ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ មរតកសម្ដេចមិនត្រឹមវ៉ាក់សាំងប៉ុណ្ណោះទេ ថែមទាំងយកប្រជាជនចេញពីការស្លា.ប់ថ្ងៃ៧ មករា ១៩៧៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​មរតក​សម្ដេច​មិន​ត្រឹម​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ប្រជាជន​ពី​ការ​ស្លា​.​ប់ ថ្ងៃ​៧ មក​រា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​មរតក​សម្ដេច​មិន​ត្រឹម​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ប្រជាជន​ពី​ការ​ស្លា​.​ប់ ថ្ងៃ​៧ មក​រា ១៩៧៩ ។

ការ​លើក​ឡើង​របស់​សម្តេច​បាន​ឆ្លើយ​តប​អ្នក​រិះគន់​ថា មរតក​របស់ សម្ដេច​មិនមែន​មាន​ត្រឹម​វ៉ាក់សាំង​នោះ​ទេ មរតក​សម្ដេច​បាន​យក​ប្រជាជន​ចេញពី​ការ​ស្លា​.​ប់ ថ្ងៃ​៧ មក​រា ១៩៧៩ ។

ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នា​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា​ទោះ​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែល​ដល់​អាយុ​ត្រូវ​ចាក់ ។

សម្ដេច​ក៏​បាន​លើក​ឡើង​ថា ពិភពលោក​ក៏​ដូច​ជា កម្ពុជា​នៅ​តែ​សង្ឃឹមលើ​ករណី​វ៉ាក់សាំង​តែ​ប៉ុណ្ណោះ ។ សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ «​មាន​អ្នកខ្លះ​ធ្វើ​អត្ថាធិបាយ​ថា ប្រហែលជា​មរតក​ធំ​បំផុត​របស់ ហ៊ុន សែន គឺ​វ៉ាក់សាំង ។ ក៏​ប៉ុន្ដែ​ខ្ញុំ​សូម​បញ្ជាក់​ត្រឡប់​ទៅ​វិញ មរតក ហ៊ុន សែន មិនមែន​មាន​ត្រឹម​វ៉ាក់សាំង​នោះ​ទេ មរតក ហ៊ុន សែន បាន​យក​ប្រជាជន​ចេញពី​ការ​ស្លា​.​ប់ នៃ​ថ្ងៃ​៧ មក​រា ១៩៧៩ ។ មរតក ហ៊ុន សែន បាន​យក​ប្រជាជន​កម្ពុជា​ចេញ​ផុត​ពី​សង្គ្រាម នាំ​មក​នូវ​សន្ដិភាព និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វថ្ងៃ​»​។

សម្ដេច​តេ​ជោ បន្ដ​ថា មរតក​របស់​សម្ដេច នៅ​មាន​ច្រើន​ទៀត ប៉ុន្ដែ​អ្វី​ដែល​សំខាន់​នោះ​សុខ​មា​ភាព​របស់​ប្រជាជន និង​ជីវិត​របស់​ប្រជាជន​ត្រូវ​បាន​ធានា ហើយ​ជីវិត​ដំបូង​បំផុត​មិនមែន​សិទ្ធិ​បញ្ចេញមតិ ឬ​ប្រជាធិបតេយ្យ​ទេ គឺ​សិទ្ធរស់​រានមាន​ជី​វីត​ដែល​ត្រូវ​តែ​ទទួល​បាន​មុនគេ ។

សម្ដេច​តេ​ជោ បញ្ជាក់​ប​ន្ដែ​ម​ថា «​ដូច្នេះ​ទោះបី​អ្នក​ណា​និយាយ​ពី​អី ក៏​និយាយ​ចុះ ទិច​ទាញ​ច្បាប់​កម្ពុជា ក៏​ទិច​ទាញ​ទៅ​ចុះ តែ​ច្បាប់​របស់​កម្ពុជា ធ្វើ​ដើម្បី​ការពារ​ជីវិត​មនុស្ស អ្នក​ចង់​និយាយ​ពី​អ្វី គឺ​និយាយ​តាម​អ្នក​ចិត្ត​ចង់ ក៏​ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​បាន និង​កំពុង​ធ្វើ គឺ​ការពារ​ជិ​វីត​ប្រជាជន​កុំ​ឲ្យ​ស្លា​.​ប់ ។ ទោះបី​យើង​ខិតខំ​ការពារ ក៏​ប៉ុន្ដែ​យើង​មិន​អាច​ឃាត់​នូវ​មនុស្ស​មិន​ឲ្យ​ស្លា​.​ប់​បាន​ទេ រាប់​ទាំង​ខ្លួន​ខ្ញុំ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ