់​ស្ថានីយ៍​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ស្ថិត​នៅ​ចុង​ពយ​៣៩ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ស្ថានីយ៍​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ អាង​ប្រព្រឹត្តិកម្ម​ទី​២ មា​នទី​តាំងនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​ចុះ​ពិនិត្យ​ការ​ដាំ​កោង​កាង​តាម​បណ្តោយ​វិ​ថី​តេ​ជោ​សែន​ផង​ដែរ​។

គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​នានា សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​គិ​ន ក្រោយ​ពេល​បិទ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វិ​ដ​-១៩ នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ