ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាននូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែល​ដល់​អាយុ​ត្រូវ​ចាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា…

រាជធានីភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា ដែល​ដល់​អាយុ​ត្រូវ​ចាក់ ហើយ​ពេទ្យ​អនុញ្ញាត​ឱ្យ​ចាក់ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះមុននេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា នៅ​ពិភពលោកក៏​ដូច​ជា ​នៅ​កម្ពុជា នៅ​សង្ឃឹម​តែ​លើ​វ៉ាក់សាំង ហើយ​យើង​បានឃើញ​សញ្ញា​នៃ​ការ​ថមថយ​ចុះ ជា​ពិសេស​នៅ​តំបន់​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ មានការ​ថយ​ចុះ​នៃ​ការ​ឆ្លង តែបើ​សិន​មានការ​ឆ្លង វា​មិនរ​ត់ទៅ​រក​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លា.ប់​នោះ​ទេ វា​អាច​កាត់​បន្ថយ ​។

ប្រសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២១ ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា វ៉ា​ក់​ដ​សាំង​កូ​វី​ដ​-១៩ (Astra Zeneca) ពី​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ជប៉ុន ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ